Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ស្រវឹង​ជោក​បើករថយន្ត​ទៅបុក​ទូ​អេ​ធី​អឹម​បណ្ដាល​ឲ្យ​ខ្ទេច​ខាងមុខ​ទាំងស្រុង​​ (វីដេអូ)

spot_img

​ភ្នំពេញ​÷​បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ម៉ាក​ព្រូស​ជ្រុល​ចង្កូត​ទៅបុក​និង​ទូ ATM បណ្តាល​ឲ្យ​រង​ការខូចខាត​ខ្ទេច​ស្ទើរ​ទាំងស្រុង​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ២ និង ៥២ នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​សុក្រ​ទី​៣១ ខែកក្កដា ឆាំ ២០២០ តាម​បណ្តោយ​ផ្លូវ ២១៧​ត្រង់ចំណុច​ផ្សារ​អូ​ឡាំ​ព្យា ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ព្រូស​ពណ៌​ស ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-BB 5739 បើកបរ​ម្នាក់ឯង ក្នុងទិសដៅ​ពី​​ជើង​មក​ត្បូង ក្នុង​ល្បឿន​លឿន​ស្រាប់តែ​មកដល់​ជិត​ចំណុចកើតហេតុ​ក៏​ជ្រុល​ចង្កូត​ហោះ​ឡើងលើ​អាងទឹក​រួច បាន​ជ្រុល​ទៅបុក​ចំ​បង្គោល​ស្លាក​សញ្ញា​បាក់​មួយ​ដើម និង​ជ្រុល​ទៅមុខ​ទៅបុក​ទូ ATM ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ខ្ចេ​ច​ពី​ខាងមុខ ទាំងស្រុង​។​

​សូមបញ្ជាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​មិន​បង្ក​របួសស្នាម​ទៅដល់​ភាគី​ខាង​ម្ចាស់​រថយន្ត​នោះទេ រង​ការ​ខូច​តែ​សម្ភារ និង​ទូ ATM​។​

​ក្រោ​ពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការគ្នាជាមួយ​ចរាចរណ៍​ជំនាញ​រួច​ក៏​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង​ឱ្យ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្តស្ទូច​មក​ស្ទូច​យក​រថយន្ត​ម៉ាក​ព្រូស​យកទៅ​រក្សាទុក​ស្នង​ការ​ក្រុង​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ ដោយ​៖​សា មេ​ត​

spot_img
×