Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Huawei យកឈ្នះ Samsung ក្លាយជា​ក្រុមហ៊ុន​លក់​ទូរស័ព្ទ បាន​ច្រើន​បំផុត​ក្នុង​លោក​

spot_img

​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei បាន​វ៉ា​ដាច់​ក្រុមហ៊ុន​អេ​ឡិច​ត្រូវ​និ​ច​កូរ៉េខាងត្បូង Samsung ក្លាយជា​អ្នកលក់​ទូរស័ព្ទដៃ​ដ៏​ធំ​បំផុត​ក្នុង​លោក នៅក្នុង​ត្រីមាស​ទី ២ ឆ្នាំ ២០២០ ដោយ​លក់បាន​រហូតដល់ ៥៥,៨​លាន​គ្រឿង ធៀប​នឹង​ក្រុមហ៊ុន Samsung លក់បាន​ត្រឹម ៥៣,៧​លាន​គ្រឿង​។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ Canalys​។​

​ខណៈដែល​ការលក់​របស់ Huawei ធ្លាក់ចុះ ៥​ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា​ធៀប​នឹង​ឆ្នាំមុន ការលក់​របស់ Samsung ធ្លាក់ចុះ​រហូតដល់ ៣០​ភាគរយ ដោយសារតែ​ការរំខាន់​របស់​វីរុស​កូ​រ៉ូ​ណា នៅក្នុង​ទីផ្សារ​ដ៏​សំខាន់ ដូចជា ប្រេ​ស៊ី​ល អា​មេ​រិច និង​អឺរ៉ុប​ជាដើម​។​

​ការនាំ​ចេញទៅ​ក្រៅប្រទេស​របស់​Huawei ធ្លាក់ចុះ​ចំនួន ២៧​ភាគរយ នៅក្នុង​ត្រីមាស​ទី ២ ធៀប​នឹង​ឆ្នាំមុន ប៉ុន្តែ​ក្រុមហ៊ុន​បាន​បង្កើន​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​ទីផ្សារ​ចិន ដែល​បាន​ធូរស្បើយ​លឿន​ពី​ការ​រាតត្បាត​របស់​វីរុស​កូ​រ៉ូ​ណា ហើយ​ឥឡូវនេះ ក្រុមហ៊ុន​លក់បាន​ជាង ៧០​ភាគរយ​នៃ​ទូរស័ព្ទ​របស់ខ្លួន​ទាំងអស់​។​

​អ្នកនាំពាក្យ​របស់ Huawei បាន​និយាយថា “​ជំនួញ​របស់​ពួកយើង​បង្ហាញ​ពី​ភាព​ធន់​ពិសេស នៅក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​។ ក្នុងអំឡុងពេល​មានការ​ធ្លាក់ចុះ និង​ការ​ប្រឈម​សេដ្ឋកិច្ចពិភពលោក ពួកយើង​នៅតែ​បន្ត​រីកចម្រើន​”​។​

​ទោះយ៉ាងណា បុគ្គលិក​ជាន់ខ្ពស់​រប​ស់​ក្រុមហ៊ុន Huawei បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​និយាយថា ដំណែង​របស់ Huawei ជា​អ្នកលក់​ទូរស័ព្ទ​ធំ​បំផុត​ប្រហែល​មាន​រយៈពេល​ខ្លី នៅពេល​ទីផ្សារ​ផ្សេងៗ​ងើបឡើង​វិញ​ពី​វិបត្តិ​កូ​រ៉ូ​ណា​។​

​ក្រុមហ៊ុន Apple របស់​អា​មេ​រិច​គ្រោង​នឹង​ចេញផ្សាយ​ទិន្នន័យ នាំចេញ​ទូរស័ព្ទ​របស់ខ្លួន​សម្រាប់​ត្រីមាស​ទី ២ នៅ​ថ្ងៃ​សុក្រ​នេះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×