Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​នឹង​ដក​បម្រាម ដើម្បី​អនុញ្ញាត​ឲ្យ​ជនបរទេស​មួយចំនួន ត្រឡប់មកវិញ​បាន ដូចជា​និស្សិត​ជាដើម​

spot_img

​ចាប់ពី​សប្តាហ៍​ក្រោយ ប្រទេស​ជប៉ុន​នឹង​លុបចោល​ការហាម​ប្រាម នៃ​ការចូល​ស្រុក​របស់​ជនបរទេស​មួយ​ចំនួន ដែល​បម្រាម​នោះ​ជប៉ុន​បានដាក់ ដើម្បី​កម្រិត​ការឆ្លង​រាតត្បាត​របស់​វីរុស​កូ​រ៉ូ​ណា​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងការបរទេស​។​

​ជនបរទេស​រហូតដល់ ៩០.០០០​នាក់ ដែល​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ស្នាក់នៅ​ក្នុងប្រទេស​ជប៉ុន រួមមាន​និស្សិត អ្នកជំនួញ និង​សិក្ខាកាម​ជាដើម បច្ចុប្បន្នកំពុង​ជាប់គាំង​នៅក្រៅ​ប្រទេស ក្រោយពេល​អាជ្ញាធរ​បានដាក់​បម្រាម​ការ​នៃ​ចូល​របស់​ប្រជាជន​មកពី ១០០​ប្រទេស ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​។​

​ក្រសួងការបរទេស​ជ​ប៉ុន​និយាយ​ក្នុង​សេចក្តី​ប្រកាសថា ចាប់ពី​ថ្ងៃទី ៥ ខែសីហា ជនបរទេស​ទាំងអស់ ដែល​បាន​ចាក​ចេញពី​ជប៉ុន មុនពេល​ប្រទេស​របស់​ពួកគេ​ត្រូវបាន​ដាក់ចូល​ក្នុង​បញ្ជី​បម្រាម នឹង​អាចដាក់​ពាក្យស្នើសុំ​ត្រឡប់មកវិញ​បាន​។

​អ្នក​ដែលមាន​សិទ្ធិ ត្រូវ​ទទួលបាន​លិ​ខិ​ត្ត​បញ្ជាក់​ពី​ការចូល​ក្នុងប្រទេស​វិញ ពី​បេសកកម្ម​ការទូត​របស់​ជប៉ុន និង​ត្រូវដាក់​ឯកសារ​ដែល​បញ្ជា​ក់ថា ខ្លួន​បានធ្វើ​តេស្ត​អវិជ្ជមាន​វីរុស​កូ​រ៉ូ​ណា ក្នុង​រយៈពេល ៧២​ម៉ោង​។​

​ជប៉ុន​បានដាក់​បំរាម​ចូល​ប្រទេស​ខ្លួន ទៅលើ​អ្នកដំណើរ​មកពី​ប្រទេស និង​តំបន់​ចំនួន ១៤០ ប៉ុន្តែ​រដ្ឋាភិបាល​បញ្ជាក់​ថា ខ្លួន​នឹងធ្វើ​ការបន្ធូរបន្ថយ​បម្រាម​នោះ​ជា​បន្តបន្ទាប់​។​

​សូម​រំលឹកថា ជប៉ុន​គឺជា​ប្រទេស​ទី ២ ដែលមាន​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​ខ្លាំង បន្ទាប់ពី​ប្រទេស​ចិន ប៉ុន្តែ​ជប៉ុន​បាន​ចាត់វិធានការ​យ៉ាង​មាន​ប្រសិទ្ធភាព ដើម្បី​គ្រប់គ្រង​ការ​រាតត្បាត​។

​តួលេខ​ចុងក្រោយ​បាន​បង្ហាញថា ជប៉ុន​មាន​អ្នក​ឆ្លង​សរុប​ចំនួន ៣៣.៣៦២​នាក់ និង​ស្លាប់ ១.០០១​នាក់ ខណៈដែល​អ្នកជា​សះស្បើយ​មាន​សរុប ២៣.៥០៧​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP


spot_img
×