Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុក្ខ​ជាន់​ទុក្ខ​! កុំ​ដាច់​អី ជួយ​ស៊ែរ​ម្នាក់​១​ទៅ​! ពូ​និង​មីង ស្រក់​ទឹកភ្នែក ព្រោះ​ជ្រុះ​បាត់​លុយ​តាមផ្លូវ​អស់​ច្រើនណាស់ ហើយ​លុយ​នោះ​យកទៅ​បង់​ធនាគារ​ទៀត​

spot_img

​ប៉ៃលិន ៖ នេះ​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​អាណិត​ខ្លាំងណាស់ខណៈដែល​បានដឹងថា លោកពូ និង​អ្នក​មីង​ម្នាក់​ជា​ប្តី​ប្រពន្ធ បាន​ជួប​ទុក្ខ​ជាន់​ទុក្ខ ស៊យ​ត្រូវ​ជ្រុះ​លុយ​យកទៅ​បង់​ធនាគារ ពី​ក្នុង​ហោប៉ៅ​អស់យ៉ាង​ច្រើន នៅ​ម្តុំ​ផ្ទះ​ឯកឧត្តម អ៊ី ឈាន​។ លុយ​របស់​ពួកគាត់​ដែល​បាន​ជ្រុះ​បាត់​មាន​ទាំង​លុយ​ខ្មែរ លុយ​បាត និង​ដុល្លារ សរុប​ជា​ទឹកប្រាក់​ជិត​១​ពាន់​ដុល្លារ ដែល​នេះ​គឺ​ច្រើន​ខ្លាំងណាស់​សម្រាប់​គាត់​ជា​ប្រជាកសិករ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Yin Vannareth បាន​ជួយ​បង្ហោះ​ដល់​ពូ​មីង​ទាំងពីរ ដោយ​រៀបរាប់​បញ្ជាក់ថា​៖ «​គាត់​បាន​ជ្រុះ​បាត់​លុយ​មួយចំនួន​នៅ​ម្តុំ​ផ្ទះ ឯកឧត្តម អ៊ី ឈាន គាន់​បម្រុង​យកលុយ​ទៅ​បង់​ធនាគារ លុយ​បាត​7000​បាត លុយ​ខ្មែរ​30​សិប​ម៉ឺន លុយ​ដុល្លារ​610$ បើ​បងប្អូន​ណា​រើស​បាន​មេត្តា​មានចិត្ត​ធម៌ ឲ្យ​គាត់​វិញ​ផង សូម​អរគុណ ។ គាត់​ពឹង​ឲ្យ​ខ្ញុំ​ជួយ​បង្ហោះ អាណិត​ណាស់​ទឹកភ្នែក​រលីងរលោង​» ។​

​ប្រសិន​ជាមាន​ក្តី​អាណិតអាសូរ​ដល់​ពួកគាត់​ទាំងពីរ សូម​បងប្អូន​ណា​ដែល​រើស​បាន មេត្តា​ប្រគល់ជូន​ពួកគាត់​វិញ​ទៅ ដោយ​ទុក្ខ​ជាការ​ធ្វើបុណ្យ ព្រោះ​គាត់​ពុំមាន​អ្នកមាន​ធូរធារ​នោះទេ ដូច​បានឃើញ​ស្រាប់​ហើយ ពួកគាត់​ខំប្រឹង​រក​ទម្រាំ​បាន​ប៉ុណ្ណឹង ដើម្បី​សម្រាប់​បង់​ធនាគារ គឺ​ពិបាក​ខ្លាំងណាស់​៕ ដោយ​៖ លឹម ហុង​


spot_img
×