Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ​តេជោ ហ៊ុន សែន ស្នើ​និស្សិត​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការសិក្សា​បន្ថែម​ទៀត ដើម្បី​ពង្រឹង​សមត្ថភាព​

spot_img

​ភ្នំពេញ​៖ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​និស្សិត​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹង​ប្រែ​ង​ក្នុង​ការសិក្សា​បន្ថែម​ទៀត ដើម្បី​ពង្រឹង​សមត្ថភាព​អោយ​កាន់តែ​ល្អប្រសើរ ជាពិសេស​ដើម្បី​ចូល​រួមចំណែក​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​។

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត៍ ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ និង​សម្ពោធ​អគារ​ទេព្យកោសល្យ​វិស្វកម្ម សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។

​សម្តេច​តេជោ ហ៊ុន សែន បាន ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការបណ្តុះបណ្តាល​និស្សិត​កម្ពុជា​នា​ពេល​នេះ​ក៏ដូចជា​កន្លងទៅ​ដែល​បាន​ទទួល​លទ្ធផល​គួរ​ជាទី​មោទនៈ​។​

​ជានិច្ច​ជា​កាល រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​ចំពោះ​វិស័យ​អប់រំ​នៅ​កម្ពុជា ក្នុង​ការបណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​អោយមាន​សមត្ថភាព ដើម្បី​ធ្វើ​ការអភិវឌ្ឍ​ប្រទេស​អោយ​កាន់តែ​រីកចម្រើន​។ សម្តេច​តេ​ជោបាន​រំលឹកថា ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត មិន​ត្រឹមតែ​វិទ្យាស្ថាន​នេះ​ទេ ដែល​ទទួលបាន​នូវ​ភាព​ខ្ទេចខ្ទាំ គឺ​នៅ​មាន​សាលា​និង​វិទ្យាស្ថាន​ផ្សេងៗ​ទៀត​ក៏​ត្រូវបាន​បំផ្លាញចោល​ផងដែរ​។ តែ​ក្រោយ​ពី​ប្រទេស​ជាតិ​ទទួល​បាន​នូវ​សុខសន្តិភាព ទើប​វិទ្យាស្ថាន​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​។ បច្ចុប្បន្ននេះ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា មាន​ការរីកចម្រើន និង​មានកា​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ហើយ​ការបណ្តុះ​សព្វថ្ងៃ​គឺ​ស្រប និង​ត្រូវ​ទៅតាម​តម្រូវការ​ទីផ្សារ​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ រំលឹកថា នៅ​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ខាងមុខនេះ កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ព្រឹទ្ធសភា ដែល​ការបោះឆ្នោត​នេះ​គឺ​មិន​ទូលំទូលាយ​ណាស់​ណា​នោះ​ទេ គឺ​ចាប់​ពី​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឡើងទៅ ហើយ​នៅ​ថ្ងៃទី ២៩ កក្កដា ២០១៨ គឺ​នឹង​មាន​ការបោះឆ្នោត​សាកល​ជ្រើសរើស​តំណាងរាស្ត្រ​។ បន្ទាប់មក​នៅ​ខែ កញ្ញា ២០១៨ គឺ​នឹង​មាន​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី​ផងដែរ​។​

​សម្តេច​តេជោ បាន​បញ្ជាក់​ផង​ដែរ គ្មាន​ការងារ​ណា​រត់​មក​រក​យើង​ទេ គឺ​យើង​ត្រូវការ​ស្វះស្វែង​រក​ការងារ​ធ្វើ​ក្រោយពេល​បាន​បញ្ចប់​ការសិក្សា​ហើយ​៕​ ដោយ​៖​កូឡាប​

spot_img
×