Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា ស្នើ​សម្តេច​ក្រឡាហោម ចាត់វិធានការ ចំពោះ​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លួច​ប្រើប្រាស់​រូប​សញ្ញា​រដ្ឋសភា​

spot_img

ភ្នំពេញ​៖ រដ្ឋសភាជាតិ បាន​ចេញ​លិខិត​ដោយ​សូម​គោរព​ជូន សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក្នុង​សំណើសុំ​ចាត់​វិធានការ​ចំពោះ​អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លួច​ប្រើប្រាស់​រូប​សញ្ញា​រដ្ឋសភា​លើ​លិខិត​ផ្សេងៗ​។​

​បើតាម​លិខិត​របស់​រដ្ឋសភា ៖ សម្តេច​ក្រឡាហោម មេត្តា​ជ្រាប​ថា អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាត់បង់​ទាំងស្រុង​នូវ​សិទ្ធិ បុព្វសិទ្ធិ និង​សមាជិក​ភាព​ជា​សមាជិក​រដ្ឋសភា នីតិកាល​ពី​ទី​៥ ចាប់តាំងពី​ថ្ងៃ​ទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០១៧ មក តាម​សេចក្តីប្រកាស​លេខ​១៣៤​រស​ចុះ​ថ្ងៃទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០១៧ របស់​រដ្ឋសភា​។ កន្លង​ទៅ​ថ្មី​នេះ មាន​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​លួច​ប្រើប្រាស់​នូវ​រូប​សញ្ញា​រដ្ឋសភា​លើ​លិខិត​ផ្សេងៗ ដែល​រំលោភ​រដ្ឋធម្មនុញ្ញ ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋ​សភា និង​ច្បាប់​ជា​ធរមាន​ផ្សេងៗ​ទៀត​។ ទង្វើ​នេះ​ធ្វើឲ្យ​មាន​ការភាន់ច្រឡំ​ពី​សាធារណជន​ជាតិ និង​អន្តរជាតិ ព្រមទាំង​ប៉ះពាល់​ដល់​ស្ថាប័ន​រដ្ឋសភា​ទៀត​ផង​។

​តាមរយៈ​លិខិត​រដ្ឋសភាជាតិ​កាលពី​ថ្ងៃ​ទី​៣០​ខែ​មករា​ឆ្នាំ​២០១៨​នេះ លោក​ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បាន​ស្នើសុំ​ដល់​សម្តេច​ក្រឡាហោម ជួយ​ចាត់​វិធានការ​តាមច្បាប់ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×