Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​បាន​ទួល​ការស្នើសុំ​ខ្ចី​ឥណទាន ប្រមាណ​៤៥​លាន​ដុល្លារ​អាមេរិក​

spot_img

​គិត​ត្រឹម​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​បាន​ទួល​ការស្នើសុំ​ខ្ចី​ឥណទាន​ពី​ក្នុង​កម្មវិធី​ពិសេស​នេះ​បាន​ចំនួន​ប្រមាណ​៤០០​សំណើរ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤៥​លាន​ដុល្លារ​អាមេរិក​។​

​ឯកឧត្តម កៅ ថាច បាន​ថ្លែង​បែបនេះ​នៅពេល​លោក​ចុះ​ផ្សព្វផ្សាយ​លទ្ធភាព​ឥណទាន​ក្រោម​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល​ចំនួន​៥០​លាន​ដុល្លារ​អាមេរិក​នៅ​ខេត្ត​បៃ​លិ​ន​។ លោ​កថា​រហូតមកដល់​ពេលនេះ​ការផ្សព្វផ្សាយ​ឥណទាន​ហិរញ្ញប្បទាន​ពិសេស​របស់​រដ្ឋាភិបាល​បាន​ចំនួន​១៩ ខេត្ត​។​

​ថ្លែង​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​នៅ​សាលាខេត្ត​ប៉ៃលិន ឯកឧត្តម កៅ ថាច បានធ្វើការ​ពន្យល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​ចូលរួម​ចំនួន ជិត​២០០​នាក់ អំពី​គោលការណ៍ និង​និ​តី​វិធី​ស្នើសុំ​ឥណទាន​ពី​ក្នុង​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​នេះ​។

​ជាមួយគ្នានេះ ឯកឧត្តម កៅ ថាច បាន​បន្ត​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​កសិកម្ម​នៅក្នុង​ខេត្ត​ប៉ៃលិន​ដែលមាន​គោលដៅ​ចង់​ពង្រីក​អាជីវកម្ម រួសរាន់​រៀបចំ​ឯកសារ​ដើម្បី​ធ្វើការ​ស្នើសុំ​ឥណទាន​មក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​។

​សូមបញ្ជាក់ថា វត្តមាន​អញ្ជើញ​ចូលរួម​ក្នុងឱកាស​នោះ​ក៏មាន​វត្តមាន ឯកឧត្តម ឃ្ល​ក នួ​យ អភិបាលរង​ខេត្ត​តំណាង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន តំណាង​រដ្ឋបាល​ជលផល លោក​ប្រធាន​មន្ទី​កសិកម្ម ប្រធាន​មន្ទី​ពាណិជ្ជកម្ម និង​មន្ទី​ពាក់ព័ន្ធ និង​អាជ្ញាធរ​ស្រុក​ជុំវិញ​ខេត្ត​ផងដែរ​៕ ដោយ ៖ CEN

spot_img
×