Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល ១២​ឆ្នាំ​ពីបទ​ពុករលួយ​

spot_img

​តុលាការ​ក្នុងប្រទេស​ម៉ាឡេស៊ី បាន​កាត់ទោស​អតីត​នាយករដ្ឋមន្ត្រី Najib Razak ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ១២​ឆ្នាំ ក្រោយពេល​រកឃើញថា​គាត់​មាន​កំហុស​ទាក់ទង​នឹង​បទ​ចោទ​ចំនួន ៧​នៃ​អំពើពុករលួយ​ដែលមាន​ទឹកប្រាក់​រាប់​លា​ន​ដុល្លារ​។​

​លោក Najib Razak បដិសេធ​ចំពោះ​ការចោទប្រកាន់​ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត ការលាង​លុយកខ្វក់ និង​រំលោភ​អំណាច​។​

​ករណី​ប្រឆាំង​អតីត​នាយករដ្ឋមន្ត្រី​នេះ គឺជា​ការធ្វើ​តេស្ត​នៃ​កិច្ចប្រឹងប្រែង​ប្រឆាំង​អំពើពុករលួយ​របស់​ប្រទេស​ម៉ាឡេស៊ី​។​

​លោក Najib ដែល​កាន់តំណែង​ចាប់ពី​ឆ្នាំ ២០០៩ ដល់ ២០១៨ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល ១២​ឆ្នាំ ពីបទ​រំលោភ​អំណាច និង ១០​ឆ្នាំ​ចំពោះ​ការចោទប្រកាន់​នីមួយៗ នៃ​ការចោទប្រកាន់​ចំនួន ៦​ពីបទ​លាង​លុយ និង​រំលោភសេចក្តីទុកចិត្ត​។​

​ចៅ​ក្រៅ​ម្នាក់​ឈ្មោះ Mohamad Nazlan Mohamad Ghazali បាន​ថ្លែង​ក្នុង​តុលាការ​ជាន់ខ្ពស់​ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ដូច្នេះ​ថា “​ក្រោយពេល​ពិចារណា​លើ​ភ​ស្ថុ​តាង​ទាំងអស់​នៅក្នុង​ការកាត់ក្តី ខ្ញុំ​មើលឃើញថា អយ្យការ​បានបង្ហាញ​ភ​ស្ថុ​តាង​ដោយ​ជោគជ័យ​លើ​អ្វីដែល​បាន​សង្ស័យ​”​។​

​ចំណែក​លោក Najib ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក​មិន​ពេញ​ចិត្តនឹង​លទ្ធផល​កាត់ក្តី​ឡើយ ហើយ​លោក​ថា វា​មិនទាន់​ចប់​នៅឡើយ​ទេ ព្រោះ​នឹងមាន​ដំណើការ​នៅ​សាលាឧទ្ធរណ៍​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×