Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឱ ប្តី​សម្លាញ់​! ជីវិត​អ្នក​ពិតជា​កម្សត់​ពេក​ហើយ ចាប់ដៃគ្នា​២​ឆ្នាំ ខំតស៊ូ​ណាស់ ឥឡូវ ប្រែជា​បែបនេះ ឲ្យ​ប្រពន្ធ​សុំទោស ព្រោះ​ពេលនេះ​អូន​អស់​លទ្ធភាព​ហើយ​….

spot_img

​ភ្នំពេញ​៖ នារី​ម្នា​ក់បាន​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន សម្តែង​នូវ​ក្តី​រំជួលចិត្ត និង​ការអាណិតអាសូរ​ជា​ពន់ពេក ខណៈ​នាង​បានបង្ហាញ​ពី​អារម្មណ៍​ដ៏​សោកសៅ មិនដឹងថា​ដំណើរ​ជីវិត​នៅ​ថ្ងៃ​ខាងមុខ​ទៅជា​យ៉ាងណា គ្រា​ដែល​ប្តី​ជាទី​ស្រឡាញ់ បាន​ធ្លាក់ខ្លួន​កើត​ជំងឺ​ម្យ៉ាង​ដ៏​ធ្ងន់ធ្ងរ​ដល់​ដំណាក់កាល​អស់សង្ឃឹម​បាន​ត្រឹម​គិត​រឿង​អាណោចអាធ័ម ស្រប​ពេលដែល​ខ្លួន​នៅពេលនេះ​អស់​លទ្ធភាព​នឹង​ជួយ​ស្រោចស្រង់​ជីវិត​ប្តី​ទៀតហើយ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​នារី​ជា​ភរិយា​មានឈ្មោះ Socheat Nget បាន​សរសេរ​រៀប​រាប់ទាំង​អារម្មណ៍​ក្តុកក្តួល​ថា​៖ «​រូបគាត់​នេះ​ថត​នៅពេល​ដំបូងបង្អស់​ដែល​គាត់​កើត​ជំងឺ​នេះ​គឺ​ជំងឺ​ខូច​តំរង់​នោម​រឺ​ខូច​ក្រលៀន​ដំណាក់កាល​លាង​ឈាម ។​

​ឱ​ប្តី​សម្លាញ់​អើយ​ជីវិត​អ្នក​ពិតជា​កម្សត់​ពេក​ហើយ នៅ​ជាមួយ​គេ​តាំងពី​តូច​មក មិនដែល​បានទទួល​ភាពកក់ក្តៅ​ពី​គ្រួសារ រហូតមកដល់​ពេលនេះ រឹតតែ​មិនបាន​ទទួល ខំតស៊ូ​និង​ជំងឺ​នេះ​ណាស់ ហេតុ​អី​មនុស្ស​ម្នាក់​ដែល​ល្អ​និង​ស្លូតត្រង់​ត្រូវ​មកជួប​រឿង​បែបនេះ​ទៅវិញ​។​

​ខ្ញុំ​មិនដែល​ស្តាយក្រោយ​ទេ​ដែល​យើង​ចាប់ដៃគ្នា​ជិត​២​ឆ្នាំ​ហើយ​មកទល់​ដំណាក់កាល​នេះ ខ្ញុំ​មិនដឹងថា​ដំណើរ​ជីវិត​និង​ទៅជា​យ៉ាងម៉េច​បន្ត​ទេ តែ​ខ្ញុំ​អានិត​អ្នកខ្លាំង​លើស​អ្វីៗ​ទាំងអស់ ខ្ញុំ​អាច​ដឹងថា​លទ្ធផល​ចុងក្រោយ​វា​អាណោចអាធ័ម​យ៉ាងម៉េច ព្រោះ​ពេលនេះ​យើង​គ្មាន​លុយ​ទប់ទល់​ទេ ១២​ថ្ងៃ​ហើយ​នៅ​សម្រាក​ពេទ្យ ខ្ញុំ​មិន​ឈឺ​ខ្ញុំ​អាច​ទ្រាំ​បានតែ​ជីវិត​អ្នក​មិនអាច​ទេ​។​

​ខ្ញុំ​គ្មាន​មធ្យោបាយ​ស្រោចស្រង់​ទេ ព្រោះ​ខ្ញុំ​ខំ​អស់ពី​លទ្ធភាព​ហើយ អូន​សុំទោស​បង ខ្ញុំ​មិនបាន​ចុះចាញ់​ទេ តែ​ខ្ញុំ​ពិតជា​អសមត្ថភាព Roth Socheat បើ​សេចក្តី​ល្អ​ជ្រះថ្លា​នៃ​យើង​មាន​ពិត​ខ្ញុំ សូម​ឲ្យ​ទេវតា​អន្ទង​ចិត្ត​សប្បុរសជន​ចិត្តធម៌​ឲ្យ​ជួយ​អ្នកផង​ចុះ លេខ​010731438 ABA 000932345 Nget Sochea»៕ ដោយ​៖ លឹម ហុង​

spot_img
×