Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​ភ្នំពេញ ព្រមាន​ចាត់វិធានការ​រដ្ឋបាល ចំពោះ​សំណង់​អត់​ច្បាប់ និង​ខុស​ប្លង់​អនុញ្ញាត ដែល​អាច​បង្ក​ហានិភ័យ​ដល់​មនុស្ស​

spot_img

ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បានធ្វើការ​ព្រមាន​ថា នឹង​ចាត់វិធានការ​រដ្ឋបាល ចំពោះ​សំណង់​ខុស​ប្លង់​អនុញ្ញាត ដែល​អាច​បង្ក​ហានិភ័យ​ដល់​មនុស្ស ហើយ​អាជ្ញាធរ​ខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចាត់វិធានការ​គ្រប់​ការដ្ឋាន​សំណង់​ដែល​បាន​សាងសង់ឡើង​ដោយ​គ្មាន​ច្បាប់ និង​មានច្បាប់​ហើយ តែ​ការសាងសង់​ខុសពី​ច្បាប់​ដែល​បានអនុញ្ញាត​។​

ការព្រមាន​របស់លោក ឃួ​ង ស្រេង បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​សំណង់​នៅក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ការចូលរួម​ពី អភិបាលខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួនទៀត ដើម្បី​ជំរុញ​ឲ្យ​សំណង់​នៅ​រាជធានី​ភ្នំពេញ មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ជៀសវាង​នូវ​ហានិភ័យ​ផ្សេងៗ​។​

លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍​លើកឡើងថា ការសង់​សំណង់​ខុសច្បាប់​អនុញ្ញាត ត្រូវ​ហាមឃាត់ និង​មាន​វិធានការ​រដ្ឋបាល ដោយ មិនត្រូវ​ទុក​ឲ្យ មានការ​ភ័យ​កើតឡើង​បង្ក​ហានិភ័យ ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​។​

លោក​ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្នុងនាម​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​គាំទ្រ​ជានិច្ច​ចំពោះ​ការបើក​ការដ្ឋាន​ឲ្យ​សាងសង់​សំណង់​ផ្សេងៗ ដើម្បី​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​រីកចម្រើន ប៉ុន្តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​គាំទ្រ​ចំពោះ​សំណង់​គ្មាន​ច្បាប់​និង​សំណង់​ដែល​ធ្វើ​ខុស​ប្លង់​អនុញ្ញាត​នោះដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×