Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​ស៊ែរ​រក​យុត្តិធម៌​ឲ្យ​គាត់​ផង​! កាមេរ៉ា​សុវត្ថិភាព​បង្ហាញថា ស្ត្រី​ចំណាស់​រើស​បាន​ចិញ្ចៀន​ជាក់ស្តែង តែ​លោក​ផ្កាយ​២​ម្នាក់​ចោទថា គាត់​លួច​ចិញ្ចៀនពេជ្រ​ខ្លួន​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ កាលពី​ថ្មីៗ​នេះ មានរឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើ​មួយ ដោយ​លោក​ផ្កាយ​២​ម្នាក់​ឈ្មោះ យឹម វុទ្ធី ក្នុងនាម​ជាដើម​បណ្តឹង បាន​ប្តឹង​ចោទប្រកាន់​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ ផង សៀម​ឆេង​ពីបទ «​លួច​ចិញ្ចៀនពេជ្រ និង​ជំរិត​ទារប្រាក់​»​។ នេះ​បើ​យោងតាម​លិខិត​កោះហៅ​របស់​នាយកដ្ឋាន​ន​គ​របាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ អញ្ជើញ​ស្ត្រី​ខាងលើ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ថ្មីៗ​នេះ​រួចហើយ​។​

​តែ​យ៉ាងណា រឿងនេះ​ត្រូវ​បានដឹងថា គឺជា​ការចោទប្រកាន់​ដ៏​អយុត្តិធម៌​បំផុត ព្រោះ​ស្ត្រី​ចំណាស់​ឈ្មោះ ផង សៀម​ឆេង មាន​ទីលំនៅ​ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកខ្អម ខណ្ឌ​សែន​សុខ ពុំបាន​លួច​ដូច​ក្នុង​លិខិត​កោះអញ្ជើញ​នោះទេ​។ នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សេង សុវណ្ណ មង្គល ដែល​ត្រូវជា​កូន​បាន​បង្ហោះ​កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ឲ្យ​ដឹងថា​៖ «​ឯណា​យុត្តិធម៌ ! ម្ដាយ​ខ្ញុំ​រើស​បាន​ចិញ្ចៀន​កណ្តាល​ថ្នល់​សោះ មិនដឹងថា​ចិញ្ចៀន​បុគ្គល​ណា​ទេ តែ​បែរជា​លោក​ផ្កាយ​២ ចោទថា ម្ដាយ​ខ្ញុំ​ជា​អ្នក​លួច​ចិញ្ចៀន​ទៅវិញ ។ រូបភាព មាន​ហើយ​ហេតុ​អី​បាន​ថា គ្រួសារ​ខ្ញុំ​លួច​ចិញ្ចៀន ប្រទេស​ខ្មែរ​មាន​យុត្តិធម៌​ទេ សម្រាប់​គ្រួសារ​របស់ខ្ញុំ តើ​គ្រួសារ​របស់ខ្ញុំ​ទទួលបាន​យុត្តិធម៌​យ៉ាងណា​»​។​

​បន្ថែម​ពីនេះ លោកជំទាវ ហ៊ុន ស៊ី​ណាត ប្អូនស្រី​សម្តេច​តេ​ជោ ហ៊ុន សេន នាយករដ្ឋមន្ត្រី ក៏បាន​បញ្ចេញ​មតិយោបល់​សង្កត់​បន្ថែមថា​៖ «​បើតាម​ខ្ញុំ​មើល​ភស្តុតាង​ក្នុង Camera មាន​ជាក់ស្តែង ឃើញនឹងភ្នែក​ច្បាស់ ប៉ុណ្ណឹង ហើយ លោក​ផ្កាយ គាត់​ហ៊ាន​ប្តឹង ក្នុង​លក្ខណៈបំបែក​សំណុំរឿង​ទៀត ។ គួរតែ លោក​ផ្កាយ ធ្វើការ​សម្របសម្រួល នឹង លោកយាយ ទើប​ជាការ​ប្រសើរ​និង​មាន​ភាពថ្លៃថ្នូរ ក្នុងនាម​ជា​អ្នកមាន​ឋានៈ ក្នុងសង្គម​កុំ​យក​ផ្កា​យមក​ធ្វើស្រែ​បុណ្យ​ធ្វើបាប​រាស្ត្រ​ទន់ខ្សោយ​បែបនេះ​មិនល្អ​ទេ​»៕ ដោយ​៖ លឹម ហុង​

​ដើម្បី​ជ្រាប​ច្បាស់​ទាំងអស់គ្នា សូម​ទស្សនា​វីដេអូ​ឃ្លី​ប​ពី​កាមេរ៉ា​សុវត្ថិភាព​ខាងក្រោម​៖

spot_img
×