Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច បាញ់​សាកល្បង​ប្រព័ន្ធ​ស្ទាក់ចាប់​មី​ស៊ី​ល ប៉ុន្តែ​បរាជ័យ​

spot_img

សហរដ្ឋ​អា​មេ​រិច កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ធ្វើ​ការបាញ់​សាកល្បង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់ខ្លួន​ ​ប៉ុន្តែ​ការ​ធ្វើ​តេស្ត​នោះ​បាន​បរាជ័យ ខណៈ​ដែល​មី​ស៊ី​ល​ដែល​បាញ់​ចេញពី​លើគោក មិន​អាច​ស្ទាក់ចាប់​​មី​ស៊ី​ល​គោលដៅ​មួយទៀត ដែល​បាញ់​ចេញពី​យន្តហោះ នៅ​រដ្ឋ​ហា​វ៉ៃ​។

​មន្ទីរ​បញ្ចា​កោណ​នៃ​ក្រសួង​ការពារជាតិ​អា​មេ​រិច មិន​បាន​ទទួលស្គាល់​ជា​សាធារណៈ​ចំពោះ​បរាជ័យ ​នៃ​ការបាញ់​សាកល្បង​ប្រព័ន្ធ​ការ​មី​ស៊ី​ល​ខ្លួន​ទេ ចំនែក​មន្ត្រី​អា​មេ​រិច បាន​ថ្លែង​ប្រាប់ CNN ថា​ ​ការសម្រេចចិត្ត​នៅ​រក្សា​ភាព​ស្ងៀមស្ងាត់​គឺ​ដោយសារតែ ការ​គិតដល់​ការចូលរួម​របស់​កូរ៉េខាងជើង​​ក្នុង​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​រដូវរ​វា និង​ភាព​តានតឹង​ជាមួយនឹង​មេដឹកនាំ គីម ជុង​អ៊ុន​។​

​មន្ត្រី​ក្រសួង​ការពារជាតិ បាន​ព្យាយាម​កំណត់​ពី​មូលហេតុ​ដែល​ធ្វើឲ្យ​ការបាញ់​សាកល្បង​បរាជ័យ ប៉ុន្តែ​​រហូតមក​ដល់​ពីនេះ អ្វី​ដែល​មន្ទីរ​បញ្ចា​កោណ​អាចនិយាយបាន​គឺថា ការ​ធ្វើ​តេស្ត​សាកល្បង​ពិតជា​កើត​មាន​ឡើង​មែន​។​

​ការ​ធ្វើ​តេស្ត​សាកល្បង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អា​មេ​រិច បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ថា មហិច្ឆតា​សម្រេច​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង អាច​នឹង​គំរាមកំហែង​ដល់​ទឹកដី​អា​មេ​រិច​នា​ពេល​ដ៏​ខ្លី​ខាងមុខ​។​

spot_img
×