Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​រកឃើញ​អ្នក​វិជ្ជមាន COVID-19 ចំនួន ១២៧​នាក់​បន្ថែម​

spot_img

​ប្រទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បាន​រកឃើញ​អ្នក​វិជ្ជមាន COVID-19 ចំនួន ១២៧​នាក់​ទៀត កើនឡើង​ពី ១០៥​ករណី​ដែល​ត្រូវបាន​រកឃើញ​នៅ​ថ្ងៃ​ពុធ​។ នេះ​បើតាម​អាជ្ញាធរ​សុខាភិបាល​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ​នេះ​។​

​វា​គឺជា​តួលេខ​ឆ្លង​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​ចិន ចាប់តាំងពី​ថ្ងៃទី ៥ ខែមីនា​មក​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី មាន​១១២​ករណី ឆ្លង​នៅក្នុង​តំបន់ Xinjiang​។ ចំណែក ១១​ករណី​ទៀត​ឆ្លង​នៅក្នុង​ខេត្ត Liaoning​។​

​សូម​រំលឹកថា វីរុស​កូ​រ៉ូ​ណា ដែលមាន​ឈ្មោះ​ផ្លូវ​ការណ៍​ថា COVID-19 បាន​ផ្ទុះ​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​រាលដាល​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​។​

​បច្ចុប្បន្ន ចិន​មាន​អ្នក​ឆ្លង​សរុប​ចំនួន ៨៤.២៩២​នាក់ និង​អ្នកស្លាប់ ៤.៦៣៤​នាក់ ខណៈដែល​អ្នកជា​សះស្បើយ​មាន​ចំនួន ៧៨.៩៧៤​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×