Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ចិន គរ​លុយ “​ដូច​ភ្នំ​” សម្រាប់​ផ្តល់​រង្វាន់​ឲ្យ​បុគ្គលិក​របស់​ខ្លួន​

spot_img

មនុស្ស​ជាច្រើន​មើលឃើញ​រូបភាព នៃ​ប្រាក់រង្វាន់​ចូល​ឆ្នាំ​គេ ហើយ​មាន​បំណង​ចង់​ក្លាយ​ជា​សមាជិក នៃ​ក្រុមហ៊ុន​នេះ​ប៉ុណ្ណោះ​។​

“​ភ្នំ​លុយ​” ត្រូវបាន​គេ​សាង​ឡើង ដើម្បី​ផ្តល់​រង្វាន់​ដល់​បុគ្គលិក​។​

​កាល​ពី​ម្សិលមិញ ក្រុមហ៊ុន​មួយ​នៅក្នុង​ទីក្រុង​ឡាន​ចូ​វ ខេត្ត​កាន​ស៊ូ ប្រទេស​ចិន បាន​បើកឆាក​ផ្តល់​ប្រាក់រង្វាន់ មនុស​ពុំ​តិច​ទេ​ដែល “​ស្រេកឃ្លាន​”​។​

​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ចិន ខាងមុខនេះ ក្រុមហ៊ុន​បាន​បង្កើត “​ភ្នំ​លុយ​” ហើយ​បាន​អញ្ជើញ​បុគ្គលិក​ទាំងអស់​ឱ្យ​ចូលរួម​និង​ទទួល​រង្វាន់​។ ប្រាក់​ដែល​ពួកគេ​បាន​ទទួល​គឺ​នៅក្នុង​ស្រោមសំបុត្រ​ក្រហម​ដែល​មាន​តម្លៃ 50,000 យ័ន (​ប្រហែល ៤.៥០០​ដុល្លារ​) ។​

​គេហទំព័រ Pear បាន​បង្ហោះ​រូបថត​នៃ “​ភ្នំ​លុយ​” ត្រូវបាន​គេ​សាង​ឡើង​ខ្ពស់ និង​តម្រៀប​នៅលើ​ឆាក​។ សម្រាប់​អ្នក​ដែល​ចូល​និវត្តន៍​ក្រុមហ៊ុន​នេះ​ក៏​ផ្តល់​រង្វាន់ 3,000 យ័ន​ផងដែរ (​ប្រហែល ៣០០ ដុល្លារ​) ។​
​អ្នកលេង​អ៊ិន​ធើ​ណេត​ជាច្រើន បាន​ចែករំលែក​ទស្សនៈ “​ចង់​ក្លាយជា​បុគ្គលិក នៃ​ក្រុមហ៊ុន​នេះ​” ។ អ្នក​ផ្សេង​ទៀត សួរ​សំណួរ​អំពី​ចំនួន​ពន្ធ​ដែល​និយោជិត​បង់​ពេល​ពួកគេ​ទទួលបាន​រង្វាន់​មាន​បរិមាណ​ច្រើនពេក​។​

​នៅ​កាន​ស៊ូ រដ្ឋាភិបាល​ថ្នាក់ក្រោម​បាន​ចេញ​បទបញ្ជា គឺ​ប្រាក់​លើកទឹកចិត្ត​ឆ្នាំ​ថ្មី​ទាំងអស់ គួរតែ​ត្រូវបាន​ដាក់​បង្ហាញ​ជា​សាធារណៈ និង​ផ្សាយ​លើ​គេហទំព័រ​។​

​នៅក្នុង​ប្រទេស​ចិន​ប្រាក់រង្វាន់ ចូលឆ្នាំថ្មី​ប្រពៃណី គឺជា​អ្វី​ដែល​មនុស្ស​រំពឹងថា​នឹង​មាន បន្ទាប់​ពី​ការខិតខំ​អស់​រយៈពេល​មួយ​ឆ្នាំ​។ ប្រាក់​ដែល​ពួកគេ​ទទួលបាន​នឹង​មាន​ច្រើន បន្ទាប់​ពី​ការខិតខំ​អស់​រយៈពេល​មួយ​ឆ្នាំ​។ ឆ្នាំ​ថ្មី​ក៏​បាន​មើលឃើញ​ពី “​ការធ្វើ​ចំណាកស្រុក​ធំ​បំផុត​នៅលើ​ពិភពលោក​” គ្រា​ដែល​ប្រជាពលរដ្ឋ​ចិន បាន​ប្រមូលផ្ដុំ​ទៅ​ស្រុកកំណើត​របស់​ពួកគេ​ដើម្បី​ជួបជុំ​គ្រួសារ​៕ ចន្ទ្រា​

spot_img
×