Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមបាល់ទាត់​ខេត្តព្រៃវែង ជា​ជើងឯក​ថ្នាក់​ខេត្ត ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់ពី​បំបាក់​ក្រុម ខេត្ត​ត្បូងឃ្មុំ​

spot_img

​ភ្នំពេញ​៖ ក្រុមបាល់ទាត់​ខេត្តព្រៃវែង​បាន​យកឈ្នះ​ក្រុម ម្ចាស់ ដំណែង​ជើងឯក រដូវ​កាល ២០១៩ ខេត្ត​ត្បូងឃ្មុំ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល ១​ទល់​០​នា​យប់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ នៅ​កីឡដ្ឋាន​ជាតិ​។​

​ក្រុមបាល់ទាត់​ខេត្តព្រៃវែង បាន​ក្លាយជា ម្ចាស់​ជើងឯក ថ្នាក់​ខេត្ត ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៤ រដូវ​កាល ២០២០ ដោយ​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ១៥​លាន​រៀល​។​

​នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ក្រុម​ទាំងពី​រក្សាបាន​លទ្ធផល​ស្មើគ្នា ០​ទល់​០ នៅ​វគ្គ​ទី​១ ហើយ​ទើបនឹង​ចាប់ផ្តើម​វគ្គ​ទី​២ ពោលគឺ​នៅ​នាទី​៤៨ ក្រុម​ខេត្តព្រៃវែង​ធ្វើ​សម្រេចបាន​១​គ្រាប់ ដោយ​កីឡាករ វុ​ធ តុលា ដែល​នេះ​ជា​គ្រាប់​បាល់​ជ័យជម្នះ​រក្សាបាន​រហូត​ដល់​បញ្ចប់​ការប្រកួត​ពេញ​ម៉ោង​តែម្តង​។​

​ចំពោះ​១​ប្រកួត​ទៀត ដែល​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​រវាង​ក្រុម​ខេត្តសៀមរាប និង​ខេត្ត​កែប គឺ​ក្រុម​ខេត្ត​កែប ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​យកឈ្នះ​ដោយ​លទ្ធផល​បច្ចេកទេស ៣​ទល់​០ ដោយ​៣​គ្រាប់​របស់​ខេត្ត​កែប រកបាន​ដោយ​កីឡាករ លី ស៊ុប​យ៉ា​នី នៅ​នាទី​៥១ និង​២​គ្រាប់​ទៀត​រកបាន​ដោយ​កីឡាករ ជឿន ណា​ចារ នៅ​នាទី​៦៧ និង​នាទី​៩០​។​

៤​ក្រុម​ចុង​ក្រោយនេះ មាន​ខេត្ត​ព្រែ​វែង ខេត្ត​ត្បូងឃ្មុំ ខេត្ត​កែប និង​ខេត្តសៀមរាប គឺជា​បេក្ខភាព​ឡើងទៅ​ប្រកួត​ថ្នាក់ជាតិ ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៤ រដូវ​កាល ២០២០​នេះ ជាមួយនឹង​១២​ក្រុម​ផ្សេងទៀត ក្នុងចំណោម​១៣​ក្រុម ដែល​កំពុង​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០២០​។ ការចាប់​ចែក​ពូ​លវគ្គ​១៦​ក្រុម​ថ្នាក់ជាតិ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ហើយ​ការប្រកួត​ផ្លូវការ​នឹងត្រូវ​ចាប់ផ្តើម​ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​១២-១៣ ខែសីហា ឆ្នាំ​២០២០ តទៅ​។​

​សម្រាប់​ជ័យលាភី​ថ្នាក់​ខេត្ត​រួមមាន​៖ អ្នកចាំទី​ល្អ កីឡាករ វីរៈ ដា​រ៉ា ក្រុម​ខេត្តព្រៃវែង ប្រាក់រង្វាន់​១​លាន​៥​សែន​រៀល​, អ្នក​ទាត់​ប​ញ្ជូ​ល​ទី​ច្រើនជាងគេ កីឡាករ ទេព សើ​ហ្វី​អ៊ី រកបាន​១២​គ្រាប់​មកពី​ក្រុម​ខេត្ត​កែប ប្រាក់រង្វាន់​១​លាន​៥​សែន​រៀល​, គ្រូបង្វឹក​ល្អ​ជាងគេ បាន​ទៅលើ​គ្រូបង្វឹក​ខេត្តព្រៃវែង ប្រាក់រង្វាន់ ១​លាន​៥​សែន​រៀល​។ ក្រុម​ចំណាត់ថ្នាក់​លេខ​៣ ខេត្ត​កែប ទទួលបាន​មេដាយ​សំរឹទ្ធ ប្រាក់រង្វាន់​ជ័យលាភី ៥​លាន​រៀល​, ចំណាត់ថ្នាក់​ក្រុម​រងជើង​ឯក ក្រុម​ខេត្ត​ត្បូងឃ្មុំ មេដាយប្រាក់ ដោយ​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ៧​លាន​៥​សែន​រៀល និង​ក្រុម​ជើងឯក ខេត្តព្រៃវែង ទទួល​ពានរង្វាន់ និង​មេដាយមាស អមដោយ​ប្រាក់រង្វាន់​ចំនួន ១៥​លាន​រៀល ដោយ​ការប្រគល់​ពានរង្វាន់ បំពាក់​មេដាយ និង​ប្រគល់​ប្រាក់រង្វាន់​ជើងឯក​នេះ​ត្រូវបាន​ប្រគល់ជូន​ដោយ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×