Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​កុំ​គិតថា​ជា​របស់​ក្លែងក្លាយ ម្ល៉េះ​មាស ៦ តម្លឹង ក្លាយជា​របស់​ប្តី​ប្រពន្ធ​ប្រមូល​សំរាម​តែ​ចុងក្រោយ ពួកគាត់​បាន​រឿងនេះ​គួរ​ឲ្យ​គោរព​សរសើរ​…

spot_img

​ប្តី​ប្រពន្ធ​ក្រីក្រ​២​នាក់ ដែលជា​កម្មករ​ប្រមូល​សំរាម ចៃដន្យ​រើស​បាន​ថង់​ប្លា​ស្ទិ​ចមួយ​ដែលមាន​មាស ៦ តម្លឹង និង​លុយ​សុទ្ធ​ចំនួន​ជាង ៧០០ ដុល្លារ ខណៈ​ពួកគេ​កំពុង​ប្រមូល​សម្រាម​។ តែ​ទោះយ៉ាងណា ពួកគេ​បានប្រគល់​ទ្រព្យសម្បត្តិ​ទាំងអស់នោះ​ទៅ​ឲ្យ​អ្នក​ដែល​បាត់​វិញ​។​

​ប្តី​ប្រពន្ធ​នេះ ត្រូវបាន​ដឹងថា ប្តី​មានឈ្មោះ Nguyen Minh Tuan អាយុ ៣២ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ Thi Ngoc Giau អាយុ ៣៧ ឆ្នាំ​។ អ្នក​ទាំងពីរ ដែលជា​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ឯកជន​មួយ មាន​ទីតាំង​នៅក្នុង​តំបន់ រស់នៅក្នុង​ឃុំ Tan Thoi Nhi ស្រុក Hoc Mon ទីក្រុង​ហូជីមិញ​។ ចំណែក​ម្ចាស់​របស់​ដែល​បាន​បាត់ គឺជា​ស្ត្រី​ម្នាក់​ដែលមាន​ឈ្មោះ Nguyen KN អាយុ ៣៨ ឆ្នាំ​។​

​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុននេះ កាលពី​រសៀល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ លោក Tuan និង​ប្រពន្ធ​របស់គាត់ បាន​ទៅ​ប្រមូល​សំរាម​នៅលើ​ផ្លូវ​ក្នុង​ទីប្រជុំជន Tan Hiep ស្រុក Hoc Mon ក្រុង​ហូជីមិញ​។ ខណៈ​កំពុង​ប្រមូល​សំរាម Giau ជា​ប្រពន្ធ បាន​ប្រទះឃើញ​ថង់​ប្លា​ស្ទិ​ចមួយ និង​រកឃើញ​មាន​គ្រឿងអលង្ការ​មួយចំនួន​នៅក្នុង​នោះ ប៉ុន្តែ ដោយ​គិតថា​វា​ជា​របស់​ក្លែងក្លាយ ដូច្នេះ នាង​ក៏បាន​ដាក់ចូល​ក្នុង​ថង់​វិញ រួច​បោះ​ចូលក្នុង​ឡាន ហើយ​បន្ត​ប្រមូល​សំរាម​ទៅមុខទៀត​។​

​ងាក​មក​ចាប់អារម្មណ៍​អ្នក​បាត់បង់​របស់​វិញ អ្នកស្រី KN បាន​ប្រាប់​ឲ្យ​ដឹងថា បន្ទាប់ពី​បានដឹងថា បាន​ច្រឡំ​ដៃ​បោះថង់​មាន​គ្រឿង​អង្ការ ចោល​គាត់​ក៏បាន​ប្រញាប់ប្រញាល់​ទៅ​ពឹងពាក់​ប៉ូលិស​ឲ្យ​ជួយ​ស្វែងរក​។​

​បន្ទាប់មក ប៉ូលិស​ក៏បាន​ទៅ​ជួប Tuan ដើម្បី​រៀបរាប់​ពី​រឿងរ៉ាវ​របស់​អ្នកស្រី KN ដែល​បាន​ច្រឡំ​ដៃ​បោះចោល​ថង់​ផ្ទុក​គ្រឿងអលង្ការ និង​លុយ នៅ​ទីកន្លែង​ដែល Tuan និង​ប្រពន្ធ​របស់គាត់ ប្រមូល​សំរាម​។ នៅពេលនោះ លោក Tuan ក៏បាន​ប្រាប់​ទៅ​ប្រពន្ធ​របស់គាត់ ហើយ Giau បានបញ្ជាក់​ប្រាប់ថា នាង និង​ប្តី ពិតជា​បាន​រើស​បាន​ថង់​ប្លា​ស្ទិ​ចមួយ​ដែលមាន​ផ្ទុក​គ្រឿងអលង្ការ​មួយចំនួន​ពិតប្រាកដ​មែន ប៉ុន្តែ នៅពេលនោះ មិនបាន​កត់សម្គាល់​ទេ ព្រោះ​ពួកគេ​គិតថា​ជា​របស់​ក្លែងក្លាយ​។​

​ក្រោយពី​បានដឹង​បែបនេះ Tuan បាន​ប្រញាប់ប្រញាល់​ជូនដំណឹង​នេះ​ទៅ​ប្រធាន​ក្រុមហ៊ុន​ប្រមូល​សំរាម និង​ស្នើ​ឲ្យ​ប្រគល់​ថង់​មាស ៦ តម្លឹង និង​លុយ​ជិត​១​ពាន់​ដុល្លារ ទៅ​ឲ្យ​អ្នកស្រី KN វិញ​។​

​ជាការ​ឆ្លើយតប នៅ​រសៀល​ថ្ងៃទី​២៨ ខែកក្កដា គណៈកម្មាធិការ​ប្រជាជន​ឃុំ​តាន់​ហៀ​ប និង​តំណាង​ក្រុមហ៊ុន​ប្រមូល​សំរាម បានប្រគល់​វិញ្ញាបនបត្រ​លើកទឹកចិត្ត សម្រាប់​ស្មារតី​ធ្វើការ និង​បាន​កោតសរសើរ ចំពោះ​សកម្មភាព​ដ៏​ស្រស់ស្អាត​របស់ Tuan និង​ប្រពន្ធ​របស់គាត់​។​

​គេ​បានដឹងថា ស្ថានភាព​របស់ Tuan និង​ប្រពន្ធ​របស់គាត់ គឺមាន​ការលំបាក ដោយ​បច្ចុប្បន្ននេះ ពួកគេ​ជួល​ផ្ទះ​គេ​ស្នាក់នៅ ដើម្បី​រកស៊ី​ចិញ្ចឹមជីវិត​៕ ដោយ​៖ លឹម ហុង​

spot_img
×