Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីការទូត​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​ម្នាក់ ត្រូវបាន​រកឃើញ​កើត​ជំងឺ​កូ​វីដ​១៩ និង​ជាសះស្បើយ​៨​នាក់ នៅ​ថ្ងៃទី​២៩ ខែកក្កដា​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី ១​នាក់​ជា​មន្ត្រីការទូត​ជាន់ខ្ពស់​សហរដ្ឋអាមេរិក និង​ជាសះស្បើយ​៨​នាក់ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល​កម្ពុ​ជា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីប្រកាស ព័ត៌មាន​ស្តីពី​ការរកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី ១​នាក់ និង​ជាសះស្បើយ​៨​នាក់​។​

​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​នេះ គឺជា បុរស​ជនជាតិ​អាមេរិកកាំង ជា​មន្ត្រីការទូត​ជាន់ខ្ពស់​សហរដ្ឋអាមេរិក មាន​អាសយដ្ឋាន​ស្នាក់នៅ​ក្នុង​ស្ថាន ទូត​អាមេរិក​ប្រចាំ​កម្ពុជា រាជធានី​ភ្នំពេញ​។​

​បុរស​រូបនោះ​ជា​អ្នក​ដែល​បានធ្វើ​ដំណើរ​មកពី​សហ​រដ្ឋ​អាមេរិក ដែល​លទ្ធផល វិភាគ​វត្ថុ​សំណាក​លើក​ទី​ពីរ ធ្វើ​នៅ​ថ្ងៃទី​១៣​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់គាត់ ទទួលបាន​លទ្ធផល វិជ្ជមាន​វីរុស​កូ វីដ​-១៩ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០៕
​ដោយ​៖​កូ​ឡាប​

spot_img
×