Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​ជ្រោមជ្រែង​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​កំពុង​ត្រូវការ​នូវ​ចំណេះដឹង​ថ្មីៗ ដើម្បី​កសាង​អាជីវកម្ម ប្រកបដោយ​ភាពជោគជ័យ

spot_img

​កណ្តាល ៖ ឯកឧត្តម នុត ពុធ​ដា​រ៉ា​អភិបាលរង​ខេត្តកណ្ដាល បាន​មានប្រសាសន៍ថា សិក្ខាសាលា “​ការកសាង​អាជីវកម្ម​ប្រកបដោយ​ភាពជោគជ័យ​” នេះ គឺ​ពិត​ជាមាន​សារសំខាន់​ណាស់ ពីព្រោះ​ខេត្តកណ្ដាល​នាពេលនេះ មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ជាច្រើន ដែល​កំពុង​ត្រូវការ​នូវ​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត និង​ការជួយជ្រោមជ្រែង​ពី​អ្នកជំនាញ ដោយសារ​ពួកគាត់ នៅមាន​ចំណុច​ខ្វះខាត​ទាំង​ផ្នែក​បច្ចេកទេស​ទីផ្សារ ក៏ដូចជា​ធនាគារ​ហិរញ្ញវត្ថុ ដើម្បី​ទ្រទ្រង់​និង​អភិវឌ្ឍន៍​អាជីវកម្ម​របស់​ពួកគាត់ ឲ្យ​ឈាន​ទៅមុខ​។​

​ឯកឧត្តម​បានលើកឡើង​យ៉ាង​ដូច្នេះ នៅក្នុង​សិក្ខាសាលា​ស្តីពី ការកសាង​អាជីវកម្ម​ប្រកបដោយ​ភាពជោគជ័យ នៅ​សាលា​ខេត្តកណ្ដាល កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ដ​ន៍​ខេត្ត និង​ម្ចាស់​អាជីវកម្ម​ជាច្រើនរូប​។

​ឯកឧត្តម​បាន លើកទឹកចិត្ត​ឲ្យ​ម្ចាស់​អាជីវកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ក្រេប​យក​នូវ​ចំណេះដឹង​ពី​អ្នកជំនាញ​ក្នុង​សិក្ខាសាលា​នេះ ដើម្បី​បង្កើន​ការយល់ដឹង និង​រៀបចំខ្លួន​ឲ្យ​សមស្រប​និង​នីតិវិធី ក្នុងការ​ទទួលបាន​ហិរញ្ញប្បទាន​ពី​ធនាគារ ជាពិសេស​កម្ចី​ពី​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​( SME Bank)​។​

​ក្នុងឱកាស​នោះដែរ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក​ឧកញ៉ា តែ តាំង​ប៉ បាន​បញ្ជាក់ថា ដោយ​មើលឃើញថា សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា យ៉ាងច្រើន​ដែល​ត្រូវការ​ចំណេះដឹង​ថ្មីៗ និង​ការជួយជ្រោមជ្រែង​បន្ថែមទៀត ទាំង​ផ្នែក​បច្ចេកទេស ផ្នែក​ទីផ្សារ ក៏ដូចជា​ធនាគារ​ហិរញ្ញវត្ថុ ដើម្បី​ទ្រទ្រង់​អាជីវកម្ម​របស់​ពួកគាត់ ទទួលបាន​ជោគជ័យ ទើប​មានការ​រៀបចំ​សិក្ខាសាលា ស្តីពី ការកសាង​អាជីវកម្ម​ប្រកបដោយ​ភាពជោគជ័យ​នេះឡើយ​។​

​លោក​ឧកញ៉ា​បាន​បញ្ជាក់ថា ក្នុង​សិក្ខាសាលា​នេះ គឺមាន​ការសហការ​ជាមួយ​ធនាគារ​ឯកទេស​វី​ង ធនាគារ​ព្រី​នស៍ អង្គការ​តម្លាភាព​កម្ពុ​ជា ក្រុមហ៊ុន metfone ក្រុមហ៊ុន BS land and home និង ក្រុមហ៊ុន pvc ក្នុងការ​ធ្វើ​បទ​បង្ហាញជូន​ដល់​អ្នកចូលរួម​ទាំងអស់ អំពី​គន្លឹះ បទពិសោធន៍ និង​យុទ្ធសាស្ត្រ​ល្អៗ​ក្នុងការ​អភិវឌ្ឍ​អាជីវកម្ម ឲ្យ​ឈានទៅរក​ភាពជោគជ័យ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×