Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ពង្រឹង​ប្រសិទ្ធភាព​ការងារ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​ការវាយតម្លៃ របស់​អាមេរិក​

spot_img

​ភ្នំពេញ​៖ ការប្រយុទ្ធប្រឆាំង​អំពើរ​ជួញដូរ​មនុស្ស ក្រសួងមហាផ្ទៃ ក៏ដូចជា​ក្រសួង​ស្ថា​ប័​ន្ធ​ពាក់ព័ន្ធ រួមទាំង​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ គឺមាន​ការខិតខំ​ប្រឹង​ប្រែង​យ៉ាងខ្លាំង ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​។ ក្រសួងមហាផ្ទៃ ក៏​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​ការវាយតម្លៃ​របស់​សហ​រដ្ឋ​អាមេរិក​។​

​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​ពុធ ទី​២៩ ខែកក្កដា ឆ្នាំ​២០២០​នេះ ក្រសួងមហាផ្ទៃ បើក​កិច្ចប្រជុំ​ពិភាក្សា ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) ដើម្បី​ឆ្លើយតប​នឹង​ការវាយតម្លៃ​របស់​សហ​រដ្ឋ​អាមេរិក ក្រោម​អធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ និង​លោក ជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) ដោយមាន​ការអញ្ជើញ​ចូលរួម​ពី អគ្គលេខាធិការ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ អគ្គនាយដ្ឋាន​ពាក់ព័ន្ធ ព្រមទាំង​អង្គភាព​នានា ជាច្រើន​ផងដែរ​។​

​លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) មានប្រសាសន៍ថា នាពេល​កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) បាន​អនុវត្ត​យ៉ាងសកម្ម​ក្នុង​កិច្ចការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួយ​ដូរ​មនុស្ស ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ដោយមាន​ការវិវឌ្ឍ​ក្នុងសង្គម​នាពេល​បច្ចុប្បន្ន គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) បានកំណត់​នូវ​ផែន​ការបន្ត​សម្រាប់​អនុវត្ត ក្នុងការ​ពង្រឹង​យុទ្ធនាការ​សកម្មភាព​នេះ​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​បន្ត​កាត់បន្ថយ និង​ឈានទៅ​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស​នេះ​។​

​ជាងនេះទៀត ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ទាក់ទង​ទៅនឹង​ការប្រយុទ្ធប្រឆាំង​អំពើរ​ជួញដូរ​មនុស្ស​នេះ ក្រសួងមហាផ្ទៃ ក៏ដូចជា​ក្រសួង​ស្ថា​ប័​ន្ធ​ពាក់ព័ន្ធ រួមទាំង​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ គឺមាន​ការខិតខំ​ប្រឹង​ប្រែង​យ៉ាងខ្លាំង​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​។ ហេតុ​ដូចនេះហើយ នៅក្នុង​កិច្ចប្រជុំ​នា​ថ្ងៃនេះ គឺ​ក្នុងន័យ​ដើម្បី ពង្រឹង​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​កិច្ចការងារ និង​ការរៀបចំ​របាយការណ៍ ឲ្យ​ឆ្លើយតប​ទៅនឹង​សកម្មភាព​ជាក់ស្តែង ដោយ​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ទៅលើ​ការគាំទ្រ និង​ចូលរួម​ប្រយុទ្ធប្រឆាំង និង​អំពើ​ជួញដូរ​មនុស្ស​នេះ​ផងដែរ​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម សក់ សេដ្ឋា ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) និង​សហការី ព្រមជាមួយ​កងកម្លាំង​នគរបាល ដែល​បាន​ខិតខំ​ប្រឹងប្រែង ក្នុង​កិច្ចការ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​។

​ឯកឧត្តម បាន​បន្តថា ចំពោះ​កិច្ចការ​នេះ ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ ដូច្នេះហើយ​ទើប​រៀបចំ​ឱ្យមាន​កិច្ចប្រជុំ​នេះ​ឡើង ដើម្បី​ប្រមូល​ធាតុ​ចូល ព្រមទាំង​គំនិត​សំខាន់ៗ ជារួម​ក្នុង​ការពង្រឹង​ភាពច្បាស់លាស់ ទៅលើ​ការអនុវត្ត​សកម្មភាព​នានា ពាក់ព័ន្ធ​ទៅនឹង​ការប្រយុទ្ធប្រឆាំង​អំពើរ​ជួញដូរ​មនុស្ស ក្នុងការ​ឆ្លើយតប​ទៅនឹង​ការវាយតម្លៃ​របស់​សហ​រដ្ឋ​អាមេរិក​។

​ជាមួយគ្នានេះដែរ កិច្ចប្រជុំ​នេះ ក៏​នឹង​ពិនិត្យ​លើ​វិធានការ​នានា ដើម្បី​អនុវត្ត​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ដើម្បី​ធ្វើយ៉ាងណា​បង្កើន​ប្រសិទ្ធភាព ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នេះ ឱ្យមាន​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែម​ជាងនេះទៀត​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

    

spot_img
×