Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ​! ពិធី​ការិនី​ជើងចាស់ និង​ជា​អគ្គនាយិការ​រង​២​រូប នៅ​ស្ថានីយ៍​ទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) ប្រតិកម្ម និង​ឲ្យ​សុំទោស​ជា​សាធារណៈ ចំពោះ​ភាសា​ឌឺដង​របស់ វី​ជេ តា ប៊ុ​យ​… (​វីដេអូ​)

spot_img

​ភ្នំពេញ ៖ ពិធី​ការិនី​ជើងចាស់ និង​ជា​អគ្គនាយិការ​រង​២​រូប នៅ​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា​(​ទ​ទក​) កាលពីពេល​ថ្មីៗ​នេះ បាន​បញ្ចេញ​ប្រតិកម្ម​ជាខ្លាំង ចំពោះ​ទង្វើ​របស់​ពិធីករ​វី​ជេ តា​ប៊ុ​យ និង​ពិធី​ការិនី​ជា​ដៃគូ​របស់ខ្លួន​ម្នាក់ នៅក្នុង​កម្មវិធី​ពេញចិត្ត ឬ​អត់ របស់​ស្ថានីយ៍ទូរទស្សន៍ MYTV ដោយបាន​ប្រើ​ភាសា​ឌឺដង យក​តម្លៃ​នៃ​អត្តចរិត សីលធម៌ សុជីវធម៌ និង ក្រម​វិជ្ជាជីវៈ​របស់​ពួកគាត់ មក​លេងសើច​បែបនេះ​។​

​ប្រតិ​កម្មនេះ បានកើត​ឡើង គឺ​បន្ទាប់ពី​ពិធីករ​ជំនាន់​ថ្មី​ទាំងពីរ បាន​យក​រឿង​ចំអន់​គ្នា​លេង ក្នុង​កម្មវិធី​ពេញចិត្ត​ឬ​អត់ ត្រង់​ឃ្លា​ថា​៖ “​និយាយ​សុភាព អីចឹង​អាច​ទៅធ្វើ​ការ​នៅ (​ទ​ទក​) បាន​…” និង​ពិធី​ការិនី និយាយ​តប​ជាមួយ​សំឡេង​សើច​ថា​៖ “​ខ្លាច​គេ​ដេញ​ទៅធ្វើ​ការ​នៅ ទ​ទក “​។​

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកស្រី Leakhena OR បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ដូច្នេះ​ថា​៖ «​ថា​មិន​ខឹង​ទេ តែ​មើល​ហើយ​មើល​ទៀត​ទ្រាំ​មិនបាន​! ក្នុងនាម​ជា​ពិធី​ការិនី​មួយរូប​រប​ស់​ស្ថាប័ន​ជាតិ ទ​ទក ខ្ញុំ​ពិតជា​សោកស្តាយ​ដែល​ពិធីករ​និង​ពិធី​ការិនី កម្មវិធី​ពេញចិត្ត​ឬ​អត់ របស់​MYTV យក​តម្លៃ​នៃ​អត្តចរិត សីលធម៌ សុ​ជីវភាព និង ក្រម​វិជ្ជាជីវៈ​របស់​យើងខ្ញុំ​ជា​ពិធីករ ពិធី​ការិនី មក​លេងសើច​កំប្លុកកំប្លែង​។​

​ខ្ញុំ​សូម​ឲ្យ​ប្អូនៗ​សូមទោស​ជា​សា​ធា​រណះ​ចំពោះ​សំដី​ដែល​បាន​និយាយ​ទោះជា​ចេតនា​ឬ​អ​ចេតនា​ក៏ដោយ​. ១/​ពាក្យ​ដែល​ពិធីករ​និយាយថា​: សុភាព​អាច​ទៅធ្វើ​ការ​នៅ​ទទ​កបាន​(​ខ្ញុំ​មិន​ចាប់កំហុស​ទេ​) ២/​ពិធី​ការិនី និយាយ និង សំឡេង​សើច​: ខ្លាច​គេ​ដេញ​ទៅធ្វើ​ការ​នៅ​ទ​ទក (​បានន័យថា​ម៉េច​ខ្លាច​គេ​ដេញ​ហ្នឹង​! សូមជួយ​ពន្យល់ ? រួមទាំង​ស​ឡេង​សើច​បានន័យថា​ម៉េច​?)

​ខ្ញុំ​សូម​ភ្ជាប់​សំណេរ​លោកជំទាវ កុ​ច មារ​តី ដែលជា​រៀមច្បង​ខ្ញុំ​

​ខ្ញុំ​មិនមែនជា​មនុស្ស​ឥតខ្ចោះ​ដែល​មិនចេះ​ខុសឆ្គង​នោះទេ តែ​បទពិសោធ​ការងារ​ជា​អ្នកអាន ជា​អ្នក​អត្ថាធិប្បាយ ជា​ពិធី​ការិនី ជាង ២០​ឆ្នាំ​មកនេះ ល្មម​អាច​ចែករំលែក​ជូន​ប្អូនៗ ជា​អ្នក​អត្ថាធិប្បាយ ជា​ពិធីករ ពិធី​ការិនី ជំនាន់​ក្រោយ​បាន ដឹង​ខ្លះៗ ថា​ជា​ពិធីករ ពិធី​ការិនី​ត្រូវតែ :

​ប្រុងប្រយ័ត្ន​រាល់​ពាក្យពេចន៍​និយាយស្តី​ចេញមក ត្រូវ​ដឹងថា​វា បាន​ចូល​ត្រចៀក​អ្នក​ស្តាប់ អ្នកមើល​រាប់ពាន់ រាប់ម៉ឺន​នាក់ ក្នុងពេល​តែមួយ ដូច្នេះ ត្រូវ​ប្រាកដ​ក្នុង​ចិត្ត កុំ​ឲ្យ​ពាក្យពេចន៍ ដែល​យើង​និយាយ​ចេញមក​ក្លាយជា​អាវុធ​មុខ​២​។​

​ចាំ​ថា ជា​មនុស្ស​សាធារណៈ គ្រប់យ៉ាង​ដែល​យើង​និយាយ យើង​សម្តែង​ចេញទៅ​អ្នក​ស្តាប់ អ្នកមើល ចង់​ឬ​មិន​ចង់ គេ​គិត​និង​ជឿ ថា​វា​ត្រូវ វា​ល្អ គេ​នឹង​យកតម្រាប់​តាម ដូច្នេះ​ត្រូវ​ស្រាវជ្រាវ​ឲ្យ​ច្បាស់ មុន​និង​និយាយ​ឬ​បង្ហាញ​។​

​ចាំ​ថា ខ្លួន​យើង​ជា​កោសិកា​មួយ​របស់​សង្គម​ដែលមាន​ឱកាស​ជាង​មនុស្ស​ទូទៅ ក្នុង​ការជួយ សង្គមជាតិ តាមរយៈ ការនិយាយ ការសម្តែង ចូលរួម​អប់រំ រក្សា​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជា​គំរូ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយៗ ស្របតាម ពាក្យស្លោក « បុរាណ​មិនយឺត សម័យ​មិន​បរទេស »​។​

​ចាំ​ថា យើង​មិនមែនជា​តុលាការ មិនមែនជា​គ្រូបង្រៀន មិនមែនជា​គ្រូពេទ្យ ដែល​កាត់ក្តី ដែល​បង្រៀន និង​ផ្តល់​ដំបូន្មាន​លើ​ការព្យាបាល ដល់​ប្រិយមិត្ត​ខ្លួន​ឡើយ យើង​ត្រឹម​ជា​អ្នក​ពាំនាំ​អ្វីដែល​ពិត មាន​អំណះអំណាង​ត្រឹមត្រូវ​ច្បាស់លាស់ ជូន​ប្រិយមិត្ត​ប៉ុណ្ណោះ រក្សា​ជំហរ​កណ្តាល មិន​លម្អៀង មាន​ហេតុផល មាន​ទឡ្ហីករណ៍ ច្បាស់លាស់​ចំពោះ​រឿងរ៉ាវ​ដែល លើក យកមក​វិភាគ​ក្នុង​កម្មវិធី​របស់ខ្លួន​មិន​វាយប្រហារ ឬ ប៉ះពាល់​សិទ្ធិ​របស់គេ ។​សូម​អរគុណ​»​។​

​ទោះយ៉ាងណា យើង​រង់ចាំ​តាមដាន​ទាំងអស់គ្នា​ថា តើ​នឹងមាន​ការបកស្រាយ​យ៉ាងណា ពី​វី​ជេ តា​ប៊ុ​យ ដែលជា​អ្នក​កាន់​កម្មវិធី​ពេញចិត្ត ឬ​អត់ របស់​ស្ថានីយ៍ទូរទស្សន៍ MYTV ៕ ដោយ​៖ លឹម ហុង​

spot_img
×