Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ទៀតហើយ ! ករណី​ជនជាតិ​ចិន​ចាប់ជំរិត​ជនជាតិ​ចិន​ដូចគ្នា​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប​បាន​នៅក្នុង​បុរី សី​រ៉ែ​ន​វីឡា​ (វីដេអូ)

spot_img

​ភ្នំពេញ ÷ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ដឹកនាំ​ដោយ​លោក​អធិការ ហួរ ម៉េង​វ៉ាង បាន​ចុះ​ចាប់​ជនជាតិ​ចិន​ដែល​ចាប់ជំរិត​ជន​ជាតិចិន​ដូចគ្នា​ពី​ខេត្ត​ព្រះសីហនុ មក​នៅក្នុង​បុរី​សី​រ៉ែ​ន វីឡា បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​។​

​ហេ​ត​ការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង​១២ និង​២ នាទី យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែកក្កដា ឆ្នាំ​២០២០​ត្រង់ចំណុច​ផ្ទះ​លេខ​១០០៧​ផ្លូវ​បេតុង​ក្នុង​បុរី​សី​រ៉ែ​ន វីឡា សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​បើតាម​យោង​សម្ដី​អ្នកបកប្រែ​បាន​រៀបរាប់​ប្រាប់ថា​ជនរងគ្រោះ​មាន​ចំនួន ៣​នាក់​ក្មេងៗ​អាយុ​ប្រហាក់ប្រហែល​18​ទៅ​19​ឆ្នាំ​ជា​ជនជាតិ​ចិន ។ ជនរងគ្រោះ​ទាំងបី​នាក់​នេះ​បាន​ចេញពី​ធ្វើការ នៅ​ហាង​មួយកន្លែង​នៅវេលា​ម៉ោង​១២​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ចន្ទ ទី​២៧ ខែកក្កដា ឆ្នាំ​២០២០​មក​ម្លេះ គាត់​ដើរ​តាមផ្លូវ​ក្នុង​គោលបំណង​ទៅ​បន្ទប់​ជួល ក៏​ស្រាប់​តែមាន រថយន្ត ម៉ាក​តូយ៉ូតា​អាល​ផាត ពណ៌​ស​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2BC.5178​មាន​គ្នា​៣​នាក់ ជា​ជន​ជាតិចិន​បាន​ចុះ​ពីលើ​រថយន្ត​មក​វ៉ៃ ដាក់​ខ្នោះ​ហើយ​អូស​ចូលក្នុង​រថយន្ត​បើក រត់​មក​ភ្នំពេញ​មក​ដាក់​បង្ខាំង នៅផ្ទះ​បុរី​ខាងលើ​។ បាន​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​រាប់​មុ​ឺ​ន​ដុល្លារ ហើយក៏​ធ្វើ​ទារុណកម្ម យក​កាំបិត និង​ដំបងឆក់​មុខមាត់​បណ្ដា​ល​ឱ្យ​ជនរងគ្រោះ​ឈាម​មាត់ ស្លេកស្លាំង​ញ័រ​ដៃ​ញ័រ​ជើង បង្អត់បាយ​ចំនួន​បី​ថ្ងៃ​ក្នុងនោះ​មាន​ជនរងគ្រោះ​ម្នាក់​បាន​ឲ្យ​លុយ​ចំនួន​20 ម៉ឺន​យេន​(​ជា​លុយ​ចិន​)​ទៅឱ្យ​ជនសង្ស័យ​។ ជនរងគ្រោះ​ខ្លះ​អត់លុយ​ឲ្យ​ធ្វើបាប​ស្ទើរ​ស្លាប់​។​ជនរងគ្រោះ​ម្នាក់​បាន​រត់ចេញ​តាម​សំយាបផ្ទះ​ចេញមក​ខាងក្រៅ​ពឹង​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ជួយ​ប្រាប់​ប៉ូលិស​។ ជនសង្ស័យ​ដឹងថា​បែកការណ៍​ហើយ​បាន​ប្រមូល​អីវ៉ាន់​ចាក​ចេញពីផ្ទះ​។​ពេលដែល​សមត្ថកិច្ច​បា​ន​ទទួល​ព័ត៌មាន បាន​ភ្លាមៗ លោក​អធិការ​ខណ្ឌ​សែន​សុខ​បាន​នាំ​កម្លាំង​និង​គណៈបញ្ជាការ​ឯកភាព​ប្រជា​ការពារ​បាន​ចុះទៅ​ដល់ទី​តាំង​ខាងលើ​ហើយក៏​ឡោមព័ទ្ធ​ចាប់បាន​ជនជាតិ​ចិន​ដែលជា​ជនសង្ស័យ​ចំនួន​២​នាក់​និង​រត់​រួច​ម្នាក់​ហើយ​ព្រមទាំង​រំដោះ​ជនរងគ្រោះ​បាន​ចំនួន​បីនាក់ មកវិញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​សួរនាំ​និង​បន្ត​ទៅតាម​នីតិវិធី​នៃ​ច្បាប់​៕​ ដោយ​៖ សា មេ​ត​

spot_img
×