Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប បង្ហាញ​ការបោះពុម្ព​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត ព្រឹទ្ធសភា​នីតិកាល​ទី​៤ ដោយ​ចំណាយ​ថវិកា​ជិត​២​ម៉ឺន​ដុល្លារ​

spot_img

ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបង្ហាញ​ការបោះពុម្ព​សន្លឹកឆ្នោត សម្រាប់​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨ នា​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីតាំង​រោង​ពុម្ព ស្ថិតនៅ​សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក ។​

​លោក ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ គ​.​ជ​.​ប ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ត្រៀម​ចំណាយ​ថវិកា​ប្រមាណ​ជិត​២​ម៉ឺន​ដុល្លារ ដើម្បី​រៀបចំ​បោះពុម្ព​សន្លឹកឆ្នោត​ចំនួន​២៥.៩៥០​សន្លឹក ក្នុងនោះ​សន្លឹកឆ្នោត​បម្រុង​មាន​ចំនួន​៥.៣០០​សន្លឹក ហើយ​សន្លឹក​ឆ្នោត​ទាំងអស់​នឹង​ត្រូវ​បែងចែក​ជូន ទៅ​ភូមិភាគ​នី​មួយៗ ក្នុង​រយៈពេល​៣៦​ម៉ោង មុន​ការបោះឆ្នោត​ចូលមក​ដល់ ។ ការបោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​ខាងមុខ​។

​ការបោះពុម្ព​សន្លឹកឆ្នោត​នេះ មាន​ការចូលរួម​ពី អ្នកនាំពាក្យ គ​.​ជ​.​ប និង​តំណាង​មកពី​គណបក្ស​នយោបាយ អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ផងដែរ ។ បើតាម​លោក​អ្នកនាំពាក្យ​ដដែល បានបញ្ជាក់​ថា ការរៀបចំ​បោះពុម្ព​សន្លឹកឆ្នោត​នេះ ធ្វើឡើង​ដោយ​ផ្អែក​ទៅលើ​បទ​បញ្ជា និង​នីតិវិធី​នៃ​កាបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ប្រការ ៨ ប្រការ​២ និង​ប្រការ​១ ដែល​បាន​ចែង​ថា ទី​១៖ “​គ​.​ជ​.​ប ធានា​ការបោះពុម្ភ​សន្លឹក​ឆ្នោត​លើ​ក្រដាសស ទី​២៖​សន្លឹកឆ្នោត​នីមួយៗ​ត្រូវ​មាន​គល់បញ្ជី​លេខ​រៀង និង​លំដាប់​តៗ​គ្នា និង​ទី​៣៖ សន្លឹកឆ្នោត​នីមួយៗ​ត្រូវ​មាន​សញ្ញា​សម្គាល់​គ​ណ​បក្ស ឈ្មោះ អក្សរ​កាត់ និង​អក្សរ​ពេញ ឈ្មោះ និង​ឡូហ្គោ ត្រូវ​ដាក់​ទៅ​តាម​លំដាប់លំដោយ​ការងារ ផ្អែក​ទៅ​លើ​ការ​ចាប់ឆ្នោត​”។​

​សូមបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​ខាងមុខនេះ ដោយ​មាន​វត្តមាន​គណ​បក្ស​៤ ចូលរួម​ប្រកួតប្រជែង រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ខ្មែរ​រួប​រូ​ម​ជាតិ ។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​ថា គោលបំណង​ធំ​របស់ គ​.​ជ​.​ប គឺ​ធ្វើឲ្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​មាន​ភាពត្រឹមត្រូវ ដោយ​ធានា​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​អាយុ​១៨​ឆ្នាំ ត្រូវតែ​មាន​ឈ្មោះ​ត្រឹមត្រូវ​ក្នុង​បញ្ជី​បោះឆ្នោត ហើយ​មួយទៀត គឺ​រាប់​សន្លឹកឆ្នោត​ឲ្យបាន​ត្រឹមត្រូវ គ្មាន​លំអៀង និង​មាន​តម្លាភាព ស្ដែងចេញ​នូវ​បណ្ដា​ឆន្ទៈ ដែល​បាន​ប្រើ​សិទ្ធិ រាប់ឲ្យ​បាន​យុត្តិធម៌​បំផុត ដែល​ជា​គោលដៅ​ធំ​បំផុត​របស់ គ​.​ជ​.​ប នោះ​៕​ ដោយ​៖​កូឡាប​

spot_img
×