Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ អា​មេ​រិច​បានកំណត់​ត្រា​ថ្មី ដោយមាន​អ្នកស្លាប់​ម្នាក់ រៀងរាល់​មួយ​នាទី​ម្តង​

spot_img

​រៀងរាល់​មួយ​នាទី មាន​មនុស្សម្នា​ក់នៅ​អា​មេ​រិច​ស្លាប់​ដោយសារ COVID-19 ខណៈដែល​ចំនួន​អ្នកស្លាប់​សរុប នៅ​អា​មេ​រិច​កើន​លើស ១៥០.០០០​នាក់ ដែលជា​តួលេខ​ស្លាប់​ច្រើន​បំផុត​ក្នុង​ពិភពលោក​។​

​កាលពី​ថ្ងៃ​ពុធ អា​មេ​រិច​មាន​អ្នកស្លាប់​ចំនួន ១.៤៥៦​នាក់ មានន័យថា មនុស្ស​ម្នាក់​ស្លាប់​រៀងរាល់​មួយ​នាទី​ម្តង ហើយ​វា​ក៏​ជា​តួលេខ​ស្លាប់​ខ្ពស់បំផុត​ដែរ ក្នុង​រយៈពេល​មួយថ្ងៃ ចាប់តាំងពី​មានការ​ស្លាប់​ច្រើន​បំផុត រហូតដល់ ១.៤៨៤​នាក់ កាលពី​ថ្ងៃទី ២៧ ខែឧសភា​។ នេះ​បើតាម​តួលេខ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​

​ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 នៅ​អា​មេ​រិច​កើនឡើង​ខ្លាំង ក្នុង​អត្រា​ខ្ពស់ ក្នុង​រយៈពេល ២​ខែ​ចុងក្រោយ ហើយ​ត្រឹម​រយៈពេល ១១​ថ្ងៃ​ចុងក្រោយ មាន​អ្នកស្លាប់​រហូតដល់ ១១.០០០​នាក់​ឯណោះ​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​រីក​រាលដាល​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​។​

​រហូតមកដល់​ពេលនេះ វីរុស​មរណៈ​នេះ បាន​ផ្តាច់ជីវិត​មនុស្ស​ជាង ៦៦៤.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជិត ១៧​លាន​នាក់ ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×