Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​ចំនួន​៤ នឹង​រួមគ្នា ដុតបំផ្លាញ​គ្រឿងញៀន

spot_img

​ខេត្តស្វាយរៀង​៖ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​ពិនិត្យ​គ្រឿងញៀន​ខេត្ត និង​ជា​អនុប្រធាន​គណៈកម្មការ​វេច​ខ្ចប់ និង​បំផ្លាញ​គ្រឿងញៀន​ថ្នាក់​ខេត្ត នា​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​តួ​ត​ពិនិត្យ​ការងារ​រៀបចំ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ពិធី​ដុតបំផ្លាញ​គ្រឿងញៀន​ក្នុង​ថ្ងៃ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​តាម​អំណាច​សាលក្រម សាលដីការ និងសេចក្ដីសម្រេច​រប​ស់​សាលាដំបូង​ខេត្ត​ចំនួន​៤ រួមមាន​ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម នៅ​សាលប្រជុំ​VIP ព្រៃ​បាសាក់ និង​បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​រៀបចំ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​។​

​កិច្ចប្រជុំ​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម ពី​លោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោក​វីរ​សេនីយ៍​មេបញ្ជាការរង​កងរាជអាវុធហត្ថ លោក​វ​រី​សេន​យ៍​តំណាង​ស្នងការដ្ឋាន លោក​ប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​ខេត្ត លោក​ប្រធាន អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ លោកនាយ​ករង​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត លោកនាយក​ទីចាត់ការ​រដ្ឋបាល តំណាង​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត ទីចាត់ការ​ធនធានមនុស្ស ផងដែរ ៕​ដោយ​៖ វ៉ៃ​កូ​


spot_img
×