Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យក​កូន​គេ ជេរ​ម៉ែ​គេ​ទៀត ស្រី​ណា​ទ្រាំ​នៅ​ជាមួយ​បាន​! ខ្លាំងណាស់​! សុទ្ធតែ​គំរាម​បាញ់​បំបែក​ក្បាល ព្រោះ​អាង​សក្តិ​៥ មាន​កាំភ្លើង​កាន់​… (​វីដេអូ​)

spot_img

​បុរស​ម្នាក់​ដែល​ត្រូវបាន​ដឹងថា​ជាម​ន្ត្រី​យោធា​ពាក់​សក្តិ​៥ បាន​បង្ក​ឲ្យ​មានការ​រិះគន់ និង​ស្អប់ខ្ពើម​ជាខ្លាំង ចំពោះ​ទង្វើ​របស់គាត់​ដែល​ព្រោះតែ​អាង​អំណាច បានមក​រករឿង​អុកឡុក និង​គំរាម​បាញ់សម្លាប់​សាច់ញាតិ​គ្រួសារ​ខាង​ប្រពន្ធ​ខ្លួន​ទៀតផង​។​

​នៅក្នុង​វីដេអូ​ឃ្លី​ប បុរស​រូបនេះ បាន​និយាយថា «​ត្រឹម​ជា​ប្រជាពលរដ្ឋ កុំ​ចង់​ខ្លាំង អា​ញ់​មាន​សក្តិ អញ​អាង​អី​? គឺ​អញ​អាង​មាន​កាំភ្លើង​បាញ់​អ្ហែង​បែកក្បាល​…» និង​សូម្បី​គំរាមថា «​អា​រ៉​ន​! មែន អា​រី នៅ​ការពារ​អ្ហែង​រហូត​ទេ ប្រយ័ត្ន​ណា៎​…»​។​

​ជុំវិញ​រឿងនេះ​ផងដែរ បើតាម​ដឹង​គឺ​ដើមហេតុ​ដោយសារ​ស្ត្រី​ជា​ប្រពន្ធ​របស់គាត់​ដែល​កំពុងតែ​សរសៃ​ខ្ចី រត់​មក​ជ្រក​នៅផ្ទះ​ពូ ព្រោះតែ​ពុំ​អាច​តស៊ូ​ទ្រាំ​នឹង​ទង្វើ​របស់​ប្តី​សក្តិ​៥​រូបនេះ ដែល​តែង​រករឿង និង​ជេរប្រមាថ​លើ​ឪពុកម្តាយ​របស់​នាង​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​នូវ​ឥរិយាបថ​ដ៏​ក្អេងក្អាង​នេះ មហាជន​ដែលមាន​ការ​ស្អប់ខ្ពើម ក៏បាន​ដាក់​ធ្ងន់ៗ​ឲ្យ​ថា​៖ «​នេះ​មិនមែនជា​មន្ត្រី​បម្រើ​រាស្ត្រ និង​ជាម​ន្ត្រី​ដ៏​គំរូ​ទេ តែ​នេះ​ជា​មន្ត្រី​ពាល​បាត​សង្គម​»​។ រីឯ​អ្នក​ខ្លះទៀត​ខឹង​ពេក ក៏បាន​ព្រលះ​បែបនេះ​ថា​៖ «​មើល​ច​រិ​ក​អា​ឆ្កែ​មន្ត្រី​យោធា​ម្នាក់នេះ អាង​សក្តិ អាង​សម្លាប់ អាង​បាញ់ អាង​ចាប់ចង និង​យក​កូនស្រី​គេ​ហើយ​ជេរ​ម៉ែ​គេ​ទៀត យី​សអា​ថោកទាប​នេះ​! សង្ឃឹមថា មេ​របស់គាត់​នឹង​បានដឹង​រឿងនេះ​ហើយ ហៅ​ទៅ​ប្រដៅ​ដាក់​២០​ក្តគោ​ទៅ ទើប​សម​នឹង​អំនួត​»៕ ដោយ​៖ លឹម ហុង​

spot_img
×