Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែ​មក​យឺត​ពេល សមាជិក​រដ្ឋាភិបាល​អង់គ្លេស​ម្នាក់ សុខចិត្ត​លាលែង​ពី​តំណែង​

spot_img

​សមាជិក​នៃ​សភា​ជាន់ខ្ពស់​អង់គ្លេស​ម្នាក់ បាន​ប្រកាស​លាលែង​ពី​តំណែង​របស់​លោក​ក្នុង​រដ្ឋាភិបាល​ ក្រោយ​ពេល​ចូល​ខ្លួន​មក​ឆ្លើយ​សំនួរ​យឺត​ពេល ដោយ​លោក​បាន​បញ្ជាក់ថា លោក​មាន​ការ​ខ្មាស​​ខ្លួនឯង​យ៉ាង​ខ្លាំង​។​

​លោក Lord Bates ជា​រដ្ឋ​មន្ត្រី​ជាន់​ទាប់​នៃ​ក្រសួង​អភិវឌ្ឍ​ន៏​អន្តរជាតិ បាន​ធ្វើឲ្យ​អ្នក​ធ្វើ​ជាមួយ​គាត់​មាន​ភាព​ស្រឡាំងកាំង នៅពេល​ដែល​គាត់​ប្រកាស់ថា គាត់​ខកខាន​ក្នុង​ការឆ្លើយ​សំនួរ​មួយ​ពី​ខាង​​សាស្ត្រាចារ្យ​ម្នាក់ នៅក្នុង​សភា​ជាន់ខ្ពស់​កាលពី​ថ្ងៃ​ពុធ ដោយសារ​មក​កន្លែង​យឺត​។​

​លោក​ថ្លែងថា “​ខ្ញុំ​មាន​ការ​ខ្មាស់អៀន​យ៉ាងខ្លាំង​ដោយសារ​ខ្ញុំ​មិន​នៅ​កន្លែង ហើយ​ដូច្នេះ​ខ្ញុំ​នឹង​ដាក់​ការលាលែង​ទៅកាន់​នាយករដ្ឋមន្ត្រី​។ ខ្ញុំ​សូមទោស​”​។​

​ទោះយ៉ាងណា ការសុំ​លាលែង​របស់​គាត់​ត្រូវបាន​នាយករដ្ឋមន្ត្រី​បដិសេធ ដោយ​បាន​លើកឡើង​ថា​ ជា​ការលាលែង​មិនចាំបាច់​៕ សុភ័ក្ត្រ

spot_img
×