Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខ្មែរ​ចំនួន​៧៩​នាក់ ត្រឡប់​ពី​ប្រទេស​ហ្ស៊​កដា​នី ឥណ្ឌា និង​ប៉ា​គី​ស្ថាន មកដល់​កម្ពុជា​វិញ

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៧៩​នាក់ បាន​វិលត្រឡប់​មកពី​ប្រទេស​ហ្ស៊​កដា​នី​, ឥណ្ឌា និង​ប៉ា​គី​ស្ថាន ចូល​មកដល់​កម្ពុជា​វិញ តាម​ជើងហោះហើរ​ចំនួន​២​ផ្សេងគ្នា​។​

​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស បានបញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា ដោយមាន​កិច្ចខិតខំ​ប្រឹងប្រែង និង​សម្របសម្រួល​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​អេ​ហ្ស៊ី​ប ពលករ​ខ្មែរ​ចំនួន​២៨​នាក់ និង​ទារក​១​នាក់ ដែល​ត្រូវបាន​រោងចក្រ​វាយ​ន​ភណ្ឌ​ចំនួន​២ (Vega Textile Co., Ltd. និង Camel Textile International Corporation) នៅ​ប្រទេស​ហ្ស៊​កដា​នី បញ្ឈប់​កិច្ចសន្យាការងារ ដែល​ពួកគាត់​នឹងធ្វើ​ដំណើរ​ចេញពី​ប្រទេស​ហ្ស៊​កដា​នី នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ដោយ​ឆ្លងកាត់​ប្រទេស​មី​យ៉ាន់​ម៉ា ហើយនឹង​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​និង​១៥​ព្រឹក តាម​ជើងយន្តហោះ​លេខ 8M1105​។ ពលករ​ខ្មែរ​ចំនួន​២៨​នាក់​នេះ គឺ​ស្ថិត​ក្នុងចំណោម​ពលករ​ខ្មែរ​សរុប​ចំនួន​៨៣ ដែល​កំពុងធ្វើការ​ងារ​នៅក្នុង​រោងចក្រ​ទាំងពីរ​ខាងលើ​។​

នៅ​ព្រឹក​ថ្ងៃនេះ​ផងដែរ ពលរដ្ឋ​កម្ពុជា​ចំនួន​៥០​នាក់ មកពី​ប្រទេស​ឥណ្ឌា និង​ប្រទេស​ប៉ា​គី​ស្ថាន ធ្វើដំណើរ​ត្រឡប់មក​កម្ពុជា ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី តាម​ជើងយន្តហោះ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ី លេខ MH754 ដែល​នឹង​ចេញដំណើរ ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួ នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ហើយនឹង​ទៅដល់​ទីក្រុង​ភ្នំពេញ នៅវេលា​ម៉ោង​១០​ព្រឹក​។​

​សូមបញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​ខ្មែរ​ទាំងនោះ​ពេល​វិលត្រឡប់​មកដល់​ទឹកដី​កំណើត​វិញ​នឹងធ្វើ​ច​ត្តា​ទ្បី​ស័ក​រយៈពេល 14 ថ្ងៃ​មុននឹង​អនុញ្ញាត​ឲ្យ​ទៅ​ជួបជុំ​ក្រុមគ្រួសារ​សាច់ញាតិ​របស់​ពួកគាត់​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×