Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​សុី​ណា​បើក​បុក​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​រង​ការខូចខាត​ខ្ទេច​យ៉ាងដំណំ​ (វីដេអូ)

spot_img

​ភ្នំពេញ​÷​យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​បើក​​រថយន្ត​មួយគ្រឿង​ម៉ាក​សុី​ណា​ពណ៌​ទឹកប្រាក់​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​រេ​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​រង​ការខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​
​ខាងមុខ​ទៅមុខ​លែងរួច​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​4​នឹង​00​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ ៣៣៥ នៅ​ចំណុច​មុខផ្ទះ​លេខ​43 ស្ថិតនៅក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ខាងលើនេះ​គេ​​បានឃើញ​យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​បើក​​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​សុ​ី​ណា​ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ​
​ភ្នំពេញ​2T1962​បើកបរ​តាម​បណ្តោយ​ផ្លូវ​335​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​ពេល​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើនេះ​ដោយសារតែ​បើកបរ​នេះ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ហើយ​រេ​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​វៀច​អស់​មួយ​ដើម​នឹង​ផើម​ផ្កា​បាក់​អស់​៣​ផើម​រីឯ​រថយន្ត​បង្ក​វិញ​​រង​ការខូចខាត​ខ្ទេច​អស់​កំណាត់​ខាងមុខ​នឹង​ធ្លាក់​កាង​​មុខ​ចេញពី​គ្នា​ថែមទាំង​ផ្ទុះ​ពោង​ខាង​តៃកុង​ទៅមុខ​លែងរួច​សំណាងល្អ​ហើយ​ដែល​មិនមាន​អ្នករងរបួស​គ្រាន់តែ​ខូចខាត​សម្ភារ​របស់​រដ្ឋ​តែប៉ុណ្ណោះ​ភ្លាមៗ​នោះ​ដែល​ម្ចាស់​អ្នកបើកបរ​រថយន្ត​បាន​ទុក​រថយន្ត​ចោល​ហើយ​ឡើង​ជិះឡាន​មិត្តភក្តិ គេចខ្លួនបាត់​ស្រមោល​ប​ន្ស​ល់​ទុក​នៅតែ​រថយន្ត​បង្ក​នៅនឹងកន្លែង​កើតហេតុ​។​

​ក្រោយពេល​កើតហេតុ​ខាងលើនេះ​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ធ្វើការ​វាស់វែង​យកទៅ​
​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​ទៀត​៕ ​ដោយ​៖​សា មេ​ត​

spot_img
×