Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តេញ​ជនជាតិ​វៀតណាម​ចំនួន ៤៨​នាក់ ចេញ​កម្ពុជា

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ ២០២០ ក្រោម​ការចង្អុល​ដឹកនាំ​ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បានអនុញ្ញាត​ឲ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត នៃ​នាយកដ្ឋាន​ច្រកទ្វារ​ទី​២ ធ្វើការ​បណ្តេញចេញ​ជន​ជាតិ​វៀតណាម​ចំនួន ៤៨​នាក់ តាម​ប្រកាស​ក្រសួងមហាផ្ទៃ ដោយ​ហាម​ចូល​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល ០៣​ឆ្នាំ​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក កែម សារិន ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម​ទាំង ៤៨​នាក់ ស្រី ០៣​នាក់ ត្រូវបាន​កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ដោយមាន​ការដឹកនាំ និង​សម្របសម្រួល​ផ្នែក​ច្បាប់ ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង ចុះ​ប​ង្រា​ប​-​ឃាត់ខ្លួន កាលពី​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ ២០២០ នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង ពាក់ព័ន្ធ​នឹង​បទល្មើស លួច​ឆ្លងដែន​-​ស្នាក់នៅ និង​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​៕ ដោយ​៖​កូ​ឡាប​

spot_img
×