Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​និង​សមត្ថកិច្ច ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ឹងម៉ាត់ នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល ក្រោយពី​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម ចូលមក​កម្ពុជា​

spot_img

​តាកែវ​៖ អាជ្ញាធរ​ខេត្តតាកែវ បានធ្វើ​ការណែនាំ​ទៅដល់​អាជ្ញាធរ​តាម​ស្រុក ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ទាំងអស់ ដែល​នៅជាប់​ព្រំ​កម្ពុជា​វៀតណាម ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល ចំពោះ​ពលរដ្ឋ​វៀតណាម ដែល​ចេញ​ចូលមក​កម្ពុជា ក្រោយពី​រាជរដ្ឋាភិបាល​អនុញ្ញាត ។​

​ថ្លែង​នៅក្នុង​ឱកាស​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ សេចក្តីជូនដំណឹង​រប​ស់​ក្រសួងមហាផ្ទៃ ដែល​ជម្រាប​មក​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម កម្មវត្ថុ​ស្តីពី​ការអនុញ្ញាតឱ្យ​ពលរដ្ឋ​វៀតណាម​ចូលមក​កម្ពុជា នា​ថ្ងៃ ទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ក្នុង​សាលប្រជុំ​សាលាខេត្ត​តាកែវ លោក ខាន់ សុខា អភិបាលរង​ខេត្ត បាន​ថ្លែង​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឲ្យ​ពល រដ្ឋ​វៀតណាម​ចេញ​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ស្របតាម​សេចក្តីប្រកាស​ចុងក្រោយ​របស់ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ចុះ​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ​២០២០ ដូចដែល​បាន​អនុវត្ត​កន្លងមក​ជាមួយ​ប្រទេស​ដទៃទៀត ហើយ​ក្នុងនាម​អាជ្ញាធរខេត្ត ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជាប់​ព្រំដែន ត្រូវអនុវត្ត​វិធានការ​សុខាភិបាល​ដែល​បានដាក់​ចេញ ឲ្យ​អនុវត្ត​ដើម្បី​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូ​វីត​១៩​នេះ ។​

​លោក​អភិបាលរង​ខេត្ត បន្ថែមទៀតថា បើទោះបីជា​មានការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម បានចេញ​ចូល មក​ប្រទេស​កម្ពុជា​យើង​ក៏ដោយ ពិសេស​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ឌិន និង​ច្រកទ្វារព្រំដែន​នានា​ក្នុងភូមិ​សាស្ត្រ​ខាង​តាកែវ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​និង​អាជ្ញាធរ ត្រូវតែ​ម៉ឺងម៉ាត់ និង​ហ្មត់ចត់ យកចិត្តទុកដាក់​ខ្ពស់​ពង្រឹង​វិធានការ​បង្ការ ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ឆ្លង​មក​សហគមន៍​មូលដ្ឋាន​របស់​យើង ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ពិសេស ត្រូវ​ប្រើ​វិធាន​ច​ត្តា​ឡី​ស័ក​ដល់​ពលរដ្ឋ​វៀតណាម ឲ្យ​គ្រប់​រយៈពេល​១៤​ថ្ងៃ និង​បញ្ជាក់ថា អវិជ្ជមាន​កូ​វីដ​១៩ មុនពេល​អនុញ្ញាត​ឲ្យ​គាត់​ចូលមក​កម្ពុជា​។​

ជាមួយគ្នានេះដែរ លោក ខាន់ សុខា អភិបាលរង​ខេត្តតាកែវ ក៏បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា អាជ្ញាធរ​តាម​ស្រុក​ជាប់​ព្រំដែន និង​សមត្ថកិច្ច​ពាក់ព័ន្ធ នឹង​ខិតខំ​អនុវត្តតាម​តួនាទី​ភារកិច្ច​របស់ខ្លួន យ៉ាង​មាន​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​គ្រប់គ្រង ពលរដ្ឋ​វៀតណាម​ដែល​ចេញ​ចូលមក កម្ពុជា​របស់​យើង ពិសេស​គឺ​ទប់ស្កាត់​ឲ្យ​បាន​ដាច់ខាត​នូវ​ឆ្លង​រាល់ដាល​ជំងឺ​កូ​វីដ​១៩​នេះ ក្នុងភូមិ​សាស្ត្រ ខេត្តតាកែវ​របស់​យើង ក៏ដូចជា​ទូទាំងប្រទេស​ផងដែរ ៕​ដោយ​៖​តាកែវ​

spot_img
×