Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​គណៈកម្មការ​ទី​៥​ព្រឹទ្ធសភា ចុះមក​ពិនិត្យ​ខ្សែបន្ទាត់​ព្រំដែន ខេត្តកណ្តាល ចំណុច​បង្គោល​ទីតាំង​ចាស់ (​បង្គោល​៩៤) ពិនិត្យ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ​

spot_img

​កណ្ដាល ៖ នៅ​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ លោកជំទាវ ទី បូរ៉ា​ស៊ី ប្រធាន​គណៈកម្មការ​ទី​៥​ព្រឹទ្ធសភា បាន​ដឹកនាំ​គណៈប្រតិភូ​រួមមាន ប្រតិភូ​អមដំណើរ​លោកជំទាវ​ព្រឹទ្ធសភា អភិបាលរង​ខេត្តកណ្តាល លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​នគរបាល​ខេត្ត ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​សាលាខេត្ត​កណ្តាល សរុប​ប្រមាណ​៤០​នាក់ ចុះមក​ពិនិត្យ​ខ្សែបន្ទាត់​ព្រំដែន ខេត្តកណ្តាល ចំណុច​បង្គោល​ទីតាំង​ចាស់ (​បង្គោល​៩៤) ពិនិត្យ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ និង​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​ជ្រៃ​ធំ ចំណុច​បាក់​ច្រាំង​តាម​ព្រែក​ជ្រៃ​ធំ​។​

​បន្ទាប់ពី ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​អាន​នូវ​សុន្ទរកថា​ស្វាគមន៍ និង​របាយការណ៍​ពាក់ព័ន្ធ​នឹង​វិស័យ​នានា នៃ​មន្ទីរជំនាញ​នីមួយៗ​រួចមក លោកជំទាវ ទី បូរ៉ា​ស៊ី ប្រធាន​គណៈកម្មការ​ទី​៥ នៃ​ព្រឹទ្ធសភា បាន​មានប្រសាសន៍ថា គណៈកម្មការ​ទី​៥​នៃ​ព្រឹទ្ធសភា​ចុះ​បេសកកម្ម​នៅ​ខេត្តកណ្តាល​នាពេលនេះ មាន​គោលបំណង​ពិនិត្យ​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​ការផ្សព្វផ្សាយ​ព័ត៌មាន សម្រាប់​ជា​គោលដៅ ផែនការ​ក្នុងការ​អនុវត្ត​ចុះ​តាមដាន​ឈ្វេងយល់ ពី​ការងារ​អនុវត្តន៍​ច្បាប់​ទៅតាម​សមត្ថកិច្ច​របស់ខ្លួន និង​ចុះ​មើល​ជនបរទេស ដែល​ស្នាក់នៅ និង​ឆ្លងកាត់​ច្រកទ្វារព្រំដែន និង​ចុះ​ពិនិត្យ​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅក្នុង​ខេត្ត ។​

​លោកជំទាវ បាន​លើកឡើងថា គណៈកម្មការ​ទី​៥ នៃ​ព្រឹទ្ធសភា ជា​សភា​ជាន់ខ្ពស់ មាន​តួនាទី​សម្របសម្រួល ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ពង្រឹង​ច្បាប់​ដែល​បាន​ដាក់ឱ្យ​ខេត្ត​នីមួយៗ​អនុវត្តន៍ ដើម្បីឱ្យ​ថ្នាក់ដឹកនាំ និង​មន្ទីរជំនាញ​នៃ​ខេត្ត​នីមួយៗ ពង្រឹងសមត្ថភាព​មន្ត្រី​របស់ខ្លួន​ទៅតាម​តួនាទី​ភារកិច្ច និង​មុខតំណែង ក្នុងការ​អនុវត្ត​ការងារ​អង្គភាព ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព សំដៅ​បង្កើន​នូវ​សេដ្ឋកិច្ច​គ្រួសារ​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​ឱ្យបាន​កាន់តែ​ល្អ ។ ជាពិសេស​ដើម្បី​កសាង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ផ្ទាល់​ឱ្យមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ ស្របតាម​យុទ្ធសាស្ត្រ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ឆ្ពោះទៅ​ប្រទេសមួយ​ដែលមាន​រីកចម្រើន​លើ​គ្រប់​វិស័យ​។ ទន្ទឹមនឹងនេះ​លោកជំទាវ ក៏បាន​ស្នើរ​ដល់​ថ្នាក់ដឹកនាំ រដ្ឋបាល​ខេត្តកណ្តាល ត្រូវ​ជំរុញ​មន្ទីរជំនាញ​ដែលជា​ប់​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់ ពិនិត្យមើល​ជនអន្តោប្រវេសន៍ ឆ្លងកាត់​ព្រំដែន​កម្ពុជា​និង​វៀតណាម ឱ្យបាន​ជានិច្ច​ដើម្បី​ងាយ​គ្រប់គ្រង​ទិ​ន្ន័ យ និង​សភាពការណ៍​ថ្មី​ដែល​កើតមានឡើង​នៅនឹងកន្លែង ដើម្បី​ដោះស្រាយ​បញ្ហា​ឱ្យទាន់​ពេលវេលា ជាពិសេស​ត្រូវដាក់​គ្រូពេទ្យ​ជំនាញ​ពិនិត្យមើល​ជនបរទេស​ឆ្លងដែន ជាប្រចាំ​ក្នុងការ​ការពា​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ដែល​កើតមាន​ថ្មីៗ​នេះ​។​

​ជាមួយគ្នា​នោះ លោកជំទាវ ទី បូរ៉ា​ស៊ី បាន​ថ្លែង​វាយតម្លៃ ចំពោះ​អាជ្ញាធរខេត្ត និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​របស់​ខ្លូន ដែល​នឹង​ធ្វើឱ្យ​ខេត្ត​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ។ នៅ​ថ្ងៃ​ដដែល​នេះដែរ លោកជំទាវ ទី បូរ៉ា​ស៊ី ក៏បាន​ដឹកនាំ​គណៈប្រតិភូ រួមមាន ប្រតិភូ​អមដំណើរ​លោកជំទាវ​ព្រឹទ្ធ សភា អភិបាលរង​ខេត្តកណ្តាល ស្នងការ​នគរបាល​ខេត្ត ប្រធាន​មន្ទីរ​ពាក់ព័ន្ធ សាលាខេត្ត​កណ្តាល សរុប​ប្រមាណ ៤០​នាក់ ចុះមក​ពិនិត្យ​ខ្សែបន្ទាត់​ព្រំដែន​ខេត្តកណ្តាល ចំណុច​បង្គោល​ទីតាំង​ចាស់ (​បង្គោល​៩៤) ពិនិត្យ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ និង​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​ជ្រៃ​ធំ ចំណុច​បាក់​ច្រាំង​តាម​ព្រែក​ជ្រៃ​ធំ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×