Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តប៉ៃលិន ព្រមាន​ចាត់វិធានការ​បិទ​កន្លែង​អាជីវកម្ម បើសិន​ម្ចាស់​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ ណាមួយ មិន​គោរព​តាម​ការណែនាំ​របស់​ក្រសួង​រ៉ែ​នឹង​ថាមពល​

spot_img

​ប៉ៃលិន​៖ អភិបាលខេត្ត​ប៉ៃលិន អំពាវនាវ​ដល់​ម្ចាស់​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ នៅក្នុង​ខេត្ត ដែល​មិនទាន់​មានច្បាប់​ឱ្យប្រញាប់​មក​ដាក់ពាក្យ​ស្នើសុំ អោយបាន​ទាន់ពេលវេលា ស្របតាម​ការណែនាំ​រប​ស់​ក្រសួង​រ៉ែ និង​ថាមពល ហើយ​លោក​ព្រមាន​ថា បើសិន​ម្ចាស់​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ ណាមួយ មិន​គោរព​តាម​ការណែនាំ​របស់​ក្រសួង​រ៉ែ​នឹង​ថាមពល គឺ​ត្រូវ​ចាត់វិធានការ​ទៅតាម​នីតិវិធី​ច្បាប់​ធ្វើ​ការបិទ​កន្លែង​អាជីវកម្ម​តែម្តង ក្នុងន័យ​ធានា​សុវត្ថិភាព និង​ការគ្រប់គ្រង​វិស័យ​ប្រេងកាត​ឲ្យ​មាន​ប្រសិទ្ធិភាព​។​

​មានប្រសាសន៍​ថ្លែង​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេង​កាត់​នឹង​ផលិតផល​ប្រេងកាត និង​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ហានិភ័យ​ស្ថានីយ​នឹង​សារាចរ​សុវត្ថិភាព​សម្រាប់​ការរៀបចំ​ស្ថានីយ៍​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​ជូន​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ម្ចាស់​ស្ថានីយ និង​អាជីវករ​ប្រេងកាត នានា​ក្នុង​ខេត្ត​ប៉ៃលិន នា​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម​ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​អំពាវនាវ​ដល់​ម្ចាស់​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ ដែល​មិនទាន់​មានច្បាប់​អនុញ្ញាត​ពី​សុវត្ថិភាព​បច្ចេកទេស សូម​ប្រញាប់​មក​ដាក់ពាក្យ​ស្នើសុំ អោយបាន​ទាន់ពេលវេលា ហើយ​បើសិន​ម្ចាស់​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ ណាមួយ មិន​គោរព​តាម​ការណែនាំ​របស់​ក្រសួង​រ៉ែ​នឹង​ថាមពល គឺ​ត្រូវ​ចាត់វិធានការ​ទៅតាម​នីតិវិធី​ច្បាប់​ធ្វើ​ការបិទ​កន្លែង​អាជីវកម្ម​តែម្តង ក្នុងន័យ​ធានា​សុវត្ថិភាព និង​ការគ្រប់គ្រង​វិស័យ​ប្រេងកាត​ឲ្យ​មាន​ប្រសិទ្ធិភាព សំដៅ​លើកកម្ពស់​ជីវភាព​របស់​ពលរដ្ឋ​នឹងចូលរួម​បង្កើន​សេដ្ឋកិច្ចជាតិ​អោយ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ពី​ប្រទេស​មាន​ចំណូល​កម្រិត​ទាប​មកជា​ប្រទេស​មាន​ចំណូល​ធ​ម្យ​ម​កម្រិត​ទាប និង​បន្ត​ឆ្ពោះ​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​ម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ នាពេល​អ​នា​គត់​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍​លើកឡើងថា​៖ ធនធាន​ប្រេងកាត ជាដើម​ទុន​ដ៏​មានតម្លៃ​របស់​ជាតិ​សម្រាប់​ការជំរុញ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ឲ្យ​ក្លាយជា​ផលប្រយោជន៍​យូរអង្វែង​របស់​ជាតិ សំដៅ​លើកកម្ពស់​កម្រិត​ជីវភាព រស់នៅ​របស់​ប្រជាជន​កម្ពុជា ដូច្នេះ​ម្ចាស់​ស្ថានីយ និង​អាជីវករ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​ទាំងអស់ ត្រូវ​សហការ​អនុវត្ត​បទដ្ឋាន​បច្ចេកទេស​សុវត្ថិភាព និង​គោរព​ច្បាប់​រួមគ្នា សំដៅ​រក្សាបាន​នូវ​និរន្តរភាព នៃ​អាជីវកម្ម របស់​បងប្អូន​អាជីវករ និង​រក្សាបាន​នូវ​និរន្តរភាព នៃ​បែបផែន​បច្ចេកទេស​សុវត្ថិ​ភាព​ទាំងអស់គ្នា ដើម្បី​ឲ្យ​មាន​សុដុម​នីយកម្ម ក្នុង​មុខរបរ និង​សង្គតិភាព​នៃ​ការអនុវត្ត​ច្បាប់ និង​សុវត្ថិភាព​ទាំងអស់គ្នា​។​

​ឯកឧត្តម អ៊ឹង អៀង រដ្ឋលេខាធិការ​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ ការបើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេង​កាត់​នឹង​ផលិតផល​ប្រេងកាត និង​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ហានិភ័យ​ស្ថានីយ និង​សារាចរ​សុវត្ថិភាព​សម្រាប់​ការរៀបចំ​ស្ថានីយ៍​ប្រេង​និង​ឧស្ម័ន​ឥន្ធនៈ​ជូន​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ នឹង​ម្ចាស់​ស្ថានីយ អាជីវករ​ប្រេងកាត នានា​ក្នុង​ខេត្ត​ប៉ៃលិន​នាពេលនេះ ដើម្បី​បង្កើន​ការយល់ដឹង​អំពី​ច្បាប់ អំពី​ហានិភ័យ​ដែល​អាច​កើតមានឡើង និង​អំពី​បែបបទ និង​នីតិវិធី​ក៏ដូចជា​បច្ចេកទេស​សុវត្ថិ​ភាព​ក្នុងការ​គ្រប់គ្រង​និង​ប្រកប​អាជីវកម្ម​ដល់​ម្ចាស់​ស្ថានីយ អ្នក​សាងសង់​ស្ថានីយ និង​អ្នកធ្វើការ​ស្តុក​ទុក ផលិតផល​ប្រេងកាត ជាពិសេស​ពង្រឹងសមត្ថភាព​មន្ត្រី​ជំនាញ​បច្ចេកទេស មន្ទីរ​រ៉ែ​និង​ថាមពល និង​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​យល់​ពី​តួនាទី​ភារកិច្ច និង​នីតិវិធី​នានា​ដើម្បី​មាន​ភាពងាយស្រួល​ក្នុងការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ការចុះ​ត្រួតពិនិត្យ​និង​ធ្វើ​អធិការកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព ប្រសិទ្ធ​ផល និង​តម្លាភាព ស្របតាម​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នានា​ជា​ធរមាន ស្របតាម​គោលនយោបាយ និង​សកម្មភាព​អទិភាព​ឆ្នាំ​២០១៩-២០២៣ នៃ​វិស័យ​ប្រេងកាត​កម្ពុជា​នៃ​ក្រសួង​រ៉ែ និង​ថាមពល​។

​សូមបញ្ជាក់ថា​៖ បច្ចុប្បន្ន​ខេត្ត​ប៉ៃលិន​មាន​ស្ថានីយ​ប្រេង​សរុប​ចំនួន ២៨​ទីតាំង ក្នុងនោះ​មានច្បាប់​ចំនួន ០៦​ទីតាំង និង​បានដាក់​ពាក្យស្នើសុំ​ទៅ​ក្រសួង​ចំនួន ១១​ទីតាំង ចំណែក​ឧស្ម័ន​ឥន្ទ​នៈ​មាន​ចំនួន ០៥​ទីតាំង មានច្បាប់ ០១ និង​បានដាក់​ពាក្យ​ស្នើសុំ​ទៅ​ក្រសួង​ចំនួន ០៣​ទីតាំង​៕
​ដោយ​៖​កូ​ឡាប​

spot_img
×