Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដី​ដែល​វៀតណាម​បោះតង់ មិនមែនជា​ដី​វៀតណាម ហើយក៏​មិនទាន់​ជា​ដី​កម្ពុជា , ប្រទេស​ទាំងពីរ​ត្រូវ​បន្ត​ការពិភាក្សា​រក​ចំណុច​ឯកភាព​

spot_img

​ភ្នំពេញ​៖ លោកស្រី​បណ្ឌិត កុយ ពិសី អនុប្រធាន​អចិន្ត្រៃយ៍​លេខាធិការ​រដ្ឋា​ន​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន បាន​ថ្លែងថា តង់​ដែល​វៀតណាម​បោះ​ជាង ៤០ កន្លែង​នោះ គឺ​នៅ​តំបន់​មិនទាន់​ឯកភាពគ្នា​លើ​ខ្សែ​ព្រំដែន​។ ទីនោះ​មិនមែនជា​ដី​វៀតណាម ហើយក៏​មិនទាន់​ជា​ដី​កម្ពុជា ពេញលេញ​នោះដែរ ប្រទេស​ទាំងពីរ​ត្រូវ​បន្ត​ការពិភាក្សា​រក​ចំណុច​ឯកភាព​បន្តទៅទៀត​។​

​លោកស្រី​បាន​ថ្លែង​សារ​តាមរយៈ facebook នៅ​ថ្ងៃទី 30 ខែកក្កដា នេះ​ថា ថ្ងៃនេះ មាន​ជន​ដែលមាន​ទម្លាប់​បន្លំ​បោកប្រាស់ និង​បំផ្លើស​ពាក្យសម្តី​របស់​ថ្នាក់ដឹកនាំ ដើម្បី​បម្រើ​ផលប្រយោជន៍ និង​ម​ហិ​ច្ច​តា​ទុ​ច្ច​រឹត​របស់ខ្លួន បាន​ច្បិច​យក​បទសម្ភាសន៍​របស់​ខ្ញុំ​ថា ការបោះ​តង់​របស់​វៀត​ណា​ម​គឺជា​រឿង​តូចតាច ប៉ុន្តែ​គេ​ពុំបាន​បន្ត​ស្រង់​យក​ការពន្យល់​របស់ខ្ញុំ​មក​ជូន​អ្នក​ស្តាប់​នោះទេ ធ្វើ​ឲ្យ​អ្នកមើល​ហ្វេ​ស​ប៊ុ​ក របស់​ជន​អគតិ​មានការ យល់​ខុស​មកលើ​ខ្ញុំ​។

​លោកស្រី បាន​លើកឡើងថា យើងខ្ញុំ និង​ថ្នាក់ដឹកនាំ​ព្រំដែន ជាពិសេស​សម្តេច​តេ​ជោ បានដាក់​ទាំង​ជិវិត​ដើម្បី​ការពារ​ទឹកដី​មួយ​នេះ​រហូតមក ដូច្នេះ​គ្រប់​ដង្ហើម​ចេញចូល​រប​ស់​ខ្ញុំ​មិនដែល​ភ្លេច​នូវ​កាតព្វកិច្ច​របស់ខ្លួន​ឡើយ គឺ​ការពារ​ឲ្យ​បាន បូរណភាព​ទឹកដី និង​មិន​ឲ្យ​បរទេស​ណា​មក​បំពាន​ក​ម្ពុ​ជា ហើយ​កម្ពុជា​ក៏​មិន​បំពាន​ទឹកដី​គេ​វិញ​ដែរ​។

គណៈកម្មការ​ព្រំដែន​អត់​ច្បាប់​ដែល​កំពុង​រស់នៅ​លើទឹក​ដី​គេ​នោះ បានស្នើ​ឲ្យ​រដ្ឋាភិបាល​ប្តឹងទៅ​អន្តរជាតិ​ពី​ការដែល​វៀតណាម​បោះតង់​ក្នុង​ដី​កម្ពុជា តើ​ខ្ញុំ​យល់ថា​ម៉េច​? ខ្ញុំ​ថា រឿងនេះ ខាង​ព្រំដែន ខាង​មហាផ្ទៃ បាន​នឹង​កំពុងធ្វើការ​ងារ​នេះ ហើយៗ​វា​ជា​រឿង​ដែល​យើង​អាច​និយាយ​គ្នា​បាន ជា ទ្វេភាគី មិនមែន​ធំដុំ​ដោះស្រាយ​មិន​ចេញ ហើយ​ចាំបាច់​ទៅរក​គេ​ជួយ​នោះទេ​។ កម្ពុជា​បានធ្វើ​ការតវ៉ា​តាមរយៈ​ក្រសួងការបរទេស​មួយ​ដង​ជា​ពីរដង​ទៅ​វៀតណាម​ហើយៗ​វៀតណាម​ថា អស់ Covid គេ​នឹង​ដក ចេញ​។

“​តាមរយៈ​សារ​នេះ ខ្ញុំ​សូម​ជម្រាបជូន​បងប្អូន​ថា តង់​ដែល​វៀតណាម​បោះ​ជាង ៤០ កន្លែង​នោះ គឺ​នៅ​តំបន់​មិនទាន់​ឯកភាពគ្នា​លើ​ខ្សែ​ព្រំដែន មានន័យថា ទីនោះ​មិនមែនជា​ដី​វៀតណាម ហើយក៍​មិនទាន់​ជា​ដី​កម្ពុជា ពេញលេញ​នោះដែរ ប្រទេស​ទាំងពីរ​ត្រូវ​បន្ត​ការពិភាក្សា​រក​ចំណុច​ឯកភាព​បន្តទៅទៀត​។ ហេតុនេះ ជន អគតិ​ទាំងនោះ កុំ​ចេះតែ​បំភ្លៃ​រឿង កុំ​ចេះតែ​ញុះញង់​មិនមែន​ចេះ​ស្រលាញ់​ជាតិ​អី​តែ​អស់លោក​ឯង​នោះទេ យើងខ្ញុំ​ទាំងអស់គ្នា​នៅទីនេះ ប្រឹងប្រែង​ណាស់​ទើប​កសាង​ជាតិ​បាន​ប៉ុ​ន្នេះ ជា​មោទនៈ​សម្រាប់​កម្ពុជា​ណាស់​ទៅហើយ​។ សូមកុំ​បំផ្លាញ​ជាតិ​ច្រើនជាង​នេះ នោះ​អ្នកនឹង​គ្មាន​វាសនា​ល្អ​ឡើយ​” នេះ​បើតាម​លោកស្រី​បណ្ឌិត កុយ ពិសី បញ្ជាក់បន្ថែម​យ៉ាង​ដូច្នេះ​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×