Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​អត់​កំណើត​! ផឹកស៊ី​ស្រវឹង ជេរប្រមាថ​ឪពុក​ខ្លួនឯង និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ត្រូវបាន​នគរបាល​ឃាត់ខ្លួន​

spot_img

​ពោធិ៍សាត់​៖ លោក​អធិការនគរបាល​ស្រុក​ក្រគរ បាន​ឲ្យ​ដឹងថា ជន​មុខសញ្ញា​ជា​កូន​ទំនើង​ម្នាក់​នោះ បាន​ប្រើ​ហឹ​ង្សា​ក្នុង​គ្រួសារ​ដោយ​ឥទ្ធិពល​ស្រវឹងស្រា ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន​នៅ តាម​សំណូមពរ​ឪពុកម្តាយ​។​

​សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ២៣ និង​១៥​នាទី មាន​យុវជន​ម្នាក់​ផឹកស៊ី​ស្រវឹង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ជេរប្រមាថ​ឪពុក និង​បងប្អូន​បង្កើត​របស់ខ្លួន នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ អៀន អ៊ី​ន ត្រូវជា​ឪពុក​បង្កើត​ជន​មុខសញ្ញា អាយុ​៥៨​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ចំបក់​ធំ ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ក្រគរ ឃាត់ខ្លួន​ពីបទ​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ តាម​បញ្ជា​របស់​ឯកឧត្តម កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ តាមរយៈ​ទូរស័ព្ទ​លេខ​012678293 ចុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ១៧ និង​១៣​នាទី ។​

​លោក​វរសេនីយ៍ឯក ឯម រុន អធិការនគរបាល​ស្រុក​ក្រគរ បាន​ឲ្យ​ដឹងថា យោងតាម​បណ្តឹង​របស់​បុរស​ឈ្មោះ អៀន អ៊ី​ន កាលពី​យប់​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​២៣ និង​១៥​នាទី ខ្លួន​កំពុង​ដេក​នៅ​រោង​គោ​ខាងកើត​ផ្ទះ ស្រាប់តែ​កូនប្រុស​របស់ខ្លួន​ឈ្មោះ អ៊ូ សម្បត្តិ មកពី​កន្លែង​ផឹកស៊ី បានមក​ដល់ផ្ទះ​បើកទ្វារ​ផ្ទះបាយ រក​បាយ​ហូប ក៏បាន​បើក​គម្រប​ឆ្នាំងបាយ​បោះចោល ឮសូរ​ប្រាវ ពេលនោះ​សត្វ​ឆ្មា​ក៏​ចូលមក​ផ្ទះបាយ​ដែរ វា​ក៏បាន​យក​ដំបង​វាយ​ឆ្មា​ងាប់ បោះចោល​ក្រោម​គ្រែ ខ្លួន​ក៏បាន​ស្ទុះ​មើល​កូនប្រុស​របស់ខ្លួន ពេលនោះ​វា​បាន​និយាយថា កុំ​ចេះតែ​ហ៊ាន ប្រយ័ត្ន​អញ​វាយ​ងាប់​ដូច​ឆ្មា ជាន់ជើងគ្នា​ពេញ​ផ្ទះ​ឥឡូវ អញ​ដុត​ផ្ទះ​ចោល​ឥឡូវ ធ្វើ​ក្ត​អី​អញ ពេលនោះ​ខ្លួន​ក៏​ចូលដេក​វិញ​ទៅ ហើយ​កូនប្រុស​របស់ខ្លួន បាន​ដើរទៅ​កន្លែង​ទ្រុងមាន់ បាន​ចាប់​មាន់​១​យកទៅ​ស៊ីផឹក​បន្តទៀត​។​

​សូមបញ្ជាក់ រយៈកាល​កន្លងមក កូនប្រុស​របស់ខ្លួន ពេល​មកពី​ផឹកស៊ី​ស្រវឹង បាន​ប្រមាថមើលងាយ​ខ្លួន និង​បងប្អូន​បង្កើត និង​បាន​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​មានដូចជា​៖ ទូរទស្សន៍ ពាងទឹក ទូរស័ព្ទដៃ គាស់​ទ្វារផ្ទះ វាយ​បំបែក​កញ្ចក់​បង្អួច កាប់​សត្វ​គោ នឹង​គំរាម​រក​ដុះ​ផ្ទះ​ចោល​។​

​លោក​អធិការនគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹងថា ជន​មុខសញ្ញា​ឈ្មោះ អ៊ូ សម្បត្តិ ភេទ ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ចំបក់​ធំ ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​ប្រើ​ហឹ​ង្សា​ក្នុង​គ្រួសារ​ដោយ​ឥទ្ធិពល​ស្រវឹងស្រា ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន​នៅ អធិកា​រដ្ឋា​នគរបាល​ស្រុក​ក្រគរ ដើម្បី​រៀបចំ​នីតិវិធី​និង​បញ្ជូនទៅ​ផែន​ការងារ​ព្រហ្មទណ្ឌ​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត តាម​សំណូមពរ​ឪពុកម្តាយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×