Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! អត់​ពាក់មួក​សុវត្ថិភាព​ហើយ នៅ​ហ៊ាន​ចេញមុខ​និយាយ​ប្រមាថ​ប៉ូលិស​អត់​ចេះ​ខ្មាស សង្ស័យ​មិន​យួរ​ទេ បាន​ទៅ​វាស់កម្ពស់​មួយទៀត​ហើយ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍ នាពេល​បច្ចុប្បន្ននេះ ត្រូវបាន​គេ​សង្កេតឃើញថា បានកើត​ឡើង​គួរ​ឲ្យ​តក់ស្លុត និង​ព្រួយបារម្ភ​ជាខ្លាំង ព្រោះតែ​ក្នុង​១​ថ្ងៃៗ​អត្រា​នៃ​គ្រោះថ្នាក់​ស្លាប់​និង​របួស បាន​បន្ត​កើនឡើង​ឥតឈប់ឈរ​។

​បើទោះជា​ច្បាប់​បានដាក់​កំហិត​ប្រសិន​ប្រជាពលរដ្ឋ​ណា​មិន​គោរព​ច្បាប់ ដូចជា​ការតម្រូវ​ឲ្យ​ពាក់មួក​សុវត្ថិភាព ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង នឹង​ត្រូវតែ​ទទួលរង​នូវ​ការផាកពិន័យ​ធ្ងន់​យ៉ាងណាក៏ដោយ ក៏​គេ​នៅតែ​សង្កេតឃើញ​មនុស្ស​មួយចំនួន ពុំ​ព្រម​ធ្វើតាម​ឡើយ​។ ហើយ​ផ្ទុយទៅវិញ ពេល​អស់​លុយកាក់ តាំង​ស្រែក​ឡើង​ថា ប៉ូលិស​គាបសង្កត់​ជិះ​ទាន់​រាស្ត្រ​។​

​ជាក់ស្តែង ដូច​ករណី​ស្ត្រី​រូបនេះ​ជាដើម ដែល​ទើប​ត្រូវបាន​ប៉ូលិស​ចាប់​ផាកពិន័យ​អស់ ៦ ម៉ឺន​រៀល ដោយសារតែ​បើកបរ​គ្មាន​មួយ​សុវត្ថិភាព ស្ថិតនៅ​ម្តុំ​ស្តុ​ប​ផ្សារ​ថ្មី ពុំ​ត្រឹមតែ​មិន​ធ្វើ​ឲ្យ​គេ​មាន​ក្តី​អាណិត​ប៉ុណ្ណោះ​ទេ តែ​ថែម​ឲ្យ​មហាជន​ស្តីបន្ទោស​ឲ្យ​យ៉ាង​ចាស់ៗ​ដៃ ព្រោះ​ខ្លួន​ខុស​ហើយ បែរជា​នៅ​ហ៊ាន​ចេញ​មុខមក​និយាយ​ប្រមាថ​ប៉ូលិស ក្នុងន័យ​ចោទប្រកាន់​ដាក់​គោលដៅ​ស្អេកស្កះ​ពេញ​ក្នុង​ក្រុង ចាំតែ​ចាប់​ផាកពិន័យ​អ្នកដំណើរ​។​

​ក្នុងនោះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម ដែល​ពុំ​គាំទ្រ​នូវ​ទង្វើ​មិន​ស្គាល់​ខ្លួន​ខុស​របស់​ស្រី​ខាងលើ បានដាក់​ឲ្យ​យ៉ាង​ចាស់ដៃ​ស្រដៀងៗ​គ្នា​ថា​៖ «​ពាក់​ការពារ​ក្បាល​ឯង​សោះ ក៏​ខ្ជិល​ដែរ ដល់ពេល​ប៉ូលិស​ផាក តាំង​ឡូឡា ប្រហែល​ទើប​មកពី​ព្រៃ​ទេ​ដឹង បានជា​មិនដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​អ៊ីចឹង ផាក​មួកសុវត្ថិភាព​មួយ​តម្លៃ ៦ ម៉ឺន​រៀល មិនទាន់​គ្រប់​ទេ គួរតែ​ហៅ​ទៅ​វាស់កម្ពស់ ហើយ​ឲ្យ​រៀនសូត្រ​ច្បាប់​ចរាចរណ៍​ឡើងវិញ​ទៀត ទើប​សម​មុខ​» ៕ ដោយ​៖ លឹម ហុង​


spot_img
×