Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ទាត់ចោល​សេចក្តីថ្លែងការណ៍ បោកប្រាស់​របស់​ឈ្មោះ រ៉ុង ឈុន និង​ជន​អគតិ​មួយចំនួន​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន សូម​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស សូមកុំ​ជឿ និង​កុំ​ចែកចាយ រាល់​ការ​បង្ហោះ​សេចក្តីថ្លែងការណ៍ បោកប្រាស់​របស់​ឈ្មោះ រ៉ុង ឈុន និង​ជន​អគតិ​មួយចំនួន ដែល​តែងតែ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ ក្នុង​ចេតនា​ទុច្ចរិត ដើម្បី​វាយប្រហារ​ដល់​កិច្ចការ​ព្រំដែន​របស់​រាជរដ្ឋាភិបាល ហើយ​ដែល​សកម្មភាព​ទាំងអស់នោះ អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​។ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ប្រកាស​ទាត់ចោល​ទាំងស្រុង​នូវ​សេចក្តី​ថ្លែង ការណ៍​របស់​ឈ្មោះ រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​បានចេញ​សេចក្តីថ្លែងការណ៍​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បំផ្លើស ដោយបាន​ចោទថា ” …​ការបោះបង្គោល​ព្រំដែន​ពី​លេខ​១១៤ ដល់​លេខ​១១៩ មាន​ភាពមិនប្រក្រតី​ច្រើន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដី​អាស្រ័យ​ផល​ទៅខាង​ភាគី​យួន​ជាច្រើន​រយ​ហិកតា ហើយ​បើ​គិតពី​បន្ទាត់​ព្រំដែន ចាស់​មកដល់​ការបោះបង្គោល​ឡាក់ និង​បង្គោល​រណប​ថ្មី បាន​ចូលមក​ប្រហែល​៥០០ ម៉ែត្រ​ក្នុង​ដី​កម្ពុជា​…. ខ្សែបន្ទាត់​ព្រំដែន ចេះតែ​រំកិល​បន្តិច​ម្តងៗ​ចូលមកក្នុង​ទឹកដី​កម្ពុជា​ប្រមាណ ៣ គីឡូម៉ែត្រ​បច្ចុប្បន្ននេះ​។​

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ សុក្រ ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ សូម​ប្រកាស​ទាត់ចោល​ទាំងស្រុង​នូវ​សេចក្តី​ថ្លែង ការណ៍​របស់​ឈ្មោះ រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា ដែល​បានចេញ​សេចក្តីថ្លែងការណ៍​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បំផ្លើស នា​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ ដោយបាន​ចោទថា ” …​ការបោះបង្គោល​ព្រំដែន​ពី​លេខ​១១៤ ដល់​លេខ​១១៩ មាន​ភាពមិនប្រក្រតី​ច្រើន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដី​អាស្រ័យ​ផល​ទៅខាង​ភាគី​យួន​ជាច្រើន​រយ​ហិកតា ហើយ​បើ​គិតពី​បន្ទាត់​ព្រំដែន ចាស់​មកដល់​ការបោះបង្គោល​ឡាក់ និង​បង្គោល​រណប​ថ្មី បាន​ចូលមក​ប្រហែល​៥០០ ម៉ែត្រ​ក្នុង​ដី​កម្ពុជា​…. ខ្សែបន្ទាត់​ព្រំដែន ចេះតែ​រំកិល​បន្តិច​ម្តងៗ​ចូលមកក្នុង​ទឹកដី​កម្ពុជា​ប្រមាណ ៣ គីឡូម៉ែត្រ​បច្ចុប្បន្ននេះ និង​ថា អាជ្ញាធរ​យួន​បានមក​ចូលរួម​បណ្ដេញ និង​រុញច្រាន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ពី​ដីធ្លី​ចូល​ប្រមាណ​ជាង ២០០​ម៉ែត្រ​ក្នុង​ដី​ខ្មែរ ដែល​អាជ្ញាធរ​ខ្មែរ​មិនបាន​ទប់ស្កាត់ ចំពោះ​ទង្វើ​អាជ្ញាធរ​យួន​ធ្វើ​មកលើ​ពលរដ្ឋ​រង គ្រោះ​… នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​” ។​

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន សូម​ប្រកាស​បដិសេធចោល​ទាំងស្រុង​នូវ​សេចក្តីថ្លែងការណ៍​របស់​ឈ្មោះ រ៉ុង ឈុន និង​គូកន​នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែលមាន​ចេតនា​បង្កើត ប្រឌិត​រឿង និង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ចេតនា​ទុច្ចរិត ក្នុង​គោលបំណង​បំភ័ន្ត​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ ដោយ​ធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន មកលើ​ការងារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល អំពី​ការធ្វើ​ឲ្យ​បាត់បង់​ទឹកដី ក៏ដូចជា​ការ​បណ្ដោយ​ឲ្យ​មានការ​រំលោភបំពាន​ទឹកដី​ពី​ប្រទេសជិតខាង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដីស្រែ​ចំការ​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ ការផ្សព្វផ្សាយ និង​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ បំផ្លើស​ពី​ការពិត និង​មានការ​ឃុបឃិត​ដោយ ចេតនា​ជាមួយ​ជនខិលខូច​ដែល​បាន​អះអាងថា ជា​ដី​កេរ​ដូនតា​របស់ខ្លួន​ជា​យូរ​មកហើយ​នោះ និង​ថា គណៈ ក​ម្មា​ធិ​ការ​ព្រំដែន​កម្ពុជា និង​យួន បានស្នើ​សុំ​ឲ្យ​ពលរដ្ឋ​ផ្អាក​ការបង្កបង្កើន​ផល​លើដី​នោះ ជា​បណ្តោះអាសន្ន​សិន រង់ចាំ​ការបោះបង្គោល​រួចរាល់​សិន​ទើប​ឲ្យ​ពួកគាត់​ធ្វើស្រែ​ចំការ​លើដី​នោះ​វិញ​។​

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន សូម​ធ្វើការ​បដិសេធចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ក្លែងបន្លំ និង​បំភ្លៃ​ការពិត ទាំងនេះ ដោយហេតុថា​៖

១-​ការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ សង្គមនិយម​វៀតណាម ពុំបាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​នោះទេ និង​ពុំមាន​អាជ្ញាធរ​វៀតណាម ចូលមក​រុញច្រាន​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ដាំ​ដុះ​ក្នុង​ដី​ខ្មែរ​ប្រមាណ ២០០​ម៉ែត្រ នោះទេ​។ ពាក់ព័ន្ធ​នឹង ករណីនេះ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​ផងដែរ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០​។​

២-​ការ​អះអាងថា គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ថា បានស្នើ​សុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ផ្អាក​ការបង្ក បង្កើន​ផល​លើដី​នោះ​ជា​បណ្តោះអាសន្ន រង់ចាំ​ការបោះបង្គោល​រួចរាល់​សិន ទើប​ឲ្យ​ពួកគាត់​ធ្វើ ស្រែចំការ​លើដី​នោះ​វិញ​។ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន សូម​ធ្វើការ​បដិសេធ ចោល​ទាំងស្រុង​នូវ​ការ​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​នេះ​។ ជាគោលការណ៍​ក្នុងការ​ធ្វើ​ព្រំដែន រាជ រដ្ឋាភិបាល​កម្ពុជា​តែងតែ​បញ្ជាក់​ហើយ​បញ្ជាក់ទៀតថា នឹង​រក្សាទុក​ដី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​បាន និង​កំពុង​គ្រប់គ្រង​អាស្រ័យ​ផល​ទាំងនោះ ឲ្យ​បន្ត​ការគ្រប់គ្រង​និង​កាន់កាប់​បង្កបង្កើនផល​ដដែល​។ រាជរដ្ឋាភិបាល​គ្មាន​គោលការណ៍ សង​ដី​ឲ្យ​ពលរដ្ឋ​វិញ ក្រោយ​ការបោះបង្គោល​ព្រំដែន ដូច​ការលើកឡើង​រប​ស់ជន​ខិលខូច​នោះឡើយ​។​

​បច្ចុប្បន្ននេះ ទោះបី​ការបោះបង្គោល និង​ខណ្ឌសីមា​ព្រំដែន​បាន​រួចរាល់​ហើយ​នៅ​តំបន់​នោះ​ក្តី ទោះជា​ដី​នៅ​តំបន់​នោះ​ស្ថិតនៅក្នុង​អធិបតេយ្យភាព​កម្ពុជា​ហើយ ក្ដី ភាគី​ទាំងពីរ​ត្រូវ​រង់ចាំ និង​គោរព​តាម ស្មារតី​នៃ​សេចក្តីប្រកាស​ព័ត៌មាន​រួម ចុះ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​១៩៩៥ ស្តីពី​ការរក្សា​ស្ថានភាព​ដដែល រហូត ដល់​ភាគី​ទាំងពីរ​ធ្វើការ​ផ្លាស់ប្តូរ​លិខិតុបករណ៍​ស​ថ្លា​ប​ន្លើ​សន្ធិសញ្ញា​បំពេញបន្ថែម ឆ្នាំ​២០១៩ និង​ពិធី សារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បាន​ចុះហត្ថលេខា នា ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៩ រួចរាល់​សិន ទើប​មាន​សិទ្ធិ​អនុវត្ត​កាន់កាប់​ស្របតាម​លក្ខខណ្ឌ​ដែល​បាន​ព្រមព្រៀងគ្នា ហើយ​ដែល​ការងារ​នេះ​នឹងធ្វើ​នាពេល​ខ្លី​ខាងមុខ​។​

​យោង​សារាចរ​ណែនាំ​លេខ​១១ សរ​ណន ចុះ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០០០ របស់​រាជរដ្ឋាភិបាល ស្តីពី​ការហាមឃាត់​មិន​ឲ្យ​ធ្វើ​អ្វីដែល​អាចធ្វើ​ឲ្យ​មានការ​ប្រែប្រួល​បរិស្ថាន​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម កម្ពុជា​-​ឡាវ និង​កម្ពុជា​-​ថៃ និង​យោងតាម សជណ លេខ ៩០១ ចុះ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០០៨ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី​ផ្ទៃដី​ដែល​ភាគី​កម្ពុជា​ទទួលបាន បន្ទាប់ពី​ការចរចា​ខណ្ឌសីមា និង​បោះបង្គោល ព្រំដែន​គោក​កម្ពុជា ជាមួយនឹង​ប្រទេសជិតខាង​ទាំងបី វៀតណាម ថៃ និង​ឡាវ និង​សេចក្តីណែនាំ​លេខ​០៦ ដន​ស​-​សដ​-​សណ ចុះ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១០ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ ស្តីពី​ការ ចុះបញ្ជី​ដី​ដែល​ស្ថិតនៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម កម្ពុជា​-​ឡាវ និង​កម្ពុជា ថៃ ដី​នៅ​តំបន់​ខាងលើ និង​នៅ​តំបន់​ឯទៀត​ដែល​វៀតណាម​ត្រូវប្រគល់​មក​ឲ្យ​កម្ពុជា​វិញ ជា​ដី​របស់​រដ្ឋ ដែល​
​ប្រគល់​សិទ្ធិ​ឲ្យ​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​អ្នកគ្រប់គ្រង​បន្ត​ដូច​មានចែង​ក្នុង​បទដ្ឋាន​ខាងលើ ។​

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន សូម​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅ ប្រទេស សូមកុំ​ជឿ និង​កុំ​ចែកចាយ​រាល់​ការ​បង្ហោះ​សេចក្តីថ្លែងការណ៍​បោកប្រាស់​របស់​ឈ្មោះ រ៉ុង ឈុន និង​ជន​អគតិ​មួយចំនួន ដែល​តែងតែ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​ចេតនា​ទុច្ចរិត ដើម្បី​វាយប្រហារ​ដល់​កិច្ច ការ​ព្រំដែន​របស់​រាជរដ្ឋាភិបាល ហើយ​ដែល​សកម្មភាព​ទាំងអស់នោះ​អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​។​

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន សូម​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច សូម​ចូល រួមរក្សា​ទុក​ចំណែក​ដី​ទាំងនោះ និង​ទប់ស្កាត់ ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​ជន​ទាំងឡាយណា ដែល មាន​ចេតនា​ចង់​បំពាន​យក​ដី​រដ្ឋ​ទាំងនោះ ដោយ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ បន្លំ​ធ្វើឯកសារ​ដោយ​ខុសច្បាប់​ក្នុង គោលបំណង​នាំ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ដល់​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ​។​

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន សូមបញ្ជាក់​ជូន​ជាថ្មី​ថា ក្នុង​កិច្ចការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រហូតមកដល់​បច្ចុប្បន្ន​នេះ សម្រេចបាន​លទ្ធផល​៨៤% នៃ​ខ្សែ​ព្រំដែន​រួម និង​កំពុង​បន្តធ្វើ​ឱ្យបាន​ចប់​ជា​ស្ថាពរ​១០០% ដើម្បី​ធានាបាន​នូវ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ មិន​ឲ្យ​ជាតិ និង​ប្រជាជន​ខាតបង់​ឡើយ​៕
​ដោយ​៖​កូ​ឡាប​


spot_img
×