Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍​កំពុងបើក​សវនាការ កាត់ក្តី​លោក កឹម សុខា បទល្មើស ក្បត់ជាតិ

spot_img

​ភ្នំពេញ​ ៖ ខណៈពេល​សាលាឧទ្ធរណ៍ កំពុង​ដំណើរការ​សវ​នា​ការ លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នា​ព្រឹក​ថ្ងៃទី​១​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​នេះ គេ​សង្កេតឃើញ​មាន​ការដាក់​របាំង​ការពារ​យ៉ាង​តឹងរឹង និង​មាន​សមត្ថកិច្ច​ជាច្រើន បាន​ប្រមូលផ្តុំ​គ្នា​ការពារ​នៅ​ទីនោះ​។ លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ដឹក​មក​សាលាឧទ្ធរណ៍ ថ្ងៃទី​១ ថ្ងៃ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ដើម្បី​ចូលរួម​សវនាការ​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។​

​សវនាការ​របស់​ជន​ត្រូវ​ចោទ​លោក កឹម សុខា ត្រូវ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​នេះ នៅ​បន្ទប់​លេខ​៣ នៃ​សាលាឧទ្ធរណ៍ ទៅលើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ប្រឆាំង​នឹង​ការសម្រេច​មិន​ដោះលែង​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សវនាការ​លើ​សំណុំរឿង​លោក កឹម សុខា នេះ ដឹកនាំ​ដោយ​លោក លោក ផូ ពៅ​ស៊ុន ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ និង​លោក​ព្រះរាជអាជ្ញា ហ៊ឹ​ង ប៊ុន​ជា ជា​តំណាង​មហាអយ្យការ​។​

​លោក កឹម សុខា ត្រូវបាន​តុលាការ​ឃុំខ្លួន ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពី​បទល្មើស ក្បត់ជាតិ ដែល​អាច​ប្រឈម​មុខ​នឹង ការ​ជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ​។ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានបង្ហាញ​ថា លោក កឹម សុខា ជាប់​ចោទប្រកាន់​ពីបទ សន្និដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

 

spot_img
×