Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត ដាស់តឿន​មន្ត្រី​មួយចំនួន ដែល​ទាមទារ​សេវា ពី​ប្រជាពលរដ្ឋ ជា​ថ្នូរ​នឹង​ការ​រត់ការ​ឯកសារ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន សូម​កែប្រែ​ឥរិយាបថ​ឡើងវិញ​

spot_img

​បន្ទាយមានជ័យ ៖ ដើម្បី​បង្ខិត​ការផ្តល់​សាធារណៈ​ផ្សេងៗ​ជូន​ពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​លឿន និង​រហ័ស ប្រមូលផ្តុំ​តែមួយ​កន្លែង រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ឲ្យ​មាន​ការិយាល័យ​ច្រកចេញចូល​តែមួយ នៅតាម​បណ្តា​រាជធានី​-​ខេត្ត ក្រុង​-​ស្រុក ដើម្បី​ផ្តល់​ភាពងាយស្រួល​ជូន​ពលរដ្ឋ​។​

​ការិយាល័យ​ច្រកចេញចូល​តែមួយ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បន្តបន្ទាប់​នៅក្នុង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែកក្កដា​នេះ​។ អគារ​ច្រកចេញចូល​តែមួយ​នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​នេះ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ ហេម​ចិន្តា មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ម៉ៅ ម៉ា​ល័យ កែ គឹម​យ៉ាង អមដំណើរ​ដោយ​ឯកឧត្ដម ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ ។​

​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បាន​ថ្លែង​ជំរុញ​ដល់​មន្ត្រី ពិសេស​ការិយាល័យ​ច្រកចេញចូល​តែមួយ ត្រូវ​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ លឿន រហ័ស តាម​ដែរ​អាចធ្វើ​ទៅបាន ដើម្បី​ការផ្តល់សេវា​ជូន​ពួកគាត់ ប្រកបដោយ​ទំនុកចិត្ត និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ឯកឧត្តម អភិបាលខេត្ត បាន​សង្ក​ត​ត់​ធ្ងន់​ថា “​មន្ត្រី​ណា​ដែល​ទាមទារ​សេវា​ខាង​ក្រៅពី​ប្រជាពលរដ្ឋ ជា​ថ្នូរ​នឹង​ការ​រត់ការ​ឯកសារ ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន សូម​កែប្រែ​ឥរិយាបថ​ឡើងវិញ​។ ចំពោះ​ការបម្រើ​សេវាសាធារណៈ​ជូន​ពលរដ្ឋ​ដែល​មកសុំ​សេវា មិនត្រូវ​ពន្យារពេល​ឯកសារ​ទុក​យូរ​នោះទេ ត្រូវធ្វើ​ឲ្យ​លឿន ចៀសវាង ពន្យារពេល​ពេល​ដើម្បី​ចង់បាន​ផលប្រយោជន៍ បើសិនជា​រកឃើញ មិនមាន​ការ​លើ​លែង​ចំពោះ​មន្ត្រី​ដែល​ប្រព្រឹត្ត​នូវ​ទង្វើ​ទាំង​នេះឡើយ ដូច្នេះ សូម​ការអនុវត្ត​ការ​ឲ្យ​បានល្អ​ប្រសើរ គោរព​ពេលវេលា ម៉ោង​ធ្វើការ ស្លៀកពាក់ ឲ្យ​បាន​សមរម្យ សមជា​មន្ត្រី​បម្រើ​រាស្ត្រ ត្រូវមាន​ភាពរួស​រាយ​រាក់ទាក់ មិនត្រូវ​ប្រើពាក្យ​ពេចន៍​មិន​សមរម្យ​ចំពោះ​ពលរដ្ឋ​ដែល​មកសុំ​សេវា​ឡើយ​។​

​សូមបញ្ជាក់ថា ៖ ការដាក់​ឲ្យ​ដំណើរការ​អគារ​ការិយាល័យ នៅ​ស្រុក​ថ្មពួក​នេះ គឺជា​អគារ​ទី​៥ ហើយ​ក្នុងចំណោម​ក្រុង​-​ស្រុក​ទាំង​៩ នៅក្នុង​ខេត្ត ដែល​បានដាក់​ប្រើប្រាស់​បន្ទាប់ពី ក្រុង​សិរីសោភ័ណ ក្រុង​ប៉ោយប៉ែត ស្រុក​មង្គលបុរី ស្រុក​ព្រះនេត្រព្រះ ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×