Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ចូលនិវត្តន៍​ទាំងអស់ ជា​ធនធាន​មន្ត្រី ដែល​សុទ្ធ​តែមាន​ជំនាញ បទពិសោធ​ច្បាស់លាស់​ក្នុង​ស្នាដៃ​ការងារ​

spot_img

​ខេត្តស្វាយរៀង ៖ លោក​អភិបាលខេត្ត​ស្វាយរៀង បាន​ចាត់ទុកថា មន្ត្រី​ចូលនិវត្តន៍​ទាំងអស់ គឺជា​ធនធាន​មន្ត្រី ដែល​សុទ្ធ​តែមាន​ជំនាញ​បទពិសោធ​ច្បាស់លាស់​ក្នុង​ស្នាដៃ នៃ​ការបំពេញ​ការងារ បំរើ​ជាតិ និង​ប្រជាជន​ចាប់តាំងពី​ផ្ដើមដំបូង រហូតមកដល់​បច្ចុប្បន្ន​នេះ ស្របតាម​លទ្ធភាព​ដែល​ខ្លួន​បានរួម​ចំណែក ពង្រឹង​ស្ថាប័ន ដែលជា​ស្ថាប័ន​មួយ​បានផ្ដល់​សេវា​ជាច្រើន​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​ខេត្តស្វាយរៀង​។

​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ត្រូវ​នឹង​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី និង​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​និវត្តជន នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សូ​រិ​យោ​ដី​ខេត្តស្វាយរៀង​។​

​មានប្រសាសន៍​ក្នុង​ពិធី​នេះ លោក ម៉ែន វិបុល អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ដឹកនាំ​បំពេញ ការងារ​របស់លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សូ​រិ​យោ​ដី​ខេត្តស្វាយរៀង រួមទាំង​ការអភិវឌ្ឍ ទីកន្លែង​ការងាររដ្ឋបាល​របស់​ខ្លួន មាន​ជាអាទិ៍ អគារ​រដ្ឋបាល​ថ្មី​ដែល​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នៅពេលនេះ​ជាដើម ក្នុងនោះ​រួមមាន​ការដោះស្រាយ​បញ្ហា​ផ្សេងៗ​ជូន​ដល់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ និង​វិស័យ​ដីធ្លី​ផងដែរ ។​

​ជាមួយនេះ លោក​អភិបាលខេត្ត​បាន​ជម្រុញ​លើកទឹកចិត្ត​ដល់​មន្ទីរ អង្គភាព ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត ត្រូវ​បន្ត​ការរៀបចំ​ឲ្យ​មានការ​ជួបជុំ​សំណេះសំណាល​ជាមួយ​មន្ត្រី​ចូល​និវត្ត​យ៉ាងហោចណាស់​អោយបាន​ពីរ ទៅ​បី​ដង​ក្នុង​មួយឆ្នាំ ដើម្បី​បង្កើត​នូវ​ភាព​ស្និទ​ស្នាល ក៏ដូចជា​ការដឹង​ពី​សុខទុក្ខ ឬ ក្ដីកង្វល់ បញ្ហា​ប្រឈម​ណាមួយ​របស់​មន្ត្រី​ចូលនិវត្តន៍​ទាំងអស់​ដែល​ពួកគាត់​សុទ្ធតែជា​អ្នកជំនាញ ធ្លាប់មាន​បទពិសោធន៍​សម្រាប់​អ្នក​ជន​ក្រោយ​ក៏ដូចជា​បច្ចុប្បន្ន​។

​ក្នុងនាម​រដ្ឋបាលខេត្ត​ស្វាយរៀង លោក​អភិបាលខេត្ត ក៏បាន​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​មន្ត្រី​ចូលនិវត្តន៍​ទាំង​១៥​រូប របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សូ​រិ​យោ​ដី​ខេត្តស្វាយរៀង ព្រមទាំង​ក្រុមគ្រួសារ​របស់​ពួកគាត់ ដែលជា​និច្ចកាល សម្ដេច​ទាំងពីរ​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ ក្ដីកង្វល់ បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​។

​លោក​បាន​បញ្ជាក់ថា ការជួប​ជុំគ្នា​នាពេលនេះ ក៏​ដើម្បី​បង្ហាញ​អំពី​ការវិវត្តន៍​ជារួម​នូវ​គោលនយោបាយ​របស់​ប្រទេសជាតិ និង​ការវិវឌ្ឍ​របស់​មន្ទីរ​ក្នុងការ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ថា​តើ​បាន​ដំណើរការ​ដល់​កម្រិតណា ជារួម​យើង​សង្កេតឃើញថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន តែង​បាន​បំពេញ​តាម​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​លើ​គ្រប់​វិស័យ និង​ដឹកនាំ​ប្រទេស​ឱ្យមាន​សុខសន្ដិភាព ស្ថិរភាព​នយោបាយ​ពេញ​ផ្ទៃ​ប្រទេស ។

​លោក​អភិបាលខេត្ត​បាន​បន្ថែមថា ដោយសារ​ស្ថិរភាព​នេះហើយ បានធ្វើឱ្យ​រាជរដ្ឋាភិបាល មានការ​ជំរុញ​អភិវឌ្ឍន៍​លើ​វិស័យសេដ្ឋកិច្ច ដែល​ចាត់ទុកថា​កំណើនសេដ្ឋកិច្ច​នេះ បានផ្តល់​លទ្ធភាព​អាច​បង្កើន​ប្រាក់​ចូលនិវត្តន៍ ដល់​និវត្តជន​ទាំងអស់ និង​អាចបែងចែក​ទៅលើ​ការងារ​អភិវឌ្ឍន៍ លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​បណ្ដា​វិស័យ​ផ្សេងៗ​ទៀតផង ៕​ដោយ​៖​វ៉ៃ​កូ​


spot_img
×