Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ផ្ទុះ​វីរុស​ឡើងវិញ ដោយ​រកឃើញ​ការឆ្លង​ថ្មី​រហូតដល់​ជាង ១០០​ករណី​

spot_img

​ប្រទេស​ចិន​បាន​រកឃើញ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ១០១​ករណី កាលពី​ថ្ងៃ​អង្គារ ដោយមាន​ការកើនឡើង​ពី​ចំនួន ៦៨​ករណី​នៅ​ថ្ងៃ​ចន្ទ​។ នេះ​បើតាម​គណៈកម្មការ​សុខាភិបាល​របស់​ប្រទេស​នេះ នៅ​ថ្ងៃ​ពុធ​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី មាន ៨៩​ករណី​កើតឡើង​នៅក្នុង​តំបន់ Xinjiang និង​មួយ​ករណី​ទៀត​កើតឡើង​នៅក្នុង​ទីក្រុង​ប៉េកាំង ខណៈដែល មានការ​ឆ្លង ៣​ករណី​នាំចូល​ពី​ក្រៅ​។​

​គិត​មកដល់​ត្រឹម​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ចិន​មាន​អ្នក​ឆ្លង​សរុប​ចំនួន ៨៤.០៦០ និង​មាន​អ្នកស្លាប់​ចំនួន ៤.៦៣៤​។​

​ចិន​បានធ្វើការ​គ្រប់គ្រង​ការ​រាតត្បាត​របស់​វីរុស បាន​ចាប់តាំងពី​វា​បាន​ផ្ទុះ​ចេញ​ដំបូង ក្នុងប្រទេស​កាលពី​ចុង​ឆ្នាំមុន តាមរយៈ​វិធាន​ការបិទ​ប្រទេស និង​រឹតត្បិត​លើ​ការធ្វើដំណើរ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ មានការ​ផ្ទុះ​ទ្រ​ង​ទ្រាយ​តូចៗ​ឡើងវិញ ដែល​វា​ចាប់ផ្តើម​ធ្វើ​ឲ្យ​មាន​ក្តីកង្វល់​។​

​រហូតមកដល់​ពេលនេះ វីរុស​មរណៈ​បានសម្លាប់​ជីវិត​មនុស្ស​ជិត ៦៦០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជិត ១៦​លាន​នាក់​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×