Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​រកឃើញថា ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ នៅលើ​ទីផ្សារ​មួយចំនួន មិនបាន​អនុវត្តតាម​ខ្លឹមសារ​ច្បាប់

spot_img

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តីណែនាំ ដល់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​នាំចូល​ចែកចាយ និង​ផ្គត់ផ្គង់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ទាំងអស់ សូម​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ច្បាប់ និង​ឯកសារ​គតិយុត្ត ដែល​កំពុងមាន​ជា​ធរមាន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បើតាម​សេចក្តីជូនដំណឹង​នៅ​ថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2020 នេះ ក្រសួងពាណិជ្ជកម្ម ក៏បាន​ប្រកាសថា ក្នុង​រយៈពេល 30 ថ្ងៃ បន្ទាប់​ពីថ្ងៃ​ចេញ​សេចក្តីជូនដំណឹង​នេះ ឬ​ប្រសិនបើ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន .​ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជកម្ម រកឃើញ​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ ប្រភេទ​ណាមួយ មិនបាន​អនុវត្តតាម​ខ្លឹមសារ ឬ​មិនបាន​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ផ្សេងៗ​ទៀត នៃ​អនុក្រឹត្យ​លេខ 133 និង​ប្រកាស​រួម​លេខ ០៦១ សន​រប មន្ត្រី​អគ្គនាយកដ្ឋាន​.​ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជកម្ម និង​ចាត់វិធានការ​ជា​បណ្ដោះអាសន្ន នូវ​ការ​ចរាចរ និង​ដកហូត​ចេញពី​ទីផ្សារ ឬ​អនុវត្ត​នីតិវិធី​ផ្សេងៗ​ទៀត ដោយ​អនុលោម​តាមច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព​សុវត្ថិភាព លើ​ផលិតផល​ទំនិញ និង​សេវា​ច្បាប់ ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ផ្សេងៗ​ទៀត ដោយ​មិន​លើកលែង​ឡើយ​។​

​ក្រសួងពាណិជ្ជកម្ម នឹង​បន្តសកម្មភាព​ការងារ​របស់ខ្លួន ដោយ​ឈរលើ​អាណត្តិ ការងារ​តាម​តួនាទី និង​ភារកិច្ច​ហើយ​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ លើ​កិច្ចសហការ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុងការ​ជំរុញ​ការអនុវត្ត​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ឲ្យ​ប្រព្រឹត្តទៅបាន​ល្អប្រសើរ ដើម្បី​ផលប្រយោជន៍​សម្រាប់​សង្គម​ជាតិ​ទាំងមូល​។

​ក្រសួងពាណិជ្ជកម្ម បាន​សង្កេតឃើញថា ការ​ចរាចរ​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ នៅលើ​ទីផ្សារ​មួយចំនួន មិនបាន​អនុវត្តតាម​ខ្លឹមសារ​នៃ​មាត្រា ៩ ១០ ១១ ១២ នៃ​អនុក្រឹត្យ​លេខ 113 អនក្រ​.​បក និង​ប្រកាស​រួម​លេខ ០៦១ សន​រប ចុះ​ថ្ងៃទី 16 ខែសីហា ឆ្នាំ 2007 ស្ដីពី​ការអនុវត្ត​អនុក្រឹត្យ ស្ដីពី​ការផ្សព្វផ្សាយ​លក់​ផលិតផល សម្រាប់​ចិញ្ចឹម​ទារក​និង​កុមារ ដោយ​មិនទាន់​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន នៅលើ​សម្បក​វេច​ខ្ចប់ ជាប់​នឹង​ផលិតផល​របស់ខ្លួន ដូចជា​ការបង្ហាញ​ណែនាំ​អំពី​វិធី​ប្រើ​ផលិតផល ជា​ភាសា​ខ្មែរ និង​ជាពិសេស​ពាក្យ​ថា ” គ្មានអ្វី​ប្រសើរ​ជាង​ការ​បំបៅកូន ដោយ​ទឹកដោះ​ម្ដាយ​តែមួយ​មុខ​គត់ រហូត​បាន 6​ខែ នឹង​បន្ត​ការ​បំបៅ​ដោះ​ម្ដាយ​រហូត​បាន​អាយុ 2 ឆ្នាំ ឬ​លើស​ឡើយ​”៕ ដោយ​៖​កូ​ឡាប​

spot_img
×