Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម​រកឃើញ​អ្នក​ឆ្លង COVID-19 ប្រចាំថ្ងៃ​ច្រើន​បំផុត មិន​ធ្លាប់មាន​

spot_img

​ក្រសួងសុខាភិបាល​វៀត​ណា​ម នៅ​ថ្ងៃ​សុក្រ​នេះ បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ចំនួន ៤៥​នាក់ ដែល​ទាក់ទង​ទៅនឹង​ការផ្ទុះ​កាលពីពេល​ថ្មីៗ​នៅក្នុង​ទីក្រុង​ដា​ណា​ង (Danang)​។ នេះ​ជា​តួលេខ​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់បំផុត​មិន​ធ្លាប់មាន ចាប់តាំងពី​វៀតណាម​បាក​រកឃើញ​ករណី​ឆ្លង​លើកដំបូង​កាលពី​ខែមករា​។​

​អ្នកជំងឺ​ថ្មី​មាន​អាយុ​ចន្លោះ​ពី ២៧ ទៅ ៨៧​ឆ្នាំ​។ ការឆ្លង​សរុប​ចាប់ពី​សប្តាហ៍​មុន​បាន​កើន​ដល់ ៩៣​ករណី​។ នេះ​បើតាម​ក្រសួង​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​។​

​រហូតមកដល់​ពេលនេះ វៀតណាម​មានការ​ឆ្លង​សរុប​ទាំងអស់ ៥០៩​ករណី ប៉ុន្តែ​មិនមាន​អ្នកស្លាប់​នោះទេ​។ ចំណែក​អ្នកជា​សះស្បើយ​មាន​សរុប​ចំនួន ៣៦៩​នាក់​៕

អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×