Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​៖ ការជ្រើសរើស​មន្ត្រីនគរបាល​ថ្មី​មិន​ឲ្យ​មាន​ការរីក​បំប៉ោង​ចំនួន​បានទេ​

spot_img

​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ការជ្រើសរើស​មន្ត្រីនគរបាល​ក្របខណ្ឌ​ថ្មី​នៅ​ឆ្នាំ​២០១៧​នេះ គឺ​ដើម្បី​បំពេញបន្ថែម​ចំនួន​ក្របខណ្ឌ​ចាស់​ដែល​បាត់បង់ និង​ជៀសវាង​ការខ្វះខាត​កម្លាំង​នគរបាល​សម្រាប់​បំពេញការងារ​នៅតាម​អង្គភាព​នៅ​ទូទាំងប្រទេស និង​មិន​ឲ្យ​មាន​ការរីក​បំប៉ោង​ចំនួន​ក្របខណ្ឌ​មន្ត្រីនគរបាល​ក្របខណ្ឌ​ថ្មី​បានទេ​។

ការ​ថ្លែង​របស់​សម្តេច​ក្រឡាហោម ស ខេង បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​កម្រិត​ប​ឋ​ម​វិជ្ជាជីវៈ​នគរបាល​លើក​ទី​៣ និង​ប្រកាស​តាំងស៊ប់​ក្នុង​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា ដល់​សិស្ស​នាយ​នគរបាល និង​នាយ​នគរបាល​រង​ដែល​បានជ្រើសរើស​ថ្មី​សម្រាប់​ឆ្នាំ​២០១៦ នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា (​ដីឥដ្ឋ​) កាលពី​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧​។​

សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា នីតិកាល​ទី​៥ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បា​ដាក់ចេញ​នូវ​គោលនយោបាយ​កំណែទម្រង់​លើ​គ្រប់​វិស័យ រួមទាំង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដោយ​ផ្តោត​សំខាន់​លើ​ការធ្វើ​ទំនើបកម្ម នៃ​ការពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ នៃ​កងកម្លាំង​ក្នុង​បរិបទ​សកលភាវូបនីយកម្ម និង​ការធ្វើសមាហរណកម្ម​ក​ម្ពុ​ជា ទៅក្នុង​សហគមន៍​សេដ្ឋ​អាស៊ាន ដើម្បី​អនុវត្ត​សម្រេច​ឲ្យ​បាន​ជោគជ័យ​នៅ​គោលនយោបាយ កំណែទម្រង់​ខាងលើនេះ និង​ដោយ​យោងតាម​ស្ថា​ភាព និង​ក្របខណ្ឌ​មន្ត្រីនគរបាល​មិនទាន់មាន​ចំនួន​គ្រប់គ្រាន់​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដោយ​មូលហេតុ​ចូលនិវត្តន៍ បាត់បង់​សមត្ថភាព​ពលកម្ម កាយ​នីតិសម្បទា ក៏ដូចជា​ការទទួល​មរណភាព និង​មូលហេតុ​ផ្សេងទៀត ទើប​ក្រសួងមហាផ្ទៃ​បាន​ដាក់ចេញ​ផែនការ​ប្រចាំឆ្នាំ​ក្នុងការ​ជ្រើសរើស​មន្ត្រីនគរបាល​ថ្មី ដើម្បី​បំពេញបន្ថែម និង​ធានាបាន​នៅ​និរន្ត​ភាព នៃ​រដ្ឋបាល​សាធារណៈ​ក្នុង​ការរក្សាសន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​សង្គមជាតិ និង​ប្រជាពលរដ្ឋ ទាំង​ពេល​ប​បច្ចុប្បន្ន និង​អនាគត​។​

សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៦ ក្រសួងមហាផ្ទៃ​បានជ្រើសរើស​មន្ត្រី​ម​នគរបាល​ក្របខណ្ឌ​ថ្មី​ជាង ៤០០០​នាក់ តាម​ការប្រលងប្រជែង ហើយ​អ្នក​ទាំងនោះ ចាំបាច់​ត្រូវតែ​ឆ្លងកាត់​វគគ​បណ្តុះបណ្តាល​ដំបូង​ប្រកបដោយ​ជោគជ័យ​នៅ​រាជបណ្ឌិត្យសភា​នគរបាល​កម្ពុជា មុននឹង​តាំងស៊ប់​ក្នុង​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​។ ដោយឡែក​នៅ​ឆ្នាំ​២០១៧ នេះ តាម​គោលការណ៍​អនុញ្ញាត​របស់​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ​បាន​ប្រលង​ជ្រើសរើស​មន្ត្រីនគរបាល​ក្របខណ្ឌ​ថ្មី ដើម្បី​បំពេញ​បន្ថែមចំនួន​ក្របខណ្ឌ​ចាស់​ដែល​បាត់បង់ និង​ជៀសវាង​ការខ្វះខាត​កម្លាំង​នគរបាល​សម្រាប់​បំពេញការងារ​នៅតាម​អង្គភាព​នៅ​ទូទាំងប្រទេស ហើយ​ធានា​មិន​ឲ្យ​មាន​ការរីក​បំប៉ោង​ចំនួន​ក្របខណ្ឌ​ផងដែរ​។​

​ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ថ្លែង​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​បណ្ឌិត្យសភា​ន​គ​របាល​កម្ពុជា ក្នុង​ការដឹកនាំ​បណ្ឌិត្យសភា​ឲ្យ​មានការ​រីកចំរើន និង​អភិវឌ្ឍន៍​គួរ​ជាទី​មោទនៈ​។ សម្តេច​ក្រឡាហោម​ក៏បាន​ប្រកាស​គាំទ្រ​ចំពោះ​ការធ្វើកំណែទម្រង់​លើ​ការងារ​សំខាន់ៗ ដើម្បី​ឈានទៅ​សម្រេច​កិច្ច និង​បេសកកម្ម​ដ៏​ពិសិដ្ឋ​របស់ខ្លួន​ប្រកបដោយ​ជោគជ័យ និង​គាំទ្រ​ចំពោះ​ចក្ខុវិស័យ​របស់​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ក្នុង​ការកសាង​វប្បធម៌​គុណភាព​សម្រាប់​យើងទាំងអស់គ្នា​។​

​ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ សេង ផល្លី ប្រធាន​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា​បាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៦ កន្លងទៅនេះ ក្រសួងមហាផ្ទៃ​បានជ្រើសរើស​មន្ត្រីនគរបាល​ក្របខណ្ឌ​ថ្មី​ចំនួន ៤,៥៣៦​នាក់ តាមរយៈ​ការប្រឡងប្រជែង ហើយ​អ្នក​ប្រឡង​ជាប់​ជា​ស្ថាពរ​ទាំងអស់​ចាំបាច់​ត្រូវតែ​ឆ្លងកាត់ “​វគ្គ​បណ្តុះបណ្តាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​” រយៈពេល​៧៥​ថ្ងៃ នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា មុននឹង​តាំងស៊ប់ និង​មុន​ចេញទៅ​បម្រើការ​ងាត​នៅតាម​អង្គភាព​នានា​ទូទាំងប្រទេស​។

​លោក បន្តថា ការបណ្តុះបណ្តាល​នេះ​ត្រូវ​បែង​ចែកជា​: ការបណ្តុះបណ្តាល​លើក​ទី​១ មាន​សិស្ស​នាយក​នគរបាល និង​នាយ​នគរបាល​រហ​ចំនួន ១,៧៥១​នាក់ លើក​ទី​២ ចំនួន​១,៧៦០​នាក់ និង​លើក​ទី​៣​ចំនួន ៩៣១​នាក់​។ សិស្ស​ជ័យលាភី​ទាំងអស់​ត្រូវ​ទទួលបាន​វិញ្ញាបនបត្រ និង​ប្រកា​ដ​តាំងស៊ប់​ក្នុង​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា តាម​នីតិវិធី​ជា​ធរមាន​។ ដោយឡែក​អ្នក​បោះបង់​ការសិក្សា និង​អ្នក​ដែល​មិនបាន​ទទួលជោគជ័យ​ក្នុងការ​សិក្សា មិន​ត្រូវបាន​តាំងស៊ប់​ក្នុង​ក្របខណ្ឌ​នាពេលនេះ​ទេ ត្រូវ​រង់ចាំ​តាំងស៊ប់​នៅពេល​ក្រោយ​។ ក្រោយពេល​វគ្គ​បណ្តុះបណ្តាល​លើក​ទី​៣​នេះ​ត្រូវ​បានបញ្ចប់​រួចរាល់ ការបណ្តុះបណ្តាល​លើក​ទី​៤ និង​ត្រូវ​ចាប់ផ្តើម​បន្ត​នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៧៕​​ដោយៈ មុនីរាជ​

 

spot_img
×