Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ដួង ដា​រ៉ា ទីប្រឹក្សា​សម្តេច​តេ​ជោ ហ៊ុន សែន សម្តែង​នូវ​ការខកចិត្ត​ចំពោះ សេវាកម្ម​បម្រើ​ប្រជា​ល​រដ្ឋ ដែល​ខ្វះ​ភាព​រួសរាយ​រាក់ទាក់ នៅ​ច្រកចេញចូល​តែមួយ របស់​ខណ្ឌ​មួយ​

spot_img

​ភ្នំពេញ​៖ លោក ដួង ដា​រ៉ា ទីប្រឹក្សា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រ៉ាយរ៉ាប់​លើ​ហ្វេ​ស​ប៊ុ​កដោយ​សម្តែង​នូវ​ការខកចិត្ត​ចំពោះ សេវាកម្ម​បម្រើ​ប្រជា​ល​រដ្ឋ ដែល​ខ្វះ​ភាព​រួសរាយ​រាក់ទាក់ នឹងមិន​បានបង្ហាញ​ឲ្យ​ច្បាស់លាស់​ពី​នីតិវិធី ស្នើក្រដាស​ស្នាម សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និង​អត្តសញ្ញាណប័ណ្ណ​នៅ​ច្រកចេញចូល​តែមួយ របស់​ខណ្ឌ​មួយ នៅ​ភ្នំពេញ​។​

​លោក ដួង ដា​រ៉ា ទីប្រឹក្សា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​អនុរដ្ឋលេខាធិការ បាន​សរសេរ​សារ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Duong Dara នៅ​ព្រឹក​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០២០​នេះ​ថា អរគុណ​សន្តិភាព​។ មុននេះ​បន្តិច​ខ្ញុំ​មកសុំ​បញ្ជាក់​ក្រដាស​ស្នាម សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និង​អត្តសញ្ញាណប័ណ្ណ​នៅ​ច្រកចេញចូល​តែមួយ របស់​ខណ្ឌ​មួយ នៅ​ភ្នំពេញ​។​

​លោក​បាន​បន្ថែមទៀតថា “​ខ្ញុំ​ពិតជា​ខកចិត្ត​និង​សោកស្តាយ​ចំពោះ​សេវាកម្ម​បម្រើ​ប្រជា​ល​រដ្ឋ​នៅ​ទីនោះ​ដែល​ខ្វះ​ភាព​រួសរាយ​រាក់ទាក់ នឹងមិន​បានបង្ហាញ​ខ្ញុំ​ឲ្យ​ច្បាស់​ថា​ត្រូវ​ទៅ​តុ​ណាមួយ​…​ជួប​អ្នកណា​…”​។​

“​មន្ត្រី​ក្មេងៗ​ក្រៅពី​សមត្ថភាព​ចំណេះដឹង ត្រូវមាន​សមត្ថភាព​សុជីវធម៌ និង​គុណធម៌​ក្នុង​ខ្លួន​ហើយ​មាន​បេះដូង ថ្លើម ប្រ​ម៉ាត់ រីករាយ​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​ពិតប្រាកដ​។ យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់​និង​ស្នាមញញឹម និង សូម​មានចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង​គ្រប់​ទីកន្លែង​” នេះ​បើតាម​ការបញ្ជាក់​របស់​លោក ដួង ដា​រ៉ា ទីប្រឹក្សា​សម្តេច​តេ​ជោ ហ៊ុន សែន យ៉ាង​ដូច្នេះ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×