Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​តេ​បោក​បញ្ឆោត ពី​សំណាក់​ជនខិលខូច បាន​តេ​ទៅ អ្នក​ដែលមាន​ប្រើ​កម្មវិធី​ធនាគារ ថា​បានឈ្នះ​រង្វាន់​ជា​សាច់ប្រាក់​ពី​ធនាគារ​

spot_img

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​ថ្ងៃទី​៣១​ខែកក្កដាឆ្នាំ​២០២០ បានកត់សម្គាល់​ឃើញថា នាពេល​ថ្មីៗ​នេះ មានការ​កើតឡើង​អំពី​ការ​តេ​បោក​បញ្ឆោត (Scam) មួយ​ប្រភេទ​ដែល​កំពុង​រីក​រាលដាល ចំពោះ​អ្នកប្រើប្រាស់​កម្មវិធី​ធនាគារ (Bank App) ក្នុងប្រទេស​កម្ពុជា ដែល​បញ្ហា​ស្រដៀង​នេះ ក៏​ធ្លាប់បាន​កើតឡើង​កន្លង​មក​រួចហើយ​។​

​ការ​តេ​បោក​បញ្ឆោត​នោះ​គឺ ជនខិលខូច​បាន​តេ​ទៅ អ្នក​ដែលមាន​ប្រើ​កម្មវិធី​ធនាគារ ជាពិសេស​គឺ​អ្នក​ប្រកបមុខរបរ​អន​ឡាញ​ដែល​បានបង្ហាញ ទាំង​លេខ​ទូរស័ព្ទ និង​លេខ​គណនី​ធនាគារ នៅតាម​បណ្ដាញ​សង្គម​នោះ​ថា បានឈ្នះ​រង្វាន់​ជា​សាច់ប្រាក់​ពី​ធនាគារ​។ បន្ទាប់ពី​បាន​និយាយ​បញ្ចុះបញ្ចូល ឬ​បន្លែបន្លំ​អ្នកប្រើប្រាស់​មួយសន្ទុះ​ក្រោយមក ពួកគេ​ក៏​ឱ្យ​អ្នកប្រើប្រាស់​ផ្ដល់​លេខ​កូដ ដែល​បានទទួល​ពី​ធនាគារ ហើយ​ពួក​ជនខិលខូច​ក៏​ប្រើ​លេខ​កូដ​នោះ ដើម្បី login ចូលទៅក្នុង​គណនី​រប​ស់ជន​រងគ្រោះ ហើយ​ធ្វើការ​ផ្ទេរប្រាក់​ចេញពី​គណនី​ធនាគារ​។​

​ដើម្បី​ចៀសវាង​ការខាតបង់​ប្រាក់កាសរ​បស់​លោកអ្នក នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ណែនាំ​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ផ្ដល់​ទិន្នន័យ​ទាំងឡាយណា ដែល​ទាក់ទង​នឹង​ធនាគារ ពេលដែល​មានការ​ស្នើសុំ​តាមរយៈ​ការផ្ញើ​សារ ឬ​ការ​តេ​ចូល​ក្តី​។ លោកអ្នក​គួរតែ​ធ្វើការ​ទំនាក់ទំនង​ទៅ​លេខ​ទូរស័ព្ទ​របស់​ធនាគារ​ផ្ទាល់ ដើម្បី​បញ្ជាក់​ពី​ការស្នើសុំ​ទិន្នន័យ​ទាំងអស់នោះ​។ ព័ត៌មាន​ដែល​លោកអ្នក​មិនត្រូវ​ឱ្យគេ​ដឹង​មានដូចជា​៖ – លេខ​សម្ងាត់ ឬ​លេខ Pin សម្រាប់​ប្រើប្រាស់​កាត​ធនាគារ – លេខ​កូដ​ដែល​ទទួលបាន​ពី​ធនាគារ​ដើម្បី​ធ្វើការ login ចូលទៅក្នុង​កម្មវិធី (Bank App) – លេខ​កាត​ទាំង 16 ខ្ទង់ ឬ​លេខ cvv ដែល​នៅ​ខាងក្រោយ​កាត​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×