Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​ជប៉ុន ឆ្លើយតប​ទៅនឹង​កូ​វីដ​-១៩

spot_img

(​ភ្នំពេញ​)៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​ជប៉ុន ឆ្លើយតប​ទៅនឹង​កូ​វីដ​-១៩ ដែល​រៀបចំឡើង​តាមរយៈ​សន្និសីទ​វីដេអូ​កាលពី​ថ្ងៃ​ពុធ ទី​២៩ ខែកក្កដា ឆ្នាំ​២០២០​។​

​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​ឯកឧត្តម ត្រាន់ ទ័ន​អាន់ (Tran Tuan Anh) រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ដែលជា​ម្ចាស់ផ្ទះ​អាស៊ាន​ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​ជប៉ុន និង​អគ្គលេខាធិការ​អាស៊ាន​ផងដែរ​។

​កិច្ច​ប្រជុំបាន​ផ្លាស់ប្តូរ​យោបល់​ពី​ស្ថានភាព​នៃ​កូ​វីដ​-១៩ នៅក្នុង​តំបន់ ចែករំលែក​ពី​វិធានការ​នានា​ក្នុងការ​ប្រយុទ្ធ​នឹង​មេរោគ​កូ​វីដ​-១៩ និង​ពិភាក្សា​ពី​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ផងដែរ​។ ជា​លទ្ធផល កិច្ចប្រជុំ​បានអនុម័ត​លើ “​ផែនការ​សកម្មភាព​ក្នុង​ការពង្រឹង​សេដ្ឋកិច្ច​អាស៊ាន​-​ជប៉ុន​” ដែល​ផែនការ​នេះ​ផ្តោត​សំខាន់​លើ​ការថែរក្សា​ទំនាក់ទំនង​សេដ្ឋកិច្ច​យ៉ាង​ជិតស្និទ្ធ​រវាង​អាស៊ាន និង​ជប៉ុន កាត់បន្ថយ​ផលប៉ះពាល់​មកលើ​សេដ្ឋកិច្ច​បណ្តាលមកពី​មេរោគ​កូ​វីដ​-១៩ និង​ពង្រឹង​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​រឹងមាំ​។ ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី បានលើកឡើង​ពី​សារៈសំខាន់​នៃ​ការតភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ កិច្ចសហប្រតិបត្តិការ​លើ​ការស្រាវជ្រាវ​លើ​ថ្នាំពេទ្យ និង​វ៉ាក់សាំង ការរក្សា​ការបើកចំហ​ទីផ្សារ ក៏ដូចជា​ការធានា​នូវ​លំហូរ​ស្បៀង និង​ទំនិញ​ក្នុង​តំបន់​។ ក្នុងន័យនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឱ្យមាន​ការសហការ​គ្នា​ឱ្យ​កាន់តែ​ជិតស្និទ្ធ​លើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​វិនិយោគ លុបបំបាត់​របាំង​ពាណិជ្ជកម្ម និង​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ស្តារឡើងវិញ​នូវ​ទំនុកចិត្ត​របស់​វិស័យ​ធុរកិច្ច និង​អតិថិជន​។

​ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ជម្រាប​អង្គប្រជុំ​ពី​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូ​វីដ​-១៩ និង​បាន​ថ្លែងអំណរគុណ​ដល់​ជប៉ុន ដែល​បាន​ជួយ​ដល់​កម្ពុជា​ក្នុងការ​ទប់ទល់​នឹង​កូ​វីដ​-១៩ តាមរយៈ​ជំនួយ​បច្ចេកទេស និង​បរិក្ខារ​ពេទ្យ​ជាដើម​៕ ដោយ​៖​កូ​ឡាប​

spot_img
×