Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្មាន​មនោសញ្ចេតនា​សោះ​! មុន​ជួល ប្រាប់ថា​ផ្ទះ​អត់​លិច​ទឹក​ទេ តែ​ស៊យ​មក​នៅ​ថ្ងៃទី​១ ភ្លៀង​១​មេ​លិចលង់​ខូចខាត​ទ្រព្យសម្បត្តិ​អស់​៧០% តែ​សុំ​លុយ​កក់​ខ្លះ​មកវិញ ម្ចាស់ផ្ទះ​ពុំ​ត្រឹម​អត់​ឲ្យ​ទេ និង​ថែមទាំង​បោះសម្តី​ថា​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ បុរស​ជា​អ្នកលក់​ទូរស័ព្ទ និង​គ្រឿង​អេឡិចត្រូនិក បានបង្ហាញ​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង ព្រោះតែ​ភ្លៀង​១​មេ​យ៉ាង​ចាស់ដៃ កាលពី​យប់​ថ្ងៃទី​២៨ ខែកក្កដា នៅ​កំពង់សោម បានធ្វើ​ឲ្យ​លិចលង់ និង​ខូចខាត​ទ្រព្យសម្បត្តិ​របស់គាត់​គិត​ជា​ទឹកប្រាក់​អស់​ជាង 23000$ ។ ប៉ុន្តែ ទោះយ៉ាងណា ការបាត់បង់​ប៉ុន​នេះ គឺ​មិន​ស្មើនឹង​ការឈឺចាប់​ខ្លាំង​បំផុត ដែល​ម្ចាស់​ផ្ទះជួល​និយាយ​កុហកថា ផ្ទះ​មិន​លិច​ទឹក​ចង់​បានតែ​លុយ​គេ​នោះទេ ព្រោះថា នៅពេលដែល​គាត់​សុំ​លុយ​កក់​៣​ខែ ស្មើនឹង ២៧០០$ ដោយ​សុំ​ត្រឹម ២០០០$ មកវិញ តែ​ម្ចាស់ផ្ទះ​ដែល​គ្មាន​មនោសញ្ចេតនា​សូម្បី​បន្តិច​សោះ មិន​ឲ្យ​ដាច់ខាត ខណៈ​គាត់​ទើបតែ​ចូលមក​នៅ​មិនទាន់បាន​១​ថ្ងៃ​ស្រួលបួល​ផង ។ ហើយ​គាត់ (​ជនរងគ្រោះ​) សុំ​តែ​ចេញ​វិញ ដោយ​ពុំ​គិតថ្លៃ​ជួយ​ធ្វើ​ទ្វារ និង​រៀប​ការ៉ូ​ឲ្យ​ទៀតផង​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​អនាគត​នៅ ក្នុង​ដៃ ជីវិត​ថ្លៃ​នៅលើ​មាត់​» ជា​អ្នក​ជួល​រងគ្រោះ បាន​បង្ហោះ​វីដេអូ​និយាយ​ទាំង​ស្រក់​ទឹកភ្នែក និង​សរសេរ​លម្អិត​រៀបរាប់​ឲ្យ​បងប្អូន​បានដឹង​បន្ថែម កុំ​ឲ្យ​ជួប​ម្ចាស់ផ្ទះ​បែបនេះ ដូច​រូបគាត់​ដែល​មិន​ធ្លាប់​ជួប​ពីមុនមក ដែលមាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ក្រ ខ្ញុំ​គ្មាន​លទ្ធភាព​ទិញ​ផ្ទះ​ផ្ទាល់​ខ្លួនឯង​នៅ ដើរ​ជួល​ផ្ទះ​គេ​តែ​តាំងពី​ដើរ​ជួល​ផ្ទះ​គេ​មក​មិនដែល​ជួប​ម្ចាស់ផ្ទះ​ណា ឃើញតែ​ផលប្រយោជន៍​ផ្ទាល់​ខ្លួនឯង ដល់​ថ្នាក់​មិន​ប្រាប់ថា​ផ្ទះ​បង​លិច​ទឹក​អញ្ចឹងទេ ប្រាប់​ខ្ញុំ​ថា​ផ្ទះ​គាត់​អត់​លិច​ទេ តាំងពី​គេ​កាយ​ប្រឡាយ​មក ដល់​យប់​ថ្ងៃ​28 ខែកក្កដា ឆ្នាំ​2020 ក៏មាន​ភ្លៀង​ធ្លាក់ ស្រាប់តែ​លិច​អស់​ពេញ​ទាំង​ផ្ទះ ខូចខាត​ទ្រព្យសម្បត្តិ​ខ្ញុំ​អស់​70% ពេល​ជួល​ខ្ញុំ​បានបញ្ជាក់​គាត់​ទៀតថា បើ​ផ្ទះ​បង​លិច​ទឹក​ខ្ញុំ​មិន​ហ៊ាន​នៅទេ ព្រោះ​អីវ៉ាន់​របស់របរ​រប​ស់​ខ្ញុំ​មិនត្រូវ​គ្នា​ជាមួយ​ទឹក​ទេ ព្រោះ​ជា​ទូរស័ព្ទ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច គាត់​ថា​មិន​អី​ទេ ទាំង​ប្ដី​ទាំង​ប្រពន្ធ ចុងក្រោយ​ខ្ញុំ សុំ​ជួប​គាត់​ក្រោយ​មាន​បញ្ហា​សុំ​ឲ្យ​ជួយ​សម្រួល បែរជា​ដេញ​បន្ថែម​ឲ្យ​ធ្វើតាម​ច្បាប់ គាត់​ថែមទាំង​ថា​ទៀតថា គ្មាន​ចៅហ្វាយខេត្ត​ណា​ធានា​រឿង​ទឹកជំនន់ ខ្ញុំ​ក៏​តប​ថា​មិន​ឲ្យ​បង​ធានា​ទេ តែ​ពេល​មក​ជួល​បង​ត្រូវ​ប្រាប់​ដំណឹង​ខ្ញុំ​មុន​ថា ផ្ទះ​នេះ​លិច​ទឹក ហើយ​បង​មិន​ធានា​ទេ​ថា​លិច​ទៀត ឬក៏​មិន​លិច ហើយ​បង​គួរណា​តែ​ត្រង់ ឬ ក៏​សួរ​ខ្ញុំ​មក​ថា អូន​អាច​ជួល​បាន ឬ​មិន​បានតែ​ប៉ុណ្ណឹង​មក ខ្ញុំ​យល់​ពេក​ថា​ផ្ទះ​បង​មាន​បញ្ហា​បែប​ហ្នឹង មិនមែន​ពេល​មាន​បញ្ហា ខ្ញុំ​ទៅ​ជួប​បង​បែរជា​និយាយថា បង​មិនបាន​ចាប់បង្ខំ​ខ្ញុំ​ឲ្យ​ជួល​អី​ណា មុន​ខ្ញុំ​ជួល​ម៉េច​មិន​សិក្សា​មុន​ឲ្យ​ច្បាស់ ទៅ​អ៊ីចឹង​ឲ្យ​ប្រុយ ផ្ទុយ​ពី​មិនទាន់​មក​នៅ ខ្ញុំ​ទទួល​ថា​ប្អូន​ក្មេង​ល្ងង់​មិន​សិក្សា ប៉ុន្តែ​ក្មេង​ខ្ញុំ​នេះ​ម៉ាត់​ណា​ម៉ាត់​ហ្នឹង មិនមែន​បាតដៃ​ខ្នងដៃ​ដូច​ចាស់​មួយចំនួន​ទេ ខ្ញុំ​ទុកចិត្ត​បង ព្រោះ​បង​ជា​ម្ចាស់ផ្ទះ​ផ្ទាល់ មក​ជួល​និយាយ​ថ្លៃ​អី​ក៏​ជាមួយ​បង ព្រោះតែ​បង​ជា​ម្ចាស់ ហេតុ​អី​បាន​ត្រូវ​កុហក ក្រែង​បង​ទាំងពីរ​ជាម​នុស្ស​ធ្វើបុណ្យ​ទាន​ណាស់​ហី ម៉េច​ក៏​បែប​ហ្នឹង រំលោភសេចក្ដីទុកចិត្ត​មនុស្ស​ទាំង​រស់ ត្រឹមតែ​លុយ​ប្រាក់​ឈ្នួល​មួយខែ 900$ សោះ មិន​គិតថា​គ្នា​រងគ្រោះ​ខាតបង់​ប៉ុណ្ណា បែរជា​ថា​ឲ្យ​ខ្ញុំ​ថែមទៀត ឡៅតឿ​មាន​ម៉េច​មិន​ដាក់ មក​ដាក់​អី​នឹង​ក្រោម​ហ៎ សួរ​ដូច​ឆោត ជួល​ផ្ទះ​បង​លក់​ទូរស័ព្ទ​ខ្ញុំ​ជួល​ទាំងមូល ហើយ​ឲ្យ​យកទៅដាក់​ឡៅតឿ​លក់​ឲ្យ​អ្នកណា បើ​អីវ៉ាន់​ខ្ញុំ​ត្រូវ​រៀបចំ​នៅ​លក់​ខាងក្រោម​នឹង​ខ្ញុំ​មិន​ទុក​នៅ​ហ្នឹង មួយ​ក្បាច់​នេះ​សឹងតែ​ឲ្យ​មក​សម្លាប់​ខ្ញុំ​ល្អ​ជាង ព្រោះ​ខ្ញុំ​ក្រ​ណាស់​
​សម្ដី​តាម​ឆាត​ផ្សេង គាត់​ទទួល​ថា​ខុស​មិនបាន​ប្រាប់​ខ្ញុំ​មុន​ឲ្យ​ប្រយ័ត្ន ដល់ពេល​ជួប​ផ្ទាល់​ផ្សេង ខ្ញុំ​ពិបាក​ណាស់​ដល់ពេល​អីចឹង ខ្ញុំ​ក៏​យល់​ដែរ​ថា​ទឹក​វា​ជន់ តែ​ខ្ញុំ​ចង់​ឲ្យ​បង​ទទួលខុសត្រូវ​នូវ​ពាក្យសម្ដី ដែល​បង​ទាំងពីរ​និយាយ​មុនពេល​ខ្ញុំ​ចូលមក​នៅផ្ទះ​នេះ ខ្ញុំ​ចាំតែ​បង​ថា​អត់​លិច​ទេ​អូន មិន​អី​ទេ​លែង​លិច​ហើយ ត្រង់​ហ្នឹង​ទើប​ខ្ញុំ​ហ៊ាន​មក​នៅ​។ បង​ទាំងពីរ​គួរណា​តែពិចារណា​ផង បង​ថា​បង​និយាយ​អ្វី​ពីមុន ហើយ​បង​និយាយ​អ្វី​ក្រោយពេល​មាន​បញ្ហា ហ៎ ខ្ញុំ​ទើប​មក​នៅផ្ទះ​បង​ថ្ងៃ​ដំបូង​ផង​បង​អ្ហើ​យ បង​ផ្លាស់ប្ដូរ​លឿន​ម្ល៉េះ ឆាកជីវិត​ខ្ញុំ​អើយ​គេ​បោក​លុយ​អស់​ជាង 10​ម៉ឺន​ដុល្លារ​ម្ដង​ហើយ ឥឡូវ​មកជួប​រឿង​បែប​នឹង​ទៀត ធ្វើ​មនុស្ស​ហេតុ​អី​មិន​ទៀងត្រង់​បន្តិច​ទៅ ហើយ​មកដល់​ថ្ងៃ​29 ខ្ញុំ​សុំ​តែ​លុយ​កក់​កុងត្រា​បី​ខែ​វិញ ក៏​គាត់​មិន​ឲ្យ​ដែរ ហួសហេតុ​ណាស់ បើ​ខ្ញុំ​នៅ​យូរ​១​ខែ​ក៏​ខ្ញុំ​មិន​ថា តែ​នេះ​មួយថ្ងៃ​មក​ចូល​នៅ​រៀបចំ​មិនទាន់​ហើយ​ផង មាន​បញ្ហា​ខាត​អស់ទ្រព្យ​សម្បត្តិ 23000$ ខ្ញុំ​មិន​មាត់​មិន​ទារ​សំណង​អី​ទេ សុំ​តែ​លុយ​កុងត្រា ហើយ​ចេញពីផ្ទះ​របស់របរ​ខូចខាត ចាត់ទុកថា​វា​ឲ្យ​ជ្រះ​ភាព​ស៊យ​របស់ខ្ញុំ​ទៅ​ចុះ​តែ​គាត់​មិនអោយ​» ៕ ដោយ​៖ លឹម ហុង​


spot_img
×