Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ពាក្យ​អ្វី​ជូនពរ​ក្មួយ​ស្រី​ទេ​? នាង​តូច​ដែល​ត្រូវ​ស្ត្រី​ចិត្តឃោរឃៅ​យក​កាំបិត​ឆូត​មុខ បាន​ចេញពី​ពេទ្យ​៥​ថ្ងៃ​ហើយ រីឯ​ស្ថានភាព​របួស​រាង​ប្រសើរ​ជាង​មុន​….

spot_img

​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ដោយសារ​ម៉ូ​បាំង​នូវ​ការស្រឡាញ់​កូន​ខ្លាំងពេក​ធ្វើ​ឲ្យ​ខ្វះ​ការពិចារណា បាន​ក្លាយជា​អ្នកទោស​ត្រូវ​ប្រឈម​ជាប់គុក​ពី ១០ ឆ្នាំ ទៅ ២០ ឆ្នាំ បន្ទាប់ពី​បាន​យក​កាំបិត​ទៅ​ឆូត​មុខ​ក្មេងស្រី​ម្នាក់​អាយុ ៥ ឆ្នាំ ដើម្បី​ជាការ​សងសឹក​ទៅលើ​ក្មេងស្រី​រងគ្រោះ ដែល​បាន​យក​ដុំថ្ម​គប់​មកលើ​កូនប្រុស​ខ្លួន​បណ្តាល​ឲ្យ​បែកក្បាល​ដេរ​អស់​១​ថ្នេរ កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅ​បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជាមួយនឹង​អំពើ​ដ៏​សាហារ​ព្រៃផ្សៃ​នេះ ស្រី្ត​ដៃដល់​រូបនេះ​ដែលមាន​ឈ្មោះថា លីវ ប៊ុនធឿន អាយុ ៤៣ ឆ្នាំ (​រស់នៅ​ទីកន្លែង​កើតហេតុ​) បាន​បង្ក​ឲ្យ​មហាជន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំងក្លា​ពេញ​ផ្ទៃ​ប្រទេស​តែម្តង និង​ព្រមទាំង​សាទរ​ចំពោះ​ចំណាត់ការ​របស់​តុលាការ​ផងដែរ​។​

​ចំណែក​ក្មេងស្រី​រងគ្រោះ​វិញ ឃើញថា​បានទទួល​ការអាណិតអាសូរ​ជាខ្លាំង ពី​សំណាក់​បងប្អូន​មហាជន ដែល​ក្នុងនោះ មាន​សប្បុរសជន​ជាច្រើន និង​ក៏​ដូច​ថ្នាក់ដឹកនាំ​នៃ​យើង ឧបត្ថម្ភ​ថវិកា​ដ៏​ជ្រះថ្លា​មួយចំនួន ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុមគ្រួសារ​របស់​នាង​ផងដែរ​។​

​ទោះយ៉ាងណា នៅពេលនេះ មុខរបួស​របស់​ក្មេងស្រី​រងគ្រោះ ឃើញថា​បានជា​សះ​ល្អប្រសើរ​គ្រាន់បើ​ជាង​មុន​ជា​បណ្តើរៗ​ហើយ ប៉ុន្តែ មិន​សង្ឃឹម​ជា​សះ​ដូចដើម​ទាំងស្រុង​នោះទេ ។ នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Krouch Vanna បាន​បង្ហោះ​សារ​ថា រៀបរាប់​ពី​ស្ថានភាព​របស់​ក្មេងស្រី​រងគ្រោះ​ថា “ ក្មួយ​ស្រី​ដែល​ត្រូវ​ស្ត្រី​ម្នាក់​វះ​មុខ​នោះ​គឺ​បាន​ចេញពី​មន្ទី​ពេទ្យ​៥​ថ្ងៃ​ហើយ ស្ថានភាព​មុខរបួស​គឺជា​៥៥%​ហើយក៏​មិន​សង្ឃឹមថា​ជា​១០០%​ដែរ​។ ដែល​វិល​មក​សភាព​ដើម ដើមហេតុ​គឺ​មក ពី​ដុំថ្ម​១​ដុំ​នេះហើយ​២៩​ខែកក្កដា​២០២០”៕ ដោយ​៖ លឹម ហុង​

spot_img
×