Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខួប​១១​ឆ្នាំ នៃ​ការដាក់បញ្ចូល​បណ្ណសារ​សារមន្ទីរ​ទួលស្លែង​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក របស់​អង្គការ​យូណេស្កូ​

spot_img

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រកាស​អបអរសាទ​រ ខួប​១១​ឆ្នាំ នៃ​ការដាក់បញ្ចូល​បណ្ណសារ​សារមន្ទីរ​ទួលស្លែង​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក របស់​អង្គការ​យូណេស្កូ​នៅ​ថ្ងៃទី​៣១​កក្កដា​នេះ ។

​បណ្ណសារ​សារមន្ទីរ​ទួលស្លែង​បាន​ចុះ​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក​ថ្នាក់​តំបន់​អាស៊ី​ប៉ា​ស៊ី​
​ហ្វិ​កនៅ​ខែកុម្ភៈ ឆ្នាំ​២០០៨ ហើយ​បន្ត​ទទួល​ចុះ​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក​ថ្នាក់​អន្តរជាតិ​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ ២០០៩​។ បច្ចុប្បន្ន​សារមន្ទីរ​ទួលស្លែង កំពុង​អនុវត្ត​គម្រោង​អភិរក្ស​និង​ថតចម្លង​ឯកសារ​ឌីជីថល​ជិត​៥០០,០០០​ទំព័រ​ទៅក្នុង​ប្រព័ន្ធ​កុំ​ព្យូ​រ​ទ័​រ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) តាមរយៈ​អង្គការ​យូណេស្កូ​។

​សម្ដេច​តេ​ជោ​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​ចម្រុះ ដែលមាន​សមាសភាព​ម​ក​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការ​យូណេស្កូ​ជាតិ ការិយាល័យ​យូណេស្កូ​ភ្នំពេញ និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​(​នាយកដ្ឋាន​សារមន្ទីរ​និង​សារមន្ទីរ​ទួលស្លែង​) ដែល​បាន​សហ​កសរ​ចូលរួម​រៀបចំ​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ស្នើសុំ​នេះ​ឡើង​៕ ដោយ​៖​កូ​ឡាប


spot_img
×