Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ប៉ុង​ប៉ង​សម្លាប់ខ្លួន ៣​ដង​មិនបាន​សម្រេច តែ​លើកចុងក្រោយ មក​លោតទឹក​ស្ពាន​ជ្រោយចង្វា​

spot_img

​ភ្នំពេញ​៖ មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង បន្ទាប់ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អ្នកនេសាទ​ត្រី បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្ដែត​ទឹក​នៅ​កណ្ដាលទន្លេ​។​
​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១១​និង​២៥​នាទី​ព្រឹក ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ដែល​ស្ថិតនៅតាម​ដង​ទន្លេសាប ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ សព​បុរស​ខាងលើ​មានឈ្មោះ ប្រាក់ វុទ្ធី អាយុ ២៤​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​បងស្រី​បង្កើត​របស់​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ដោយសារតែ​ជនរងគ្រោះ​មាន​វិបត្តិ​ក្នុងការ​រកស៊ី និង​ស្នេហា​ផង ទើប​ជនរងគ្រោះ​គិត​រក​សម្លាប់ខ្លួន​ចំនួន ៣​ដង​មកហើយ តែ​ពុំបាន​សម្រេច​ដោយ​ត្រូវបាន​បងប្អូន​នឹង​មិត្តភក្តិ​ឃើញ​ទាន់​ជួយ​ឃាត់​តែម្តង​។ ដោយ​លើក​ទី​៤ ជនរងគ្រោះ​បាន​យក​ទូរស័ព្ទដៃ​របស់ខ្លួន​មក​ផ្ញើ​បងស្រី​បង្កើត ដោយបាន​ប្រាប់ថា រូបគេ​សុំ​ចេញទៅ​ក្រៅ​បន្តិច តែ​បាត់​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ​ទេ​។ លុះ​មកដល់​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ ២០២០​នេះ ក៏បាន​ទទួលដំណឹង​ថា មានការ​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក​នៅ​ដង​ទន្លេសាប ភ្លាមៗ​នោះ​រូបគាត់ ហើយនឹង​មិត្ត​ភ័ក្ត្រ​ក៏បាន​នាំគ្នា​ធ្វើដំណើរ​មកកាន់​ទីតាំង​កើតហេតុ​តែម្តង ដោយពេល​ចុះមក​ដល់ទី​តាំង​ខាងលើ​ក៏បាន​ពិនិត្យមើល សាកសព​បុរស​ម្នាក់​នោះ ពិតជា​ប្អូនប្រុស​របស់គាត់​ពិតប្រាកដ​មែន​។​
​ភ្លាមៗ​នោះដែរ សាច់ញាតិ​សព​របស់​ជនរងគ្រោះ បាននាំគ្នា​ហៅ​រថយន្ត​ពេទ្យ​មក​ដឹក​សព​យកទៅដាក់​តម្កល់​ទុក ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​វត្ត​ចា​រ្យ​៕ ដោយ​៖​មី​ដា ផាន់​ណា​

 

spot_img
×